ចំនួនអ្នកស្លា.ប់កើនឡើងលើស៤ម៉ឺននាក់ ក្នុងគ្រោះមហន្តរាយរញ្ជួយដីនៅតួកគី និងស៊ីរី
ប្រទេសតួកគី-ស៊ីរី ៖ តុល្យការនៃការរញ្ជួយដីដ៏ខ្លាំងកម្លាំង៧,៨រីស្ទ័រ នៅតូកគីនិងស៊ីរីមកដល់ថ្ងៃទី១៥
ប្រទេសតួកគី-ស៊ីរី ៖ តុល្យការនៃការរញ្ជួយដីដ៏ខ្លាំងកម្លាំង៧,៨រីស្ទ័រ នៅតូកគីនិងស៊ីរីមកដល់ថ្ងៃទី១៥
ប្រទេសតួកគី-ស៊ីរី ៖ តុល្យការនៃការរញ្ជួយដីដ៏ខ្លាំងកម្លាំង៧,៨រីស្ទ័រ នៅតូកគីនិងស៊ីរីមកដល់ថ្ងៃទី១៥កុម្ភៈ ចំនួនជនរងគ្រោះបន្តកើនខ្ពស់ ដោយអ្នកស្លា.ប់ឡើងដល់លើសពី៤០.០០០នាក់ក្នុងប្រទេសទាំង២ ។ គិតត្រឹមយប់ថ្ងៃទី១៤ កុម្ភៈ ចំនួនអ្នកស្លា.ប់ក្នុងប្រទេសទាំង២មាន៣៩.១០៦នាក់។ នៅតួកគីចំនួនអ្នកស្លា.ប់កើនដល់៣៥.៤១៨នាក់ និងនៅស៊ីរីអ្នកស្លា.ប់មានចំនួន៣.៦៨៨នាក់។ គួររំលឹកថា រញ្ជួយដីនៅតួកគី និងស៊ីរី ចំនួនអ្នកស្លា.ប់ឡើងដល់លើស៣៥.៣០០នាក់
អគ្គលេខាធិការ អ.ស.ប លោកអានតូនីញ៉ូ ហ្គូទ័ររេស ស្នើដល់បណ្ដាប្រទេសជាសមាជិក ឲ្យជួយផ្ដល់ដោយរហ័សនូវជំនួយក្នុងទឹកប្រាក់ជិត៤០០លានដុល្លារ សម្រាប់ធានាដល់ជំនួយមនុស្សធម៌ ដោយសារប្រជាជនស៊ីរីជិត៥លាននាក់ រង់ចាំទាំងអស់សង្ឃឹមនូវជំនួយចាំបាច់បន្ទាន់ដូចជាជម្រក ការព្យាបាលព្រមទាំងស្បៀងសម្រាប់រយៈពេល៣ខែ។
លោកបញ្ជាក់ថា ក្នុងពេលឆាប់ៗនេះ គេត្រូវធ្វើការអំពាវនាវរកជំនួយបែបនេះចំពោះតួកគីដែរ។ ជាង១សប្ដាហ៍ក្រោយការរញ្ជួយដីដ៏បំផ្លិចបំផ្លាញនោះមនុស្សច្រើនលាននាក់ កំពុងត្រដរតស៊ូដើម្បីរក្សាជិវិតទាំងគ្មានជម្រក ហើយប្រឈមមុខជាមួយសីតុណ្ហភាពដ៏ត្រជាក់បំផុត។
នៅបន្តមានរឿងអស្ចារ្សជាង១សប្ដាហ៍ក្រោយការរញ្ជួយដី ដោយពួកអ្នកជួយសង្គ្រោះនៅអាចកាយរកឃើញអ្នកនៅរស់់រានមានជីវិត៤នាក់ ទាញយកចេញពីគំនរបាក់បែកកាលពីថ្ងៃទី១៤កុម្ភៈនៅតួកគី។ ក្នុងចំណោមមនុស្សអាយុថ្លៃទាំងនេះមានប្ដីប្រពន្ធមួយគូ និងយុវជន២នាក់បងប្អូន ម្នាក់អាយុ១៧ឆ្នាំ និងម្នាក់ទៀតអាយុ២១ឆ្នាំ ដែលត្រូវបានកាយយកចេញពីគំនរបាក់បែក ក្រោយជាប់ក្នុងនោះអស់ពេល១៩៨ម៉ោង។ យុវជនទាំង២នាក់នោះនិយាយថា អាចនៅរស់បានដោយសារបានម្សៅប្រូតេអ៊ីនបរិភោគ៕
ចែករំលែកព័តមាននេះ