ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក Neymar ថា កូន​របស់​គាត់​ចេញពី Barca ព្រោះតែ Messi

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ឪពុក​របស់ Neymar

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ឪពុក​របស់ Neymar ដែល​ដើរតួ​ជា​ភ្នាក់ងារ​នាំពាក្យ​របស់​កូន​បាន​បង្ហើប​ថា កូន​របស់​គាត់​ត្រូវ​តែ​ចេញពី​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona ដោយសារ​តែ Messi នឹង​ក្លាយទៅជា​កីឡាករ​ឆ្នើម​តែ​មួយ​រូប​គត់​នៅ​ក្នុង​ក្លឹ​ប ហើយ​កូន​គាត់​នឹង​គ្មាន​ឳ​កាស​អាច​លេចធ្លោ​បាន​ទេ ។ 

ចំពោះ​កីឡាករ Neymar ផ្ទាល់​បាន​បដិសេធ​ថា ខ្លួន​លោក​នឹង​មិន​ទៅ​ធ្វើ​ជា​មេក្រុម​នៅ​ក្លឹ​ប​អ្នកមាន​បារាំង PSG ទេ ។ តែ​ក្រោយមក ឪពុក​របស់​លោក​ក៏​ចេញ​មុខ​ប្រាប់​ថា លោក​មិន​ចង់​ឲ្យ​កូន​នៅ​ចាញ់​ប្រៀប Messi នោះ​ទេ ។ 

ឪពុក Neymar បាន​និយាយ​ថា «Messi នឹង​នៅ​តែ​ជា​កីឡាករ​ឆ្នើម​តែ​មួយ​គត់​នៅ​ក្នុង​ក្លឹ​ប Barcelona ហើយ Neymar ផ្ទាល់​ក៏​ស្រឡាញ់ Messi ទុកជា​រៀមច្បង​ដែរ ។ គ្មាន​ថ្ងៃ​ណា​អាច​ឲ្យ Neymar ឡើង​ជំនួស Messi ទេ ។ ដូចនេះ​ហើយ Neymar ត្រូវ​តែ​ចាកចេញ​ទៅ​ក្លឹ​ប​ផ្សេង​ទៀត ដើម្បី​មាន​អនាគត​» ។ គួរ​បញ្ជាក់​ថា កាលពី​នៅ​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona កីឡាករ​ជើង​ខ្លាំង Neymar បាន​រក​គ្រាប់​បាល់​ជូន​ក្រុម​បាន​១០៥​គ្រាប់ នៅ​ក្នុង​ការ​ប្រកួត​ទាំង ១៨៦​ប្រកួត ៕