ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់ Neymar ក្រុម Bacelona ដូច​ឥន្ទ្រី​បាក់​ស្លាប

6 ឆ្នាំ មុន

ក្រោយ​បញ្ចប់​ជំនួប El Clasico ជើង​ទី​១ ក្នុង​ពានរង្វាន់ Supercopa de Espana រវាង​ម្ចាស់ផ្ទះ Bacelona

ក្រោយ​បញ្ចប់​ជំនួប El Clasico ជើង​ទី​១ ក្នុង​ពានរង្វាន់ Supercopa de Espana រវាង​ម្ចាស់ផ្ទះ Bacelona ទទួល​ក្រុម​ភ្ញៀ​ង​អធិរាជ​ស Real Madrid រួច​មក ។ ក្រុម​អ្នកមាន​បុណ្យ Bacelona បាន​ទទួល​រង​ការ​បរាជ័យ​ក្នុង​ថ្វី​ជើង​ក្រុម​អធិរាជ​ស Real Madrid ដោយ​បាន​បញ្ចប់​ក្នុង​លទ្ធផល Bacelona ១ ទល់​នឹង ៣ ជាមួយ​ក្រុម Real Madrid ។

ក្នុង​ជំនួប​ធំ​នោះ​ផង​ដែរ ក្រោយ​ពី​បាន​បាត់បង់​នូវ​កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ Neymar រួច​មក ការ​លេង​របស់​ក្រុម​អ្នកមាន​បុណ្យ Bacelona ក៏​ដូច​ជា​ការ​ចាប់ដៃ​រវាង​កីឡាករ Lionel Messi និង Luis Surez ហាក់​មិន​មាន​ភាពល្អ​ប្រសើរ​ឡើយ ក្រោយ​ពី​បាត់​ដៃគូរ​សំខាន់ Neymar ដែល​បាន​ផ្ទេរ​ទៅ​កាន់ PSG រួច​មក ។

ក្រោយ​ចប់​ការ​ប្រកួត កីឡាករ Sergio Busquets បាន​លើក​ឡើង​ថា «​ខ្ញុំ​សិង​តែ​មិន​ចង់​ជឿ​នូវ​លទ្ធផល​នេះ ប៉ុន្តែ​យើង​ត្រូវ​តែ​គិត​ជា​ថ្មី​លើ​លទ្ធផល​នេះ ។ ការ​ខាតបង់​៣​ពិន្ទុ​ក្នុង​ដី​គឺ​ពិបាក​ខ្លាំង​ណាស់ វា​ជា​ភាព​ងងឹត​សម្រាប់​យើង ប៉ុន្តែ​យើង​នឹង​ព្យាយាម​បន្ត​ទៀត ។ ក្រុម Real Madrid ពិតជា​លេង​បាន​ល្អ​ណាស់​ក្នុង​ការ​ប្រកួត​នេះ ។ ដូច្នេះ​បញ្ហា​ប្រឈម​នៅ​ពេល​នេះ គឺ​យើង​ត្រូវ​ចុះ​កុងត្រា​យក​នរណា​ម្នាក់​ដើម្បី​ជំនួស​កន្លែង​របស់ Neymar» ៕