ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូ​ល​F! ​កីឡាករ​បាល់ទាត់​គណៈមេធាវី ប្រកួត​ជាមួយ​កីឡាករ​បាល់ទាត់​ធនាគារជាតិ រក​ពិន្ទុ​មិនឃើញ «០​ស្មើ​»

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អ​

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អ​ញ្ជើញ​ដឹកនាំ​ក្រុម​កីឡាករ​បាល់ទាត់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកួត​ជាមួយ​ក្រុម​កីឡាករ​បាល់ទាត់​ធនាគារជាតិ​នៃ​កម្ពុជា​(​ពូ​ល F) ក្នុង​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ «​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​» លើ​ក​ទី​៨ ឆ្នាំ​២០២២ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ។ គួររំលឹកថា កីឡាករ​បាល់ទាត់​គណៈមេធាវី ប្រកួត​ជាមួយ​ក្រុម​កីឡាករ​បាល់ទាត់​ធនាគារជាតិ​នៃ​កម្ពុជា​(​ពូ​ល F)

កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែកុម្ភ​: ឆ្នាំ​២០២៣ ឯកឧត្តម លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី​នៃព្រះ​រាជាណាចក្រ​កម្ពុជា បាន​អ​ញ្ជើ​​ញ​ដឹកនាំ​ក្រុម​កីឡាករ​បាល់ទាត់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកួត​ជាមួយ​ក្រុម​កីឡាករ​បាល់ទាត់​ធនាគារជាតិ​នៃ​កម្ពុជា​(​ពូ​ល F) ក្នុង​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ «​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​» លើ​​ក​ទី​៨ ឆ្នាំ​២០២២ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​កីឡា The Blue Sports Center ។

នៅ​ក្នុង​ការ​ប្រកួត​នេះ ឯកឧត្តម លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី សមាជិក​-​សមាជិកា​គណៈមេធាវី បាន​មក​លើកទឹកចិត្ត និង​គាំទ្រ​ដល់​ក្រុមកីឡា​ករទា​ត់បាល់​របស់​គណៈមេធាវី​យ៉ាងច្រើន​កុះករ​។

ជា​លទ្ធផល​នៃ​ការ​ប្រកួត​(​ពូ​ល​F) ក្រុម​កីឡាករ​បាល់ទាត់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុម​កីឡាករ​បាល់ទាត់​ធនាគារជាតិ​នៃ​កម្ពុជា ទទួល​បាន​គ្រាប់​បាល់ ០ ទល់ ០ ។ ឯកឧត្តម​ប្រធាន បាន​ចូលរួម​អបអរសាទរ​ចំពោះ​ក្រុម​កីឡាករ បាល់ទាត់​គណៈមេធាវី ដែល​រកបាន ៧​ពិន្ទុ ឈ​រលើ​លំដាប់​លេខ​១ ក្នុង​ពូ​ល F ដែល​ត្រូវ​ឡើ​ង​ទៅ​ប្រកួត​បន្ត​ក្នុង​វគ្គ ១៦​ក្រុម និង​សូម​ឱ្យ​ក្រុម​កីឡាករ បាល់ទាត់​គណៈមេធាវី​ទាំងអស់​ថែរក្សា​សុខភាព ខិតខំ​ហ្វឹកហាត់ ដើម្បី​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ក្រោយ​ៗ​ទៀត ដើម្បី​លើកតម្កើង​ឧត្តមភាព និង​កិត្យានុភាព​នៃ​វិជ្ជាជីវៈ​មេធាវី​។

សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើក​ទី​១ របស់​ក្រុម​កីឡាករ​បាល់ទាត់​គណៈមេធាវី ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់ «​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​» របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​បាន​រៀបចំ​បាន​ចំនួន ៧​លើក​រួច​មក​ហើយ​។ ការ​ចូលរួម​ប្រកួត​នេះ គឺ​តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​របស់ ឯកឧត្តម​ប្រធាន ដែល​បាន​ស្នើ​សុំ​ទៅ​ឯកឧត្តម ហ៊ុន ម៉ា​នី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ