ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យកលេសប្រើ​​ប្អូនស្រី​ រួចធ្វើទង្វើមិនគប្បីច្រើន​លើក នាង​​ទ្រាំលែង​​ទម្លាយ​រឿង​រ៉ាវ​ប្រាប់​ម្តាយ​ឪពុក

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ យុវជន​ជា​បង​បង្កើត​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ថ្ពង​ ធ្វើការ​ឃាត់ខ្លួន​

ខេត្តកំពង់ស្ពឺ​ ៖ យុវជន​ជា​បង​បង្កើត​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ថ្ពង​ ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​ឪពុក​ម្ដាយ​ដាក់​ពាក្យបណ្តឹង​ ដោយសារ​តែ​ជនសង្ស័យ​ជា​បង​ប្រុស​​រូប​នេះ​ប.ង្ខំ​ចា.ប់រំលោ.ភ​ប្អូនស្រី​បង្កើត​ខ្លួនឯង​រហូត​បាន​សម្រេច​ចំនួន​៣​ដង ហើយ​នាង​ទ្រាំ​លែង​បាន​ ទើប​ទម្លាយ​រឿង​រ៉ាវ​​ប្រាប់​ឪពុកម្តាយ ។

ហេតុការណ៍​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើនេះ​ បានធ្វើឡើង​​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែកុម្ភ​: ឆ្នាំ​២០២៣ នៅស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

លោក​វរសេនីយ៍ឯក ហ៊ុន សុខ​ហុ​ន អធិការ​នគរបាល​ស្រុក​ថ្ពង​ បាន​​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នោះ​ឈ្មោះ ថា ចំរើន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ (​មុខរបរ​កម្មករ​រោងចក្រ​) ​។ ចំណែកជនរងគ្រោះ​ជា​ប្អូនស្រីបង្កើត​មានអាយុ​​​​១៥​ឆ្នាំ​ ។ អ្នកទាំង​មាន​ឪពុក​ឈ្មោះ​អ៊ុ​ន ប៊ុ​ន​ថា អាយុ​៥៧​ឆ្នាំ​ និងម្តាយ​មានឈ្មោះ​ភឿ​ង គី​ម​ហ័​រ អាយុ​៦០​ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ​ខាងលើ ​។

លោក​អធិការ​នគរបាល​ស្រុក​ថ្ពង​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ខាងលើ​តែងតែ​ប្រើប្រាស់​គ្រឿង​ញឹកញាប់​ហើយ​ក៏​ចូល​ចិត្ត​មើល​រឿង​អា.សអាភា.ស​ក្នុង​ទូរស័ព្ទ​ រួច​ហើយ​ក៏​មាន​អារម្មណ៍​ចង់​រួ.ម​ភេ.ទ ទើប​សម្រេចចិត្ត​ចា.ប់ប.ង្ខំ​ប្អូនស្រី​​បង្កើត​​របស់ខ្លួន​តែ​ម្តង​។

លោក​វរសេនីយ៍ឯក ហ៊ុន សុខ​ហុ​ន អធិការ​នគរបាល​ស្រុក​បាន​បញ្ជាក់​ថា ​ជនសង្ស័យ ជា​បង​បង្កើត​បាន​ធ្វើ​សកម្មភាព​ចា.ប់រំលោ.ភ​ប្អូនស្រី​​ចំនួន​​​៣លើក ក្នុងនោះ​លើក​ទី​១​-នៅ​ថ្ងៃ ខែ មិន​ចាំ ក្នុង​ឆ្នាំ​២០២២ នៅ​ប្រហែល​ម៉ោង​១​ជាង​រសៀល​ ជនសង្ស័យ​ឃើញ​ប្អូនស្រី​អង្គុយ​មើល​ទូរស័ព្ទ ក៏​​យក​លេស ប្រើ​ប្អូនស្រី​ខ្លួន​ឲ្យ​ឡើង​ទៅ​លើ​ផ្ទះ​យក​ឌុយ​សាក​ទូរស័ព្ទ​ ហើយ​ខ្លួន​ឡើង​តាម​ក្រោយ​បាន​គំរា.ម​ប្អូនស្រី​ចា.ប់រំលោ.ភ​បាន​សំរេច​១​លើក ខណ​:​ឪពុក​ម្តាយ​មិន​នៅផ្ទះ​ ។

​លោកអធិការ​បាន​បន្ត​ទៀត​ថា លើក​ទី​២-ប្រហែល​ម៉ោង​១២ជាង​នៅផ្ទះ​តៀម​​ខាងក្រោយ​ ជនសង្ស័យ​បាន​ប្រើ​​ប្អូនស្រី​​ឲ្យ​ទៅ​យក​ដងសន្ទូច​រួចខ្លួន​ដើរ​តាម​ក្រោយ ​រួច​គំរា.ម​ចា.ប់រំលោ.ភ​បាន​សំរេច​១​លើក ខណ​:​ឪពុក​ម្តាយ​មិន​នៅ​ ​និង​លើក​ទី​៣-​នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៣​ ម្សិលមិញ​នេះ ជនសង្ស័យ​ជា​បង បាន​ប្រើ​ជន​រង​គ្រោះជាប្អូន​​ឲ្យ​ទៅ​ដេញគោ​មក​ផ្ទះ ប៉ុន្តែ​គោ​រត់​ចូល​ព្រៃ​ពីក្រោយ​ផ្ទះ​ចំងាយ​២០០​ម៉ែត្រ​ ក៏​​ឆ្លៀត​ឱកាស​ឲ្យ​ជន​រង​គ្រោះ​ចូល​ដេញគោ​ក្នុង​ព្រៃ​ ខ្លួន​ក៏​ដើរ​ក្រោយ​រួច​ក៏​បាន​ចា.ប់រំលោ.ភ​ជន​រង​គ្រោះ​បាន​១​លើក​ទៀត​ ។ ​ដោយ​ប្អូនស្រី​បង្កើត​ទ្រាំ​នូវ​ទ​ង្វើ​ររ​បស់បង​លែង​បាន​ ពេល​ជន​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ​ ក៏​បាន​ប្រាប់​រឿងរ៉ាវ​​ទាំង​អស់នោះ​ឱ្យ​​​ឪពុក​ម្តាយ​បាន​ដឹង​ រួច​ក៏មក​ប្តឹង​សមត្ថកិច្ច​ជំនាញ​​ឱ្យ​​ចាប់ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ខាងលើ​​រួច​មក លោក​អធិការ​នគរបាល​ស្រុក​ថ្ពង​ក៏​បាន​ដឹកនាំ កំលាំង​ស្រាវជ្រាវ​ ទើបបាន​នាំ​ខ្លួន​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង​ដើម្បី​សួរនាំ​។​

បើ​តាម​ចម្លើយ​សារភាព​របស់ជនសង្ស័យ​បាន​ឱ្យ​ដឹង​ថា ខ្លួន​ពិតជា​បាន​រំលោ.ភ​សេ.ពសន្ថវ​:​លើ​ជន​រង​គ្រោះ​បាន​​ចំនួន​៣​លើក​ប្រាកដ​មែន​។

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ