ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​អូតង់​ប្រកាស​អាសន្ន​លទ្ធភាព​ខ្វះ​គ្រាប់​ជួយ​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អគ្គលេខាធិការ​អូតង់​លោក​JENS STOLTENBERG បាន​ប្រកាស​អាសន្ន​កាលពី​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ អគ្គលេខាធិការ​អូតង់​លោក​JENS STOLTENBERG បាន​ប្រកាស​អាសន្ន​ កាល​ពី​ថ្ងៃ​ទី​១៣​កុម្ភៈ ដោយ​អះអាង​ថា សង្វា​ក់​ផលិតកម្ម​របស់​រោងចក្រ​ទាំងឡាយ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អូតង់ មិន​អាច​បំពេញ​សេចក្ដី​ត្រូវការ​ខាង​គ្រាប់រំសេវ​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​ឡើយ​។

តើ​អ៊ុយ​ក្រែ​ន​នឹង​ខ្វះ​គ្រាប់​ឬ? តាម​លោក​STOLTENBERG ថា កងទ័ព​អ៊ុយ​ក្រែ​ន​បាន​ប្រើ​គ្រាប់រំសេវ​ដ៏​ច្រើន ដែល​ឧស្សាហកម្ម​អឹ​រ៉ុ​ប​និង​អា​មេ​រិ​ក​ខាងជើង​មិន​អាច​ផលិត​ទាន់​។ ប្រទេស​មួយ​របស់​អូតង់​អះអាង​ថា បណ្ដា​ប្រទេស​សម្ព័ន្ធមិត្ត​ដែល​ផ្ដល់​អាវុ.ធ​ដល់​អ៊ុយ​ក្រែ​ន នៅ​មាន​អាវុ.ធ​ស្តុក តែ​ពេល​នេះ​បណ្ដា​សហគ្រាស​យល់​ថា ពួក​គេ​នៅ​មានការ​បញ្ជា​ទិញ​និង​កុងត្រា​រយៈពេល​វែង​ហើយ​ត្រូវ​បង្កើន​សង្វា​ក់​ផលិតកម្ម​និង​ការ​វិនិយោគ​។

បណ្ដា​ប្រទេស​អូតង់​នៅ​ជួយ​បណ្ដុះបណ្ដាល​កង​ទាហាន​អ៊ុយ​ក្រែ​ន​កាន់តែ​ច្រើន ដើម្បី​ឲ្យ​កង​ទាហាន​ទាំងនោះ ចោល​ទម្លាប់​សម័យកាល​សូ​វៀត​ប្រើ​គ្រាប់​ខ្ជះខ្ជាយ​។ តាម​ប្រភព​យោធា​បារាំង​មួយ​ថា រុ​ស្ស៊ី​បាន​បា.ញ់​គ្រាប់​ផ្លោង​រហូត​ដល់​៥០.០០០​គ្រាប់​ក្នុង​មួយ​ថ្ងៃ កាលពី​ខែកក្កដា ហើយ​ខាង​អ៊ុយ​ក្រែ​ន​បាញ់​ដល់​៦០០០​គ្រាប់​ក្នុង​មួយ​ថ្ងៃ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ