ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះជម្លោះបែកផ្សែង! ម្ចាស់ផ្ទះ​ ​និង​អ្នក​ជួល ​​ប្តឹង​ចោទ​ថា​ ម្ចាស់ផ្ទះ​ដក​កាំភ្លើ.ង​ភ្ជ.ង់​គំរា.មដល់​ជីវិត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ម្ចាស់ផ្ទះ​ជួល​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ហៅ​ទៅ​សាកសួរ បន្ទាប់​ពី​មាន​

រាជធានី​ភ្នំពេញ​ ៖​ ម្ចាស់ផ្ទះ​ជួល​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ហៅ​ទៅ​សាកសួរ បន្ទាប់​ពី​មាន​ទំនាស់​គ្នា​ជាមួយ​អ្នក​ជួល​ផ្ទះ ហើយ​អ្នក​ជួល​ផ្ទះ​ប្តឹង​សមត្ថកិច្ច​ចោទប្រកាន់​ថា ដក​កាំភ្លើ.ង​ភ្ជ.ង់​គំរា.ម​​បា.ញ់​សម្លា.ប់​។

ហេតុការណ៍​​ជម្លោះ​​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង តាម​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ផ្សារ​ទឹកថ្លា (​ក្រោយ​ព្រះ​វិហារ​ព្រះ​យេស៊ូ​)​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ម្ចាស់ផ្ទះ​ជួល​បាន​ទាស់​គ្នា​ជាមួយ នារី​ដែល​ជា​និស្សិត​ស្រី​ម្នាក់ រួម​ទាំង​ម្តាយ ​។ ​ការ​ទាស់ទែង​គ្នា​នេះ​ត្រូវ​គេ​ដឹង​ថា ដោយសារ​តែ​ម្ចាស់​ផ្ទះ​ខឹង​នារី​ជា​អ្នក​ជួល​ផ្ទះ​រូប​នោះ​រើ​អី​វ៉ា​ន់​ចេញ​ពី​ផ្ទះ​ជួល​នោះ ព្រោះ​​តែ​​កន្លែង​តូច​ចង្អៀត​សម្រាប់​ដាក់​ម៉ូតូ​។​

តាម​ប្រភពព័ត៌មានបាន​​ឱ្យដឹងបន្ត​ថា ការ​ទាស់ទែង​គ្នា​​ខាងលើនេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​នារី​ដែល​ជា​និស្សិត​មក​ជួល​ផ្ទះ​ស្នាក់​នៅ​ក៏បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ចោទប្រកាន់​ថា ម្ចាស់ផ្ទះ​ដក​កាំភ្លើ.ង​ខ្លី​គំរា.ម​សម្លា.ប់ ​ចំណែក​លោក​ម៉ូ​វ ម៉ា​និ​ត អភិបាល​ខណ្ឌ រួម​ទាំង​លោក​វ​រសេនីយ៍ ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បាន​ដឹកនាំ​កម្លាំង​ទៅ​អន្តរាគមន៍ ភ្លាម​ៗ​និង​បាន អញ្ជើញ​ភាគី​ទាំង​២​មក​សាកសួរ ។

​តាម​ប្រភពពី​​ស្ត្រី​ម្នាក់​ដែល​ជា​ម្តាយ​និស្សិត​ដែល​មក​ជួល​ផ្ទះ​ស្នាក់​នៅ​ខាងលើ​នោះ​បានអោយ​ដឹង​ថា គាត់​ត្រូវ​បានកូន​ស្រី​ហៅ​មក​ពី​ស្រុក​អោយមក​ជួយ​រើ​អីវ៉ាន់​ចេញ​ពី​ផ្ទះ​ជួយ​ខាងលើ​ នៅ​ពេល​កំពុង​តែ រើ​អីវ៉ាន់​ ស្រាប់តែ​ម្ចាស់​ជួល​មក​រករឿង​​ជេរ​ប្រមា​.ថ និង​ដាក់​ទំ​នាយ​ថា «ចេញ​ទៅ​ ឱ្យ​​រថយន្ត​បុ.ក​ស្លា.ប់» ក៏កើត​ទៅ​ជា​ទំនាស់​គ្នា​បែក​ផ្សេង ហើយ​ម្ចាស់​​ផ្ទះ​បាន​គំរា.មកំហែ.ង​ ទើប​ប្តឹង​សមត្ថកិច្ច អោយ​ជួយ​អន្តរាគមន៍ ។

តាម​នគរបាល​ខណ្ឌ​សែន​សុខ បានអោយ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា មានការ​ដក​កាំភ្លើ.ង​ភ្ជ.ង់​គំរា.ម សមត្ថកិច្ចក៏បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​សាកសួរ​បំភ្លឺ និង​បាន​អញ្ជើញ ភាគី​ទាំង​២​មក​សួរនាំ​ ប៉ុន្តែ​ពុំ​មានការ​ដក​កាំភ្លើ.ង​គំរា.ម​នោះ​ទេ ហើយ​សមត្ថកិច្ច​ក៏បាន​សម្របសម្រួល​គ្នា ហើយ​អោយ​​ភាគី​​ទាំង​២​ត្រឡប់​ទៅ​វិញ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ