ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករបា.ញ់សង្សារក្នុងផ្ទះសំណាក់ «សារីធំ»… អស់ផ្លូវ​​ដើរ​ហើយ

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​៖ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោម​កិច្ចសហការ​គ្នា​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​លេខ​

ខេត្ត​ប៉ៃលិន​៖ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោម​កិច្ចសហការ​គ្នា​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​លេខ​២០៧​អ​.​យ​.​ឋ ចុះ​ថ្ងៃ​ទី​០៨ សីហា របស់​លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​រាជធានី​ភ្នំពេញ ពី​បទ​មនុស្សឃាត ដោយ​បាញ់​សម្លាប់​សង្សារ​របស់​ខ្លួន​នៅផ្ទះ​សំណាក់ «​សារី​ធំ​» ក្នុង​រាជធានី​ភ្នំពេញ កាលពី​ចុងឆ្នាំ​២០១៦​កន្លង​ទៅ ។ តោះ​! មើល​កាមេរ៉ា​ផ្ទះសំណាក់​«​សារី​ធំ​» មុន​ពេល​យោធា​បាញ់​នាង​សង្សារ​ចំ​ភ្នែក​ស្តាំ​ស្លាប់

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ សីហា​ស្ថិត​នៅ​ចំណុច​ភូមិ​ដីស ឃុំ​ស្ទឹង​​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ​អ៊ុំ សុ​ផា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ អតីត​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ មក​ស្នាក់​នៅ​ភូមិ​ដីស ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន  ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នាំ​ខ្លួន​ទៅ​រាជធានី​ភ្នំពេញ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​០៩ សីហា ដើម្បី​យក​ទៅ​ចាត់​តាម​នីតិវិធី ។ គួរ​រំលឹក​ថា ​មានរឿងអី! ​ទើបយោធាបាញ់សម្លាប់​នាងសង្សារ ក្នុងផ្ទះសំណាក់ «សារីធំ»