ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានរឿងអី! ​ទើបយោធាបា.ញ់សម្លា.ប់​នាងសង្សារ ក្នុងផ្ទះសំណាក់ «សារីធំ»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នារី​ម្នាក់​ជា​ស្រីស្នេហ៍​​របស់​បុរស​​ដែល​គេ​ស្គាល់​ជា​មន្ត្រី​កងរាជអាវុធហត្ថម្នាក់ និងជា​ជន​ដៃ​ដល់​​បាន​យកកាំភ្លើង​បា.ញ់​សម្លា.ប់​នាងសង្សារនោះ នៅ​ក្នុងផ្ទះ​សំណាក់​មួយកន្លែង កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ធ្នូ ស្ថិត​នៅ​ក្នុង​បន្ទប់​លេខ​៤០៤ ​ក្នុងផ្ទះ​សំណាក់​យីហោ​ «​សារី​ធំ​»​ មាន​លេខ​១០៨A, ផ្លូវ​លេខ​២៧១

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នារី​ម្នាក់​ជា​ស្រីស្នេហ៍​​របស់​បុរស​​ដែល​គេ​ស្គាល់​ជា​មន្ត្រី​កងរាជអាវុធហត្ថម្នាក់ និងជា​ជន​ដៃ​ដល់​​បាន​យកកាំភ្លើង​បាញ់​សម្លាប់​នាងសង្សារនោះ នៅ​ក្នុងផ្ទះ​សំណាក់​មួយកន្លែង កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ធ្នូ ស្ថិត​នៅ​ក្នុង​បន្ទប់​លេខ​៤០៤ ​ក្នុងផ្ទះ​សំណាក់​យីហោ​ «​សារី​ធំ​»​ មាន​លេខ​១០៨A, ផ្លូវ​លេខ​២៧១ ក្នុង​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ​ ។

ប្រភព​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ស៊ុន ស្រី​លក្ខណ៍ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​រាំង ឃុំ​អង្គ​រមាស ស្រុក​ដងទង់ ខេត្តកំពត (​បាញ់​ចំ​ភ្នែក​ធ្លាយ​ទៅ​ក្រោយ​) ។ រីឯ​បុរស​ជា​សង្សារ​នោះ ​ឈ្មោះ​អ៊ុំ សុ​ផា អាយុ​៣០​ឆ្នាំ ជា​មន្ត្រី​អាវុធហត្ថ ​ឋានៈ​ជា​​​វរសេនីយ៍ត្រី មាន​ស្រុក​កំណើត​​នៅ​ខេត្តកំពង់ស្ពឺ ជន​នេះ​បាន​ស្នាក់​នៅ​ផ្ទះ​សំណាក់​ខាងលើ​ រយៈមួយ​​ខែ​មក​ហើយ ដែល​ជា​​ម៉ូយ​ប្រចាំ​​ផ្ទះសំណាក់​នោះផង ។

ទោះបីជា​យ៉ាងណា គ្មាន​អ្នក​ណា​ម្នាក់​​ដឹង​រឿង​ទំនាស់​រវាង​ពួក​គេ​ទាំង​២​នោះ​ទេ ដោយ​មុន​កើតហេតុគេ​ឃើញ​បុរស​ដៃដល់ ​ជិះ​ម៉ូតូ​មួយ​​គ្រឿង​ ម៉ាក​MSX​មក​ជួប​នាង​​សង្សារ​ក្នុងផ្ទះ​សំណាក់​នោះ ។ បន្ទាប់​មក ជន​នេះ​បាន​បាញ់​សម្លាប់​នាង​រួច​រត់​ចុះមក​​ក្រោម​ជិះ​ម៉ូតូ​គេចខ្លួន​​បាត់តែម្តង ។ ពេល​នោះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល ដោយ​នារី​រង​គ្រោះ​ត្រូវ​​​ម្ចាស់ផ្ទះ​សំណាក់​ដឹក​បញ្ជូន​​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែ​ត តែ​នាង​បាន​ដាច់ខ្យល់​ស្លាប់បាត់​​ទៅ​ហើយ ទើប​ផ្អើល​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​ដែល​កំពុង​គេចខ្លួន​នោះ ត្រូវ​សមត្ថកិច្ច​កំពុង​ស្វែងរក​ផង​ដែរ ។