ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​ប្រឹង​ហាត់​គ្រប់​គ្នា Messi ដើរ​លេង​លំហែកាយ​ជាមួយ​ប្រពន្ធ​យ៉ាង​រំភើយ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង និង​ជា​វីរបុរស​ក្នុង​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona លោក Lionel Messi

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង និង​ជា​វីរបុរស​ក្នុង​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona លោក Lionel Messi កំពុង​តែ​ដើរ​លេង​ជាមួយ​គ្រួសារ ខណៈ​ដែល​កីឡាករ​ផ្សេង​ៗ​ទៀត​កំពុង​តែ​ខិតខំ​ហាត់​ដើម្បី​ត្រៀម​ចូល​រដូវ​កាល​ថ្មី ។ 

លោក​បាន​បង្ហោះ​រូបថត​ដែល​លោក​ឈរ​នៅ​ជិត​អាង​ទឹក​ជាមួយនឹង​ប្រពន្ធ​ដែល​ទើបតែ​រៀប​ការ​ហើយ​ថ្មី​ៗ​អ្នក​នាង Antonella Roccuzzo ។ លោក​សរសេរ​ជា​សារ​ខ្លី​នៅ​លើ​រូបថត​នោះ ជាមួយនឹង​រូប​បេះដូង​ពេល​បង្ហោះ​ចូល​ក្នុង Instagram ។ លោក​ឈរ​ដោះ​អាវ​ថតរូប​ដោយ​ពាក់​តែ​ខោ​ពណ៌​ក្រហម ។ 

ទោះបីជា​លោក​កំពុង​តែ​ដើរ​លេង​កំសាន្ត​ជាមួយ​ប្រពន្ធ​ក៏​ដោយ ក៏​លោក​នៅ​តែ​ជា​កីឡាករ​ដែល​គេ​រំពឹង​ថា នឹង​រក​គ្រាប់​បាល់​ច្រើន​ជូន​ក្រុម​ដែរ ។ លោក​បាន​យកឈ្នះ​ក្រុម​ប្រេ​ស៊ី​ល​បាន​ដល់​ទៅ ៥-០ នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ ៕