ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​លក់ដូរ​កញ្ច្រែងថា ​លក់​ក្នុង​ផ្សារ​មិន​ដាច់ ខណៈ​​អាជ្ញាធរ​ចោទ​ថា​កំពុង​បង្ក​បញ្ហា​ឱ្យ​ឈឺក្បាល

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្ត​កំពង់ស្ពឺ​៖ ក្រុម​អាជីវករ​លក់ដូរ​នៅ​ខាងក្នុង​ផ្សារ​កំពង់ស្ពឺ នៅ​តែ​បន្ត​លក់​នៅ​លើ​ដងផ្លូវ​ខាងក្រៅ

​ខេត្ត​កំពង់ស្ពឺ​៖ ក្រុម​អាជីវករ​លក់ដូរ​នៅ​ខាងក្នុង​ផ្សារ​កំពង់ស្ពឺ នៅ​តែ​បន្ត​លក់​នៅ​លើ​ដងផ្លូវ​ខាងក្រៅ នៃ​បរិវេណ​ផ្សារ​ដដែល ខណៈ​អាជ្ញាធរ​ខេត្ត-ក្រុង មិន​មាន​ដំណោះស្រាយ​ចំពោះ​ពួក​គាត់​។ ពួក​គាត់​បាន​អះអាង​ថា ការ​លក់​នៅ​ខាងក្នុង​ផ្សារ លក់​មិន​ដាច់​ទេ ព្រោះ​គ្មាន​អ្នក​ចូល​ទៅ​ទិញ ដោយសារ​តែ​អាជ្ញាធរ​ក្រុង បង្កើត​ឱ្យ​មាន​ផ្សារ​អាណា​ធិ​ប​តេ​យ្យ​មួយ​នៅ​ខាងក្រៅ​គឺ ផ្សារ​ដើម​លាភ ឬ​ហៅ​ផ្សារ​កញ្ច្រែង​។

ក្រុម​អាជីវករ​ក្នុង​ផ្សារ​បាន​លើក​ឡើង​ថា ក្រុម​អ្នកលក់​នៅ​ផ្សារ​ដើម​លាភ ហៅ​ផ្សារ​កញ្ច្រែង​នេះ កន្លង​មក​អាជ្ញាធរ​បាន​រៀបចំ​ឱ្យទៅ​លក់​នៅ​ផ្សារ​ឈួ​ន គឹ​ម​សាន រួច​ទៅ​ហើយ ដោយ​រក្សា​ទុក​រង្វង់​សួន​ដើម​លាភ​ជា​កន្លែង​ដាក់​ម៉ូតូ រថយន្ត មិន​បង្ក​ការ​កកស្ទះ​ដល់​អ្នក​ធ្វើ​ចរាចរណ៍​ទេ​។ តែ​ដោយ​ភាព​កំសោយ​ក្នុង​ការ​ដឹកនាំ និង​លាភសក្ការៈ រង្វង់​មូល​ដើម​លាភ​បាន​ក្លាយទៅជា​ផ្សារ​អាណា​ធិ​ប​តេ​យ្យ​ម្តងទៀត ដែល​ក្រុម​រៀបចំ​សណ្តាប់ធ្នាប់​បាន​វាស់ និង​រៀប​ឱ្យ​អ្នកលក់​ទាំងនោះ​លក់​លើ​ផ្លូវ​បង្ក​ការ​កកស្ទះ គ្មាន​សណ្តាប់ធ្នាប់ គ្មាន​សេចក្តី​ថ្លៃថ្នូរ ទោះ​មានការ​រិះគន់​ពី​ពលរដ្ឋ​យ៉ាងណា ក៏​មិន​ខ្វល់​ដែរ​។

ក្រុម​អាជីវករ​ក៏​បាន​បោះ​ជា​ពាក្យ​សម្តី​តប​វិញ​ថា អាជ្ញាធរ​ក្រុង​អាច​រៀប​ឱ្យ​អ្នកលក់​ផ្សារ​ដើម​លាភ​លក់​នៅ​លើ​ដងផ្លូវ​បាន ដូច្នេះ​ពួក​គាត់​ក៏​អាច​លក់​លើ​ដងផ្លូវ​បាន​ដូច​គ្នា​ដែរ​។ បើ​ចង់ឱ្យ​ពួក​គាត់​ឈប់​លក់​លើ​ដងផ្លូវ​លុះត្រា​ណា​អាជ្ញាធរ​រំលាយ​ផ្សារ​ដើម​លាភ​នោះ​ចេញ ទើប​ពួក​គាត់​វិល​ចូល​ទៅ​លក់​ក្នុង​ផ្សារ​វិញ​។

ពាក់ព័ន្ធ​នឹង​ការ​លើក​របស់​ក្រុម​អាជីវករ​ដែល​លក់​ក្នុង​ផ្សារ​កំពង់ស្ពឺ លោក​វុី សំណាង​ អភិបាលខេត្ត​កំពង់ស្ពឺ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ថា គណៈបញ្ជាការ​ឯកភាព​ខេត្ត នឹង​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បី​រារាំង និង​បញ្ឈប់​ក្រុម​អាជីវករ​ផ្សារ​ដើម​លាភ​មិន​ឱ្យ​លក់​នៅ​ទីតាំង​រង្វង់​មូល​ដើម​លាភ​បន្ត​ទៀត​ទេ ហើយ​វិធានការ​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ពី​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​ហើយ​។

ទន្ទឹម​នោះ អភិបាលខេត្ត​កំពង់ស្ពឺ ក៏​បាន​អំពាវនាវ​ឱ្យ​អ្នកលក់​នៅ​រង្វង់​មូល​ដើម​លាភ​វិល​ទៅ​លក់​នៅ​ផ្សារ​ឈួ​ន គឹ​ម​សាន​វិញ ដើម្បី​ទុក​រង្វង់​ដើ​លលា​ភ​ជា​កន្លែង​រថយន្ត ដាក់​ម៉ូតូ ដូច​ដើម​វិញ ពិសេស​កាត់​​បន្ថយ​ការ​កកស្ទះ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខេត្តកំពង់ស្ពឺ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ