ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ុ​ល​ដា​វី​លើក​ពី​ការ​គំរា.ម​ធ្វើ​រដ្ឋប្រហារ​របស់​រុ​ស្ស៊ី​

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ដោយ​ផ្អែក​លើ​បណ្ដាព័ត៌មាន​ស៊ើប​ការណ៍​របស់​អ៊ុយ​ក្រែ​ន ប្រធានាធិបតី​ម៉ុ​ល​ដា​វី

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ដោយ​ផ្អែក​លើ​បណ្ដាព័ត៌មាន​ស៊ើប​ការណ៍​របស់​អ៊ុយ​ក្រែ​ន ប្រធានាធិបតី​ម៉ុ​ល​ដា​វី លោកស្រី MAIA SANDU បានប្រកាស​អាសន្ន​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ពី​គម្រោង​របស់​រុ​ស្ស៊ី​​ផ្ដួលរំលំ​រដ្ឋអំណាច​ស្និទ្ធ​លោក​ខាងលិច ហើយ​ប្រកាស​ពី​ការ​ពង្រឹង​វិធានការ​សន្តិសុខ​។

ការ​គំរា.មកំហែង​របស់​រុ​ស្ស៊ី​ ត្រូវ​បាន​ប្រ​ធានាធិ​បតី​ម៉ុ​ល​ដា​វី​លោកស្រី MAIA SANDU កំណត់ច្បាស់ ។ លោកស្រី​ថា​ផែនការ​គ្រោង​វា.យប្រហារបណ្ដា​អគារ​រដ្ឋ ហើយ​ចាប់​ចំណាប់ខ្មាំង​ដោយ​ពួកវិច្ឆេទ​ករ​ជា​ពួក​យោធា​បន្លំ​ស្លៀកពាក់​ស៊ី​វិល ។

មេដឹកនាំ​ម៉ុ​ល​ដា​វី​លើក​ឡើង​បែប​នេះ​ដោយ​យោង​លើ​បណ្ដា​ព័ត៌មាន​មក​ពី​បណ្ដា​ឯកសារដែល​ចាប់​បាន​ដោយ​ពួក​ភ្នាក់ងារ​សម្ងាត់​អ៊ុយក្រែ​ន ។ ព័ត៌មាន​ទាំងនេះ​លើក​នៅ​ក្រុង​ព្រុ​ច​សែ​លកាលពី​ស​ប្ដា​ហ៍​មុន ដោយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ។ ខាង​ផ្នែក​ស៊ើ​ប​ការណ៍​ម៉ុ​ល​ដា​វី​អះអាង​ពី​ព័ត៌មាន​នោះ ដោយ​មិន​ផ្ដល់​ភាព​លម្អិត​គ្រាន់តែ​និយាយ​ថា បាន​កំណត់​សកម្មភាព​ដែល​សំដៅ​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​និង​ឲ្យ​មានអ​ស្ថេ​រ​ភាព ក្នុង​អតីត​សាធារណរដ្ឋ​សូ​វៀត​មានប្រជាជន​២,៦​លាន​នាក់​នោះ​ស្ថិត​នៅ​ចន្លោះ​រូ​ម៉ា​នី​និង​អ៊ុយ​ក្រែ​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ