ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​មួយ​វា.យប្រហារ​ខ្លាំងក្លា​លើ​នូ​វែ​ល​ហ្សេ​ឡង់

1 ឆ្នាំ មុន

ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ៖ អាជ្ញាធរ​រាយការណ៍​នា​ថ្ងៃ​ទី​១៥ ​កុម្ភៈ ​ថា មនុស្ស​យ៉ាងតិច​៣​នាក់​ស្លា.ប់ នៅ​នូ​

ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ៖ អាជ្ញាធរ​រាយការណ៍​នា​ថ្ងៃ​ទី​១៥ ​កុម្ភៈ ​ថា មនុស្ស​យ៉ាងតិច​៣​នាក់​ស្លា.ប់ នៅ​នូ​វែ​ល​ហ្សេ​ឡង់​ដោយសារ​ការ​វា.យប្រហារ​របស់​ព្យុះ​ស៊ី​ក្លូ​ន ​GABRIELLE មក​លើ​ប្រទេស​នេះ​កាលពីដើម​ស​ប្ដា​ហ៍​។ ព្យុះ​នោះ​បោកបក់​ក្នុង ល្បឿន​ដល់​១៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។

សាកស.ព​មនុស្ស​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ត្រង់​កន្លែង​ដែល​អ្នក​ជួយ​សង្គ្រោះ​ម្នាក់​បា.ត់​ខ្លួន ពេលរ​លំបាក់​ផ្ទះ​មួយ​ខណៈ​កំពុង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​WEST AUCKLAND ហើយ​សាកស.ព​មនុស្ស​២​នាក់​ទៀត​រក​ឃើញ​ក្នុង​តំបន់ HAWKE’S BAY លើ​កោះ​ខាងជើង​។ នេះ​ជា​ការ​អះអាង​របស់​លោក​KIERAN MCANULTY រដ្ឋមន្ត្រី​គ្រប់គ្រង​ស្ថានភាព​អាសន្ន​នូ​វែ​ល​ហ្សេ​ឡង់ ។

ក៏​ទោះបី​ស្ថានភាព​អាក្រក់​ខ្លាំង​កន្លង​ផុត​ទៅ តែ​អាជ្ញាធរ​បាន​ព្រមាន​នា​ថ្ងៃ​ទី​១៥​ កុម្ភៈ​ថា គ្រោះថ្នាក់​នៅ​មិន​ទាន់​អស់​នៅឡើយ​ទេ​។ ខ្យល់​បោកបក់​ខ្លាំង​ព្រមទាំង​ភ្លៀង​ខ្លាំង កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១៣​មក​១៤​កុម្ភៈ​លើ​កោះ​ខាងជើង តំបន់​រស់នៅ​៣​ភាគ​៤​នៃ​ប្រជាជន​៥​លាន​នាក់​របស់​នូ​វែ​ល​ហ្សេ​ឡង់ បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​និង​ការ​បាក់​ដី​។

នាយក​រដ្ឋមន្ត្រី​ថ្មី​នូ​វែ​ល​ហ្សេ​ឡង់ លោក​CHRIS HIPKINS​ចាត់​ទុក​ព្យុះ​GABRIELLE ថា ជា​ព្រឹត្តិការណ៍​ឧតុនិយម​ដ៏​សំខាន់​បំផុត​កើត​មាននៅ​នូ​វែ​ល​ហ្សេ​ឡង់​ក្នុង​សតវត្ស​នេះ ហើយ​លោក​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ជាតិ​មួយ​ក្នុង​ពេល​មួ​យស​ប្ដា​ហ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ