ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជាង​២០​នាក់​មាន​អាកា​រៈ​ក្អួតចង្អោរ ចុក​ពោះ ក្រោយ​ញ៉ាំ​អាហារ​ក្នុង​ពិធី​ជួបជុំ​មួយ

1 ឆ្នាំ មុន
  • ព្រះសីហនុ

យ៉ាង​ហោច​ណាស់ ក៏​មាន​ប្រជាពលរដ្ឋ​ចំនួន​២៤​នាក់ ត្រូវ​បាន​អះអាង​ថា មាន​អាកា​រៈ​ពុល​ចំណីអាហារ (​បា.ញ់ហយ​, ញាំ និង

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់ ក៏​មាន​ប្រជាពលរដ្ឋ​ចំនួន​២៤​នាក់ ត្រូវ​បាន​អះអាង​ថា មាន​អាកា​រៈ​ពុល​ចំណីអាហារ (​បាញ់ហយ​, ញាំ និង​នំ​បញ្ចុក​) ក្នុង​ពិធី​ជួបជុំ​មួយ ហើយ​ត្រូវ​បាន​ដឹក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​តក្កវិទ ស្ថិត​នៅ​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ កាលពី​នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​។

ហើយ​បងប្អូន​ទាំងអស់​ដែល​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​តក្កវិទ ស្ថិត​នៅ ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ មាន​ចំនួន​១៨​នាក់ ចំណែក​បងប្អូន​ម្នាក់​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ផ្សេង​ទៀត និង​០៥​នាក់​ទៀត​មាន​សភាព​ស្រាល សម្រាក​ព្យាបាល​នៅផ្ទះ ដូច្នេះ​សរុប​ជន​រង​គ្រោះ​ទាំងអស់​គឺ​២៤​នាក់​។

ជុំវិញ​ករណី​ពុល​ចំណីអាហារ​នេះ​ផង​ដែរ បើ​យោង​តាម​ប្រភព​មួយ​ចំនួន​ពី​មន្ត្រី​មូលដ្ឋាន​បានឱ្យ​ដឹង​ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​អាកា​រៈ​ក្អួតចង្អោរ ចុកពោះ ងើប​មិនកើត ទាំង​២៤​នាក់​ខាងលើ​នេះ គឺ​បាន​ចូលរួម​ក្នុង​ពិធី​ជួបជុំ​មួយ​តាំងពី​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​មក​ម្ល៉េះ​។ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​ពុំ​ទាន់​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ គ្រាន់តែ​មាន​ស្ថានភាព​ចុក​ឆ្អល់ និង​ក្អួត​ខ្លះ​ៗ​តែ​ប៉ុណ្ណោះ​។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​ឈាន​ដល់​ល្ងាច​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ស្ថានភាព​បងប្អូន​កាន់តែ​ដុនដាប​ទៅ​ដុនដាប​ទៅ រហូត​មាន​ចំនួន​កើន​ដល់ ២៤​នាក់​ក្នុង​នោះ​មាន​ស្ថានភាព​ធ្ងន់​ប្រមាណ​៥​ទៅ​៦​នាក់ ទើប​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​ដែនដី និង​បាន​បញ្ជូន​ជន​រង​គ្រោះ​ដែល​មាន​ស្ថាន​ធ្ងន់ធ្ងរ មក​កាន់​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក​ខេត្ត​ព្រះ​សីហ​នុ​តែ​ម្តង​។

បច្ចុប្បន្ន​ពួក​គាត់​ទាំង​២៤​នាក់ មាន​សភាព​ធូរស្រាល​ហើយ ដោយ​អ្នកខ្លះ​ក៏​បាន​ចេញ​ទៅ​មន្ទីរពេទ្យ ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​ហើយ​។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ករណី​ប្រជាពលរដ្ឋ​ចំនួន​២៤​នាក់​ពុល​ចំណីអាហារ​ភ្លាម ឯកឧត្តម គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ នា​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ និង​នាំ​យក​ថវិកា​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឧបត្ថម្ភ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​២៤​នាក់ ដោយ​ក្នុង​នោះ​ម្នាក់​ៗ​ទទួល​បាន​ថវិកា​១០​ម៉ឺន​រៀល និង​ជួយ​ឧបត្ថម្ភ​មណ្ឌល​សុខភាព​តក្កវិទ ចំនួន​១​លាន​រៀល​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ