កងទ័ពមួកខៀវកម្ពុជា ១រូបទៀត ទទួលមរណភាព នៅប្រទេសម៉ាលី
- ភ្នំពេញ
ភ្នំពេញ៖ លោកវរសេនីយ៍ទោ ភឿក ជីវ័ន មេបញ្ជាការរង កងវិស្វកម្មព្រលានយន្តហោះ បានទទួលមរណភាព នៅមន្ទីរពេទ្យកម្រិត២ របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី…
ភ្នំពេញ៖ លោកវរសេនីយ៍ទោ ភឿក ជីវ័ន មេបញ្ជាការរង កងវិស្វកម្មព្រលានយន្តហោះ បានទទួលមរណភាព នៅមន្ទីរពេទ្យកម្រិត២ របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី…
ភ្នំពេញ៖ លោកវរសេនីយ៍ទោ ភឿក ជីវ័ន មេបញ្ជាការរង កងវិស្វកម្មព្រលានយន្តហោះ បានទទួលមរណភាព នៅមន្ទីរពេទ្យកម្រិត២ របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ សពរបស់លោកមេបញ្ជាការរងកងវិស្វកម្មព្រលានយន្តហោះ ត្រៀមបញ្ជូនមកប្រទេសកម្ពុជា។ នេះបើតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ប្រកាសនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានប្រាកសថា សពលោកមេបញ្ជាការរង ត្រូវបានបញ្ជូនតាមជើងយន្តហោះរបស់អង្គការសហប្រជាជាតិ ពីតំបន់ទេសាលីត ទៅកាន់ទីក្រុងបាម៉ាកូ ដើម្បីត្រៀមបញ្ជូនបន្ត មកប្រទេសកម្ពុជាវិញ។
លោកវរសេនីយ៍ទោ ភឿក ជីវ័ន អាយុ ៤២ឆ្នាំ បានទទួលមរណភាព ដោយសារជំងឺសួតធ្ងន់ធ្ងរ។ លោក ជីវ័ន បានចេញទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។
មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានប្រកាសថា រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២៣នេះ កងទ័ពមួកខៀវកម្ពុជា ដែលបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានស្លា.ប់ចំនួន ១១រូប ខណៈអ្នកធ្លាប់រងរបួស មាន ១៥រូប។
តាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ចាប់តាំងពីឆ្នាំ២០០៦ មកដល់ខែកុម្ភៈ ឆ្នាំ២០២៣ នេះ កម្ពុជា បានបញ្ជូនកងទ័ពមួកខៀវ ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពជាង ៨០០០នាក់ នៅប្រទេសចំនួន ៩ រួមមាន ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អ្រាហ្វិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន៕
ចែករំលែកព័តមាននេះ