ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​​ប្រដេញ​អា​មេ​រិ​ក​ ស្ទាក់​យន្តហោះ​រុ​ស្ស៊ី​៤​គ្រឿង​ជិត​អា​ឡា​ស្កា

1 ឆ្នាំ មុន

អា​មេ​រិ​ក​-​រុ​ស្ស៊ី​ ៖ ទីបញ្ជាការដ្ឋាន​ការពារ​អាកាស​អា​មេ​រិ​ក​ខាងជើង រាយ​ការណ៍​នា​ថ្ងៃ​ទី​១៤​ កុម្ភៈ ​ថា

អា​មេ​រិ​ក​-​រុ​ស្ស៊ី​ ៖ ទីបញ្ជាការដ្ឋាន​ការពារ​អាកាស​អា​មេ​រិ​ក​ខាងជើង រាយ​ការណ៍​នា​ថ្ងៃ​ទី​១៤​ កុម្ភៈ ​ថា យន្តហោះ​ប្រ​ដេញ​អា​មេ​រិ​ក​២​គ្រឿង បាន​ស្ទាក់​គៀង​យន្ត​ហោះ​រុ​ស្ស៊ី​ចំនួន​៤​គ្រឿង​នៅ​ជិត​អា​ឡា​ស្កា​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ទីបញ្ជាការដ្ឋាន​នោះ​ថ្លែង​ថា ការ​ស្ទាក់​បណ្ដា​យន្តហោះ​រុ​ស្ស៊ី​​វា​ជា​ទម្លាប់​មួយ​ទៅ​ហើយ ពិសេស​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ធុន​ធ្ងន់​TU-95​និង​យន្តហោះ​ប្រដេញ​SU-35 ហើយ​ការ​គៀង​លើក​នេះ​កើត​មាន​កាលពី​ថ្ងៃ​ទី​១៣​កុម្ភៈ​។ យន្តហោះ​រុ​ស្ស៊ី​​ទាំងនោះ​មិន​បាន​ហោះ​ចូល​ដែនអាកាស​អា​មេ​រិ​ក​ឬ​កា​ណា​ដា​ឡើយ គឺ​នៅ​ក្នុង​ដែនអាកាស​អន្តរជាតិ​។

សេចក្ដី​ប្រកាស​បញ្ជាក់​ថា សកម្មភាព​របស់​យន្តហោះ​រុ​ស្ស៊ី​បែប​នេះ​តែង​កើត​មាន​ទៀងទាត់ តែ​មិន​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​គំរា.មកំហែង​មួយ​ឬ​ការ​បង្កហេតុ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ