ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភាសា​ក៏​ដូច​ជា កាយវិការ និង​សម្តី​ស​ម្តៅ​ទោះបីជា​នៅ​ក្នុង​ន័យ​សរសើរ ឬ​ស្តីបន្ទោស ឬ​រិះគន់ គួរតែ​បញ្ចប់​របៀប​ឬ​ក៏​ទ​ង្វើ​ដែល​មាន​ចរិតលក្ខណៈ​បែប​បៀ​.​ត​បៀ​.​ន​ផ្លូវ​ភេ​.​ទ ដែល​ភាសា​អង់គ្លេស​ហៅ​ថា Sexual…

រាជធានី​ភ្នំពេញ ៖ ភាសា​ក៏​ដូច​ជា កាយវិការ និង​សម្តី​ស​ម្តៅ​ទោះបីជា​នៅ​ក្នុង​ន័យ​សរសើរ ឬ​ស្តីបន្ទោស ឬ​រិះគន់ គួរតែ​បញ្ចប់​របៀប​ឬ​ក៏​ទ​ង្វើ​ដែល​មាន​ចរិតលក្ខណៈ​បែប​បៀ​.​ត​បៀ​.​ន​ផ្លូវ​ភេ​.​ទ ដែល​ភាសា​អង់គ្លេស​ហៅ​ថា Sexual Harassment ពីលើ​មាតិកា​ក៏​ដូច​ជា ការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ទៅ បើ​មិន​ដូច្នេះ​ទេ​សង្គម​ខ្មែរ​យើង​នៅ​ជំនាន់​ក្រោយ​មិនដឹង​ជា​ទៅ​យ៉ាងណា​នោះ​ទេ​។

Picture
រូបតំណាង

ម្នាក់​ៗ​តែងតែ​អោយ​តម្លៃ​ខ្លាំង​ណាស់​ទៅ​លើ​តម្លៃ​នៃ​ចរិយា​ធម៌ សីលធម៌ និង​គុណធម៌ នៅ​ក្នុង​សង្គម ប៉ុន្តែ​សម្រាប់​ខ្លួនឯង​ម្នាក់​ៗ​បែរជា​មើល​មិនឃើញ​កំហុស​ខ្លួន​ឡើយ ហើយ​សឹងតែ​គ្រប់​គ្នា​មិន​ថា នៅ​ក្នុង​សកម្មភាព និង​ឥរិយា​បទ​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ទេ សូ​ម្បី​តែ​នៅ​លើ​បណ្តាញ​សង្គម គឺ​សុទ្ធតែ​នាំ​គ្នា​ភ្លេច​គិត​អំពី​បញ្ហា​នេះ ជា​ពិសេស គឺ​ភាសាសរសេរ និង​កាយវិការ​ទាក់ទង​នឹង​ការ​បៀ​.​ត​បៀ​.​ន​ផ្លូវភេទ​។

Picture
រូបតំណាង

នៅ​ស្រុក​គេ​ដែល​មាន​អរិយធម៌ ដូច​ជា​ជប៉ុន កូរ៉េ​ខាងត្បូង ពួក​ប​ច្ចឹ​ម​ប្រទេស​មួយ​ចំនួន​ទោះបីជា​សេរីភាព​នៃ​ផ្លូវ​ភេ​.​ទ​បើកចំហរ​ជាង​កម្ពុជា ប៉ុន្តែ​សកម្មភាព កាយវិការ ទ​ង្វើ​បែប​បៀ​.​ត​បៀ​.​ន​ផ្លូវ​ភេ​.​ទ​នេះ​ត្រូវ​បាន​គេ​ប្រយ័ត្នប្រយែង​ណាស់ ដោយសារ​តែ​ពួក​គេ​រង​ការ​ប្តឹងផ្តល់​ជា​បន្តបន្ទាប់​។

សម្រាប់​ស្រុក​យើង​វិញ​ហាក់​មិន​ចាប់អារម្មណ៍​នឹង​បញ្ហា​នេះ​ទេ ទោះបីជា​មាន​ករណី​នេះ​ត្រូវ​បាន​គេ​លើក​ឡើងជា​បន្តបន្ទាប់​ពី​សំណាក់​ក្រុម​អ្នក​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​មាន​ករណី​ខ្លះ​រហូត​ដល់​មាន​បណ្តឹង​ក៏​ដោយ​។​បញ្ហា​បៀ​.​ត​បៀ​.​ន​ផ្លូវភេទ​នេះ គឺ​កើត​មាន​ជា​ច្រើន កន្លែង​រាប់​ចាប់តាំងពី​នៅ​កន្លែងធ្វើការ តាម​កន្លែង​សាធារណៈ រហូត​ដល់​នៅ​តាម​ការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម និង​សារព័ត៌មាន​មួយ​ចំនួន​ទៀត​ផង​ដែរ​។

Picture
រូបតំណាង

សកម្មភាព និង​ទម្លាប់​ទាក់ទង​នឹង​បញ្ហា​បៀ​.​ត​បៀ​.​ន​ផ្លូវ​ភេ​.​ទ​ជា​បុគ្គល​ក៏​គួរ​កែរ​ដែរ ទោះបីជា​វា​ជា​សកម្មភាព​ឯកជន​មិន​សាធារណៈ​ក៏​ដោយ ។ ការ​ចូលរួម និង​ការ​ទម្លាប់​របស់​យើង​នឹង​កសាង​ភាព​បន្សាំ​នៃ​ការ​ប្រយ័ត្នប្រយែង​មួយ​ទាក់ទង​នឹង​បញ្ហា​នេះ​។​ក្រៅពី​សកម្មភាព​បុគ្គល នៅ​ពេល​ដែល​យើង​ចូល​មក​ក្នុង​បណ្តាញ​សង្គម មនុស្ស​ដែល​ទទួលផល​ពី​អ្វី​ដែល យើង​សាបព្រោះ​នេះ​វា​ធំធេង​ជាង ដូច្នេះ​សកម្មភាព​នេះ​រឹតតែ​មាន​ផល​ប៉ះពាល់​កាន់តែ​ធំ​។

Picture
រូបតំណាង

នៅ​លើ​បណ្តាញ​សង្គម​នៅ​ពេល​នេះ ភាសា​អា មឹង មី ង៉ែ​.​ង អានេះ​អានោះ មី​កញ្ចាស់ អា​កញ្ចាស់ ការ​សរសេរ​ឃ្លាឃ្លោង ក៏​ដូច​ជា កាយវិកា r​និង​សកម្មភាព​ផ្សេង​ទៀត រួម​ទាំង​ការ​សរសេរ​លេប​ខា​យ ឌឺដង ចុះឡើង ដែល​មាន​របៀប​ជា​ទ​ង្វើ​បៀ​.​ត​បៀ​.​ន​ផ្លូវភេទ គឺ​មាន​ជា​ច្រើន ហើយ​ពេល​ខ្លះ​ដោយសារ​តែ​នរណា​ក៏​ប្រើ​នរណា​ក៏​សរសេរ និង​សំដែង រាល់​ៗ​ដង ទៅ​នោះ​វា​សឹងតែ​ក្លាយទៅជា​ទម្លាប់​ហើយ​ក៏​ភ្លេចខ្លួន​ថា សកម្មភាព​នេះ គឺ​ខុស​ទាល់តែ​យក​មក​រិះគិត​ទើប​ដឹង​។

សូម​ចូលរួម​កែប្រែ ដើម្បី​សង្គម​មួយ​ប្រកបដោយ​សីលធម៌​។ ពីព្រោះ​នេះ គឺជា​ឫសគល់​នៃ​បញ្ហា​សីលធម៌ និង​ចរិយា​ធម៌​សង្គម​មួយ​របស់​កម្ពុជា​យើង​។​សូម​ព្យាយាម​កាត់​បន្ថយ​ពាក្យ​ពេជ្រ​ដែល​ជា​បច្ច័យ​នាំ​ឲ្យ​មានការ​បៀ​.​ត​បៀ​.​ន​ផ្លូវភេទ​នេះ​បន្ត​ទៀត​។ សង្គម​មួយ​កែប្រែ​វា​ចេញពី​សកម្មភាព​របស់​យើង​ទាំងអស់​គ្នា ដូច្នេះ​នៅ​ពេល​ដែល​យើង​ប្រើប្រាស់​ឫ​បញ្ចេញ​សកម្មភាព និង​ពាក្យពេចន៍​ដែល​ប្រយ័ត្នប្រយែង​ខ្ពស់ ក៏​ជា​បច្ច័យ​មួយ​នាំ​ឲ្យ​អ្នក​ទទួល​ប្រយ័ត្នប្រយែង​តាម​នោះ​ដែរ ។

Picture

សូម​រិះគិត​ទាំងអស់​គ្នា ហើយ​ក៏​គួរតែ​បញ្ចប់​ការ​យក​បញ្ហា​បៀ​.​ត​បៀ​.​ន​ផ្លូវ​ភេ​.​ទ​នេះ​មក​លេងសើច​ទៀត​ទៅ​។ទ​ង្វើ ក៏​ដូច​ជា កាយវិការ និង​អាកប្បកិរិយា​ដែល​យើង​ទាំងអស់​គ្នា​បាន ធ្វើ​មិន​ថា នៅ​ក្នុង​ជីវភាព​រស់នៅ​ធម្មតា ឬ​នៅ​លើ​បណ្តាញ​សង្គម​ក៏​វា​ឆ្លុះ​បញ្ចាំង​អំពី​តម្លៃ នៃ​សីលធម៌ និង​ចរិយា​ធម៌​របស់​សង្គម​យើង​ដែរ ។សូម​លើកកម្ពស់​ការ​ប្រយ័ត្នប្រយែង​នៅ​លើ​បញ្ហា​នេះ​។

សរុប​មក​វិញ​សូម​ប្រយ័ត្ន ចំពោះ​ការ​និយាយ ការ​សេរ​សេរ និង​ចែករំលែក​នូវ​ព័ត៌មាន​ទាក់ទង​នឹង​សកម្មភាព​ក៏​ដូច​ជា កាយវិការ​បែប​បៀ​.​ត​បៀ​.​ន​ផ្លូវភេទ​នេះ​នៅ​លើ​បណ្តាញ​សង្គម​ពីព្រោះ​វា​មាន​ភស្តុ​តាង​នៅ​ទីនោះ​ស្រាប់ ខណៈ​ដែល​បញ្ហា​បៀ​.​ត​បៀ​.​ន​ផ្លូវ​ភេ​.​ទ​នេះ គឺ​វា​បាន​ចែង យ៉ាង​ច្បាស់​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​ដែល​កំពុង​តែ​អនុវត្ត​នៅ​កម្ពុជា​ស្រាប់​។ ប្រយ័ត្ន​មានទោស​ដោយ​មិនដឹង​ខ្លួន​៕​ដោយៈ ហេង ចេស្តារ