ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​លួ.ច​ខ្សែភ្លើង ត្រូវបានឃាត់ខ្លួន

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​ខ្សែភ្លើង ហើយ​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ល្បាត​តាម​មូលដ្ឋាន​និង​តំបន់​ងាយ​រង​គ្រោះ ក៏​ប្រទះ​ឃើញ​ឃាត់ខ្លួន​តែ​ម្តង​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ចោរកម្ម លួច​ខ្សែភ្លើង បានធ្វើឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្នុងភូមិ​តាំង​ស្រឡៅ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច បាន​និយាយ​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ អាន ស៊ី​ឡាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ព្រៃ​រមៀត ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ថា នៅ​មុន​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ គឺ​នៅ​រំលង​អា​ធ្រា​ត្រ​ ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ កម្លាំង​អធិការ​នគរបាល​ស្រុក​ភ្នំស្រួច បាន​ធ្វើការ​ល្បាត តាម​មូលដ្ឋាន​និង​តំបន់​ងាយ​រង​គ្រោះ លុះ​ពេល​ល្បាត​ដល់​ចំណុច ភូមិ​តាំង​ស្រឡៅ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច បាន​ឃាត់​មុខសញ្ញា​សង្ស័យ​ចំនួន​១​នាក់ ឈ្មោះ អាន ស៊ី​ឡាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ព្រៃ​រមៀត ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ក្រោយ​ការ​សាកសួរ​។

ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​ក្នុង​មូលដ្ឋាន​ស្រុក​ភ្នំស្រួច បាន​ចំនួន​១​លើក​កាលពី វេលា​ម៉ោង​១​រំលង អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៦ កន្លង​ទៅ រូប​ខ្លួន​និង​បក្ខពួក​១​នាក់​ទៀត​ឈ្មោះ ម៉ា​ន់ ភិ​រម្យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​អាង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ធ្វើ​សកម្មភាព​ចូល​លួច​កាត់​ខ្សែភ្លើង នៅ​ចំណុច​ក្នុង​រោងចក្រ វ៉ិ​ច ថូរី ស្ថិត​នៅ​ភូមិ​ត្រពាំង​អត់​ទឹក ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ នគរបាល​ធ្វើការ​ដកហូត​វត្ថុ​តាង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៤ គ្មាន​ផ្លា​ក​លេខ​។

នគរបាល​ស្រុក​ភ្នំស្រួច បាន​បញ្ជាក់​ថា បើ​យោង​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ អាន ស៊ី​ឡាយ ខ្សែភ្លើង​ដែល​ខ្លួន​លួច​បាន គឺ​ខ្លួន​យក​ទៅ​លក់​ឱ្យ​អ្នកទិញ​អេ​ត​ចាយ​ឈ្មោះ ជា ណា​ល់ ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ឡ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ដោយ​បានការ​អនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​បញ្ជា​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការ​រង​ផែនការ​ងារ​ព្រហ្មទណ្ឌ​។

នៅ​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច បាន​សហការ​ជាមួយ​នគរបាល​ស្រុក​សំរោង​ទង បាន​ហៅ​ឈ្មោះ ជា ណា​ល់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ឡ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ដើម្បី​សាកសួរ​។

បច្ចុប្បន្ន​ ជនសង្ស័យ​រួម​ជាមួយ​នឹង​វត្ថុ​តាង នគរបាល​ស្រុក​ភ្នំស្រួច​កសាង​សំណុំរឿង បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​