ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​លេចឡើង​នូវ​ហេតុការណ៍​ប្រពន្ធដើម​តាម​ទាន់ប្តី​មាន​ស្រី​ថ្មី​ដល់​ផ្ទះសំណាក់​បាន​បង្កើត​ជា​វេទិកា​ជជែក​គ្នា​មិន​ទាន់​ចប់​នៅឡើយ​ទេ​នៅ​លើ​បណ្តាញ​សង្គម​។​ក្រៅពី​ការ​វា​.​យ​ប្រហារ​ទៅ​លើ​បុរស​ជា​ប្តី​ថា ជា​បុរស​គ្មាន​ចិត្ត​ស្មោះ​ចំពោះ​ប្រពន្ធ មហាជន​ក៏​បាន​រិៈ​គន់​ដល់​ស្ត្រី​ដែល​បាន​ស្ម័គ្រស្មោះ​ជាមួយ​ប្តី​គេ​នោះ​ដែរ​។ ជាមួយ​គ្នា​នេះ ក៏​មានការ​រិះគន់​ពី​ការ​ដែល​ប្រពន្ធដើម​បាន​ប្រើ​ហិ​.​ង្សា​លើ​ស្ត្រី​ដែល​យកប្តី​ខ្លួន​។ មហាជន​ជា​ច្រើន​មិន​ចង់​ឃើញ​ប្រពន្ធដើម​ដែល​ជា​ភរិយា​ស្របច្បាប់​ទៅ​បន្ទាបខ្លួន​ឈ្លោះ ឬ​ប្រើ​ហិង្សា​ជាមួយ​ស្ត្រី​ដែល​បាន​យកប្តី​ខ្លួន​នោះ​ឡើយ​។ មហាជន​ចង់ឱ្យ​ប្តី​ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ច្បាប់…

រាជធានី​ភ្នំពេញ ៖ ការ​លេចឡើង​នូវ​ហេតុការណ៍​ប្រពន្ធដើម​តាម​ទាន់ប្តី​មាន​ស្រី​ថ្មី​ដល់​ផ្ទះសំណាក់​បាន​បង្កើត​ជា​វេទិកា​ជជែក​គ្នា​មិន​ទាន់​ចប់​នៅឡើយ​ទេ​នៅ​លើ​បណ្តាញ​សង្គម​។​ក្រៅពី​ការ​វា​.​យ​ប្រហារ​ទៅ​លើ​បុរស​ជា​ប្តី​ថា ជា​បុរស​គ្មាន​ចិត្ត​ស្មោះ​ចំពោះ​ប្រពន្ធ មហាជន​ក៏​បាន​រិៈ​គន់​ដល់​ស្ត្រី​ដែល​បាន​ស្ម័គ្រស្មោះ​ជាមួយ​ប្តី​គេ​នោះ​ដែរ​។

Picture
រូបតំណាង

ជាមួយ​គ្នា​នេះ ក៏​មានការ​រិះគន់​ពី​ការ​ដែល​ប្រពន្ធដើម​បាន​ប្រើ​ហិ​.​ង្សា​លើ​ស្ត្រី​ដែល​យកប្តី​ខ្លួន​។ មហាជន​ជា​ច្រើន​មិន​ចង់​ឃើញ​ប្រពន្ធដើម​ដែល​ជា​ភរិយា​ស្របច្បាប់​ទៅ​បន្ទាបខ្លួន​ឈ្លោះ ឬ​ប្រើ​ហិង្សា​ជាមួយ​ស្ត្រី​ដែល​បាន​យកប្តី​ខ្លួន​នោះ​ឡើយ​។ មហាជន​ចង់ឱ្យ​ប្តី​ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ច្បាប់ និង​ប្រពន្ធ​កូន​ចំពោះ​ទ​ង្វើ​ផិតក្បត់​របស់​ខ្លួន​។

នៅ​លើ​បណ្តាញ​សង្គម​ក្រៅពី​ការ​បន្ទោស​ខាង​ប្រុស និង​ស្ត្រី​ដែល​បាន​យកប្តី​គេ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មិន​ចង់​ឃើញ​អំពើ​ផិ​.​ត​ក្បត់ ទៀត​នោះ​ទេ​។ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ដែល​ភាគច្រើន​ជា​ស្ត្រី បាន​ស្តីបន្ទោស​ស្ត្រី​ដែល​បាន​យកប្តី​គេ ប៉ុន្តែ​ពួក​គាត់​ភាគច្រើន​បាន​យល់​ឃើញ​ថា ដើមហេតុ​ដែល​នាំ​ឱ្យ​មាន​អំពើ​ផិ​.​ត​ក្បត់​នេះ​កើតឡើង គឺ​បណ្តាល​មក​ពី​ភាគី​បុរស​ជាដើម​ហេតុ​។

Picture
រូបតំណាង

បុរស​ទំនង​គាត់​ប្រើប្រាស់​វិធីសាស្ត្រ​លួងលោម និង​ការ​ភូត​កុហក់​ថា ខ្លួន​នៅ​ក​ម្លោះ ឬ​ពោះម៉ាយ​ទើប​អាច​ទាក់ទង​នារី​នោះ​បាន​។
ស្ត្រី​ជា​ច្រើន​បាន​ចេញ​មុខ​មក​ចែករំលែក​ពី​បទ​ពិសោធន៍ និង​ចំណេះដឹង​ដល់​ស្ត្រី​ផ្សេង​ៗ​ទៀត​ដើម្បី​កុំឱ្យ​ចា​.​ញ់​បោក​បុរស​ដែល​មាន​ប្រពន្ធ​ហើយ​។ ហើយ​នៅ​តែ​មាន​ចរិត​ផិ​.​ត​ក្បត់ ចង់​បោ​.​ក​ខ្លួនប្រាណ​នារី​ដទៃ​ទៀត​នោះ​។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ដែល​មាន​គណនី ឈ្មោះ​ថា មេម៉ាយ​កូន​មួយ​និយាយ​ថា ដើម្បី​កុំឱ្យ​ចា​.​ញ់​បោក​បុរស​ខិលខូច នារី​ៗ​ត្រូវ​ចេះ​សង្កេត​ចំពោះ​បុរស​ដែល​ចូលខ្លួន​មក​ទាក់ទង​យើង​។​បើ​បុរស​នោះ​ទាក់ទង​យើង​តាម​បណ្តាញ​សង្គម ឬ​តាម​ទូរស័ព្ទ ប៉ុន្តែ​ទំនាក់ទំនង​នោះ ប្រព្រឹត្តិ​ទៅ​តែ​ពេល​ថ្ងៃ ហើយ​ពេល​យប់​បុរស​នោះ​មិន ដែល​ទាក់ទង​មក​យើង​។ នោះ​មាន​ន័យ​គេ​ថា មាន​ប្រពន្ធ​កូន​ហើយ​។ ពេល​យប់ គឺ គេ​នៅ​ជា​ប្រពន្ធ​កូន​គេ​។កញ្ញា ជា​ឈ្មោះ​គណនី​មួយ​ដែល​បាន​ចូល​ទៅ​ជជែក​នៅ​ក្នុង​ករណី​នេះ​ដែរ​។ កញ្ញា​និយាយ​ថា ដើម្បី​កុំឱ្យ​ចា​.​ញ់​បោក​ប្រុស​ព្រាន​គេ​គួរ​ពិនិត្យ​មើល​អាយុ​បុរស​នោះ​។ បើ​បុរស​នោះ​មាន​អាយុ​លើ​ពី​៣៥​ឆ្នាំ​ឡើង​ទៅ នារី​ៗ​គួរ​មានការ​ប្រុង​ប្រយ័ត្ន​ពីព្រោះ​វ័យ​នេះ​កម្រ​នៅ​ក​ម្លោះ​ណាស់​។

Picture
រូបតំណាង

ក្រៅពី​ការ​ពិនិត្យ​អាយុ កញ្ញា បាន​ណែនាំ​ដល់​នារី​ផ្សេង​ឱ្យ​ចូល​ទៅ​មើល​គណនី​ហ្វេ​ស​ប៊ុ​ក​បុរស​នោះ ហើយ​បើ​អាច​គួរ​រក​មធ្យោបាយ​ទាក់ទង​ទៅ​មនុស្ស ដែល​ជា​មិត្តភក្តិ​បុរស​នោះ ដើម្បី​ជៀសវាង​ការ​ចា​.​ញ់​បោ​.​ក​គេ អស់​ខ្លួន​ហើយ​ក្លាយជា​នារី​រង​គ្រោះ​ត្រូវ​គេ​ចោទប្រកាន់​ថា ជា​ស្ត្រី​យកប្តី​គេ​។

នារី​ៗ បាន​ទទួលស្គាល់​ថា ស្ត្រី​ជា​ច្រើន​ជា​អ្នក​រង​គ្រោះ​ពី​ការ​ឆ​បោ​.​ក​និង​លួងលោម​ពី​បុរស និង​បាន​ស្តីបន្ទោស​បុរស​ដែល​មានចិត្ត​មិន​ស្មោះ មាន​ប្រពន្ធ​កូន​ហើយ នៅ​តែ​ខិលខូច​ព្យាយាម មាន​ស្រី​ផ្សេង​ទៀត​ថា ជា​បុរស​មិនល្អ​នោះ​ឡើយ​។ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​និយាយ​ថា នារី​មិន​គួរ​អោប​ក្រ​សោ​.​ប ឬ​ព្យាយាម​ទទួលយក​ប្តី ដែល​មាន​ចរិត​ផិ​.​ត​ក្បត់​នោះ​ទៀត​នោះ​ទេ ពីព្រោះ​បុរស​មាន​ចរិត​បែប​នេះ មិន​អាច​កែ​បាន​ទេ​។ ទៅ​ថ្ងៃ​អនាគត​នឹង​ផិ​.​ត​ក្បត់​ជា​ដដែល​ទៀត​មិន​ខាន​ឡើយ​។

Picture
រូបតំណាង

ជាមួយ​គ្នា​នេះ ពួក​គាត់​ក៏​បាន​ស្តីបន្ទោស​ដល់​នារី​មួយ​ចំនួន​ដែល​បាន ដឹង​ថា បុរស​ខ្លួន​ទាក់ទង​នោះ​មាន​ប្រពន្ធ​ហើយ តែ​នៅ​តែ​បន្ត​ទំនាក់ទំនង​ទៀត​។បន្ថែម​ពី​នេះ ក៏​មាន​ស្ត្រី​ជា​ច្រើន​ដែរ បាន​ចូល​មក​ណែនាំ និង​អប់រំ​ដល់​ស្ត្រី​ដែល​ជា​ភរិយា គួរ​ចេះ​តុបតែង​ល្អ​រៀបចំ​ចរិត​មារយាទ​ឱ្យ​បាន​ល្អ​កុំ​អាង​តែ​ខ្លួន​ជា​ប្រពន្ធ​គេ​កាច​ឆ្នាស់ និង​រករឿង​ប្តី​មិន​លួស​ពេល​នោះ​។

Picture
រូបតំណាង

ស្ត្រី​ជា​ច្រើន​បាន​និយាយ​ដោយ​ត្រង់​ថា អំពើ​ផិ​.​ត​ក្បត់​មួយ​ចំនួន​អាច​កើត​មាន​ឡើង​ដោយសារ​រឿង​ផ្លូវ​ភេ​.​ទ រវាង​ស្វាមី និង​ភរិយា​។​ករណី​នេះ​ស្ត្រី​ជា​ភរិយា​គួរ​យកចិត្តទុកដាក់​មិន​ត្រូវ​មើល​រំលង​នោះ​ឡើយ​៕​ដោយ សា​រ៉ា​ន់