ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ក្នុង​សាកលវិទ្យាល័យ​អា​មេ​រិ​កមួយ​ ស្លា.ប់​៣​នាក់

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាលពី​យប់​ថ្ងៃ​ទី​១៣ កុម្ភៈ មានការ​បា.ញ់ប្រហារ​ក្នុង​សាកលវិទ្យាល័យរដ្ឋ​មី​ជី​ហ្គេ​ន

សហរដ្ឋអាមេរិក ៖ កាលពី​យប់​ថ្ងៃ​ទី​១៣ កុម្ភៈ មានការ​បា.ញ់ប្រហារ​ក្នុង​សាកលវិទ្យាល័យរដ្ឋ​មី​ជី​ហ្គេ​ន ដោយ​តាម​តុល្យការ​ដំបូង​ថា បណ្ដាលឲ្យ​មនុស្ស​៣​នាក់​ស្លា.ប់​និង​របួស​៥​នាក់​ប​ញ្ចូ​ន​ទៅមន្ទីរពេទ្យ ។

នេះ​ជា​ការ​បា.ញ់ប្រហារ​បង្ហូរឈា.ម​ថ្មី​នៅ​សហរដ្ឋ​អា​មេ​រិ​ក ហើយ​កងកម្លាំង​ប៉ូលិស​កំពុង​តាម​រុក
រក​ឃា.តករ ។ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ប៉ូលិសប្រចាំការ​នៅ​សាកលវិទ្យាល័យ​នោះ និយាយ​ថា ការ​បាញ់ប្រហារ​ធ្វើ​ឡើង​ក្នុង​អគារ​២​ដាច់​ដោយឡែក​ពី​គ្នា ។ ពេល​លើក​មក​ដល់​ក្រោយ​មានការ
បាញ់ប្រហារ​ប៉ូលិស​រក​ឃើញ​ជន​រង​គ្រោះ​នៅកន្លែង​២​ផ្សេង​គ្នា ហើយ​មនុស្ស​៥​នាក់​ដែល​រង​របួស ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពេទ្យ ក្នុង​នោះ​មួយ​ចំនួន​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។

ប៉ូលិស​បាន​ចេញផ្សាយ​បណ្ដា​រូបថត​ជនសង្ស័យ ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់​មាន​មាឌតូច ពាក់
​ស្បែក​ជើង​ពណ៌​ក្រហម​និង​មួក​កាតឹប ។ ក្រោយការ​បា.ញ់ប្រហារ​ខ្មា.ន់កាំភ្លើ.ង​បាន​រត់គេច​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ