ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាពការណ៍​នៅ​តែ​លំបាក​បំផុត​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​សង្កថា​ប្រចាំ​ថ្ងៃ​ទី​១៤​កុម្ភៈ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី មៀរ​ហ្សេ​ឡេ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​សង្កថា​ប្រចាំ​ថ្ងៃ​ទី​១៤​កុម្ភៈ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី មៀរ​ហ្សេ​ឡេ​ន​ស្គី លើក​ពី​សភាពការណ៍​នៅ​ខ្សែ​រណសិរ្ស​ដែល​លោក​ថា នៅ​តែ​លំបាក​បំផុត​នា​ភាគ​ខាងកើត​ប្រទេស​។

ជិត​១​ឆ្នាំ​ក្រោយ​ចាប់ផ្ដើម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន កងទ័ព​រុ​ស្ស៊ី​បន្ត​វាយលុក​នៅ​ខ្សែ​រណសិរ្ស​។ ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ​កងទ័ព​រុ​ស្ស៊ី ហាក់ដូចជា​អាច​វា.យ​រុលទៅមុខ​ទោះជា​យឺត​ក្តី​​នៅ​ជិត​ក្រុង​បាក់​មូ​ដ​ជា​ចំណុច​ស្នូល​នៃ​ការ​ប៉ះទង្គិច​គ្នា តាំងពី​ច្រើន​ខែ​មក​ហើយ​។ លោក​ហ្សេ​ឡេ​ស្គី​ គូសបញ្ជាក់​ថា សភាពការណ៍​លើ​ខ្សែ​រណសិរ្ស​ពិសេស​ក្នុង​តំបន់​ដូ​ណេ​ត​ស្ក៍​ និង​លូ​ហ្គា​ន​ស្ក៍ នៅ​តែ​លំបាក​ខ្លាំង​បំផុត​។ យើង​ត្រូវ​យល់​ពី​ន័យ​នៃ​ការ​ប្រយុទ្ធ​ទាំងនោះ​។ ផ្ទៃដី​១​ម៉ែត្រ​ៗ​ដែល​រុល​បាន​នៅ​ទីនោះ គឺជា​កិច្ច​ការពារ​ប្រទេស​យើង​ទាំងមូល​។

ប្រមុខ​កង​ទាហាន​ស៊ីឈ្នួល​រុ​ស្ស៊ី​ក្រុម​WAGNER លោក​អេ​វ​ហ្គេ​នី​ព្រី​ហ្គោ​ហ្ស៊ី​ន​ទទួល​ស្កាល់​ថា ក្រុង​បាក់​មូ​ដ​មិន​អាច​វាយ​យក​បាន​នា​ថ្ងៃស្អែក​ឡើយ ព្រោះ​មានការ​តស៊ូ​ទប់ទល់​យ៉ាង​ក្រាញននៀល​។ ពួក​សត្រូវ​ពុះពារ​ខ្លាំង​ណាស់​ហើយ​បញ្ជូន​មក​គ្រប់ពេល​កងកម្លាំង​បន្ថែម​។ រាល់ថ្ងៃ ទាហាន​ពី​៣០០​ទៅ​៥០០​នាក់ ត្រូវ​បាន​បញ្ជូន​មក​កាន់​ក្រុង​បាក់​មូ​ដ ហើយ​ការ​បា.ញ់កាំភ្លើ.ង​ធំ​ត្រូវ​បាន​បង្កើន​រាល់ថ្ងៃ​។

ប្រមុខ​ពួក​បំបែក​ខ្លួន​ស្និទ្ធ​រុ​ស្ស៊ី​​នៅ​ដូ​ណេ​ត​ស្ក៍ ដែល​មាន​ក្រុង​បាក់​មូ​ដ លោក​ដឺ​នី​ស​ ពូ​ជី​លី​ន ​គូសបញ្ជាក់​ថា អ៊ុយ​ក្រែ​ន​ពុំ​បង្ហាញ​សញ្ញា​ណាមួយ​ថា​ចង់​បោះបង់​ចោល​ទីក្រុង​នោះ​ឡើយ​។ ក្នុង​ការ​ប្រយុទ្ធ​ភាគី​ទាំង​២​សុទ្ធតែ​រង​ការ​បាត់បង់​ទាហាន​ច្រើន​ដូច​គ្នា​។

អ្នក​ទទួលខុសត្រូវ​អ៊ុយ​ក្រែ​ន​ច្រើន​នាក់​និយាយ​ថា ក្រុង​បាក់​មូ​ដ​ហាម​មិន​ឲ្យ​ជន​ស៊ី​វិល អ្នកកាសែត ព្រមទាំង​បណ្ដា​សមាជិក​អង្គការ​មនុស្សធម៌​ចេញចូល​។ ចេញចូល​បាន​តែ​បណ្ដា​មនុស្ស​មាន​ភារកិច្ច​ចាំបាច់​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ