ខេត្តស្ទឹងត្រែង ៖ ពាក់ព័ន្ធករណីលិចទូកនៅទន្លេមេគង្គ ត្រូវបានគេប្រទះឃើញស.ពបុរសម្នាក់នៅចម្ងាយប្រមាណជា៤០០ម៉ែត្រពីកន្លែងកើតហេតុ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ខណៈមនុស្សចំនួន៣នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ ។
![Picture]()
បើតាមសមត្ថកិច្ចបានឱ្យដឹងថា សា.ក.ស.ពដែលត្រូវកម្លាំងចម្រុះជិះទូករុករកប្រទះឃើញ គឺនៅផ្នែកខាងក្រោមដងទន្លេឆ្ងាយពីកន្លែងកើតហេតុប្រមាណជា៤០០ម៉ែត្រត្រង់កន្ទុយកោះហាន ស្ថិតក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ។ យ៉ាងណា នៅមនមនុស្សចំនួន៣នាក់ទៀត មិនទាន់រកឃើញ ១-ឈ្មោះម៉ី សុគ្រី ភេទស្រី អាយុ២៥ឆ្នាំ ,២-ឈ្មោះលូយ ចន្ទ្រា ភេទប្រុស អាយុ៨ឆ្នាំនិង ទី៣-ឈ្មោះលួយហាត់ ភេទប្រុស អាយុ៦ឆ្នាំ។
![Picture]()
សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ពលរដ្ឋមានក្មេងចាស់ចំនួន៨នាក់បានធ្វើដំណើរតាមទូកតូចមួយគ្រឿងចេញពីភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ឆ្លងកាត់តាមទន្លេមេគង្គ ដោយពួកគេទាំងនោះទៅប្រកបមុខរបរនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
![Picture]()
លុះមកដល់ចំណុចកន្ទុយកោះហាន ឃុំកោះស្នែងក៏បាន លិចទូក ហើយមនុស្ស៤នាក់រួចផុតពីគ្រោះថ្នាក់ ប៉ុន្តែ៤នាក់ទៀតបានបាត់ខ្លួនមកដល់រសៀលថ្ងៃនេះ ទើបរកឃើញស.ពម្នាក់
ប៉ុណ្ណោះ ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ