ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដង្ហែ​ពាន​ជ័យ​ជំនះ​ និងការប្រកាសផ្ទេរប្រធាន​ក្លិប​ថ្មីក្នុងព្រឹត្តិការណ៍​កីឡាខ្នាតអន្តរជាតិ

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្លិប​រថយន្ត​Off-road​គោព្រៃ​មណ្ឌលគិរី បាន​ប្រារ​ព្ឋ​ពិធី​ដង្ហែ​ពាន​ជ័យ​ជំនះ​ក្នុង​ការ​ប្រកួតដណ្តើម​ជ័យ​លា​ភី​១២​ម៉ូតូ​ផាត និង​ការ​ប្រកាស​ផ្ទេរ​ភារកិច្ច​ប្រធាន​ក្លិប​ថ្មី ដើម្បី​បន្ត​ដឹកនាំ​ក្លិប​ឆ្ពោះទៅ​កាន់​ព្រឹ​ត្ត​ការ​ណ៏​ប្រកួត​កីឡា​ខ្នាត​អន្តរជាតិ ។ ក្បួន​រថយន្ត​ប្រមាណ​២០០​គ្រឿង និង​អ្នក ចូលរួម​ជិត​៥០០​នាក់…

ខេត្តមណ្ឌលគិរី ៖ ក្លិប​រថយន្ត​Off-road​គោព្រៃ​មណ្ឌលគិរី បាន​ប្រារ​ព្ឋ​ពិធី​ដង្ហែ​ពាន​ជ័យ​ជំនះ​ក្នុង​ការ​ប្រកួតដណ្តើម​ជ័យ​លា​ភី​១២​ម៉ូតូ​ផាត និង​ការ​ប្រកាស​ផ្ទេរ​ភារកិច្ច​ប្រធាន​ក្លិប​ថ្មី ដើម្បី​បន្ត​ដឹកនាំ​ក្លិប​ឆ្ពោះទៅ​កាន់​ព្រឹ​ត្ត​ការ​ណ៏​ប្រកួត​កីឡា​ខ្នាត​អន្តរជាតិ ។ ក្បួន​រថយន្ត​ប្រមាណ​២០០​គ្រឿង និង​អ្នក ចូលរួម​ជិត​៥០០​នាក់ បាន​ធ្វើ​ដំណើរ​ជុំវិញ​ក្រុង​សែន​មនោ​រម្យ និង​ឆ្ពោះទៅ​ទីប្រជុំជន​ស្រុក​ពេ​ជ្រា​ដា ក្រោម​បរិយាកាស​អបអរសាទរ​យ៉ាង​ក្លៀវក្លា​ពី​មហាជន​សម្រាប់​ព្រឹ​ត្ត​ការ​ណ៏​ដ៏​កម្រ​នេះ ។

លោក ទូច រស្មី ប្រធាន​ក្លឹ​ប​រថយន្ត​Off-road​គោព្រៃ​មណ្ឌលគិរី​ថ្មី​បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​គោព្រៃ​មណ្ឌល គិរី​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ចូលរួម​ផ្សព្វផ្សាយ​អំពី​តំបន់​ទេសចរណ៍​ថ្មី​ៗ​ក្នុង​ខេត្ត ក៏​ដូច​ជា​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​ប្រភេទ​កីឡា​ប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​តាម​ទីតាំង ឬ​តំបន់​ដែល​ឆ្ងាយ​ៗ​ពិបាក​គ្មាន​ផ្លូវ​ចូល​ទៅ​ដល់ ។ ដូច្នេះ វា​ជា​ឱកាស​ដែល​សមាជិក​ក្នុង​ក្រុម​អាច​នាំ​យក​នូវ​ព្រឹត្តិការណ៍​ក៏​ដូច​ជា​ទិដ្ឋភាព​ផ្សេង​ៗ​ក្នុង​តំបន់​ដែល​មានសក្តានុពល​បង្ហាញ​ទៅ​ដល់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ។

ក្រៅ​អំពី​ការ​ផ្សព្វផ្សាយ​នៅ​តំបន់​ទេសចរណ៍ធម្មជាតិ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ក្លិប​រថយន្ត​Off-road​គោព្រៃ​មណ្ឌលគិរី ក៏​បាន​សបញ្ជាក់​ឲ្យ​បរទេស​មើលឃើញ​អំពី​សមត្ថភាព​របស់​កូន​ខ្មែរ​អាច​រៀបចំ​នូវ​ព្រឹត្តិការណ៍​បែប​អន្តរជាតិ​ទៅ​កាន់​ពិភពលោក និង​ជា​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ជន បរទេស មក​ទស្សនា​កំសាន្ត​នៅ​តំបន់​ទេសចរណ៍​និង​សិក្សា​ស្វែង​យល់​អំពី​ប្រទេស​កម្ពុជា​ផង​ដែរ ។

លោក ទូច រស្មី ប្រធាន​ក្លឹ​ប​រថយន្ត​Off-road​គោព្រៃ​មណ្ឌលគិរី​បាន​រំលឹក​ថា មូលហេតុ​នាំ​ឱ្យ​មានការ​បង្កើត​ក្លឹ​ប​នេះ​ឡើង និង​ការ​សម្រេចចិត្ត​ដាក់​ឈ្មោះ​ក្លឹ​ប ព្រោះ​គោព្រៃ​គឺជា​សត្វ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ហើយ​គោព្រៃ​ធ្លាប់​មាន​វត្ត​មាននៅ​លើ​ទឹកដី​នៃ​ខេត្តមណ្ឌលគិរី ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គោ ព្រៃ​គឺជា​ប្រភេទ សត្វ​ដែល​មាន​អានុភាព​កម្លាំង​ខ្លាំងក្លា​ឆ្លងកាត់​ជំនះ​រាល់​គ្រប់​ឧបសគ្គ ដែល​ឆ្លុះ​បញ្ចាំង​ពី​កម្លាំង​សាមគ្គី​របស់​សមាជិក​ក្រុម​ជា​ធ្លុះ​មួយ​យកឈ្នះ​បញ្ហា​គ្រប់​កាលៈទេសៈ ។ ប្រធាន​ក្លឹ​ប​រថយន្ត​Off-road​គោព្រៃ​មណ្ឌលគិរី​បាន​បញ្ជាក់​ថា ចក្ខុវិស័យ​របស់​ក្លឹ​ប​គឺ​ឈរ​លើ​គោល​ណ៍ និង​ចក្ខុវិស័យ​បួន​ចំណុច​ធំ​ៗ​គឺ កីឡា ទេសចរណ៍ មនុស្សធម៌ និង​បរិស្ថាន​។

សូម​រំ​ឮ​កថា កាលពី​ថ្ងៃ​ទី​១៣​ដល់​១៥ ខែមករា ឆ្នាំ​២០២៣ ក្លឹ​ប​រថយន្ត​Off-road​គោព្រៃ​មណ្ឌលគិរី បាន​សហការ​ជាមួយ​ទីលាន​១២​ម៉ូតូ​ផាត រៀបចំ​ព្រឹ​ត្តឹ​ការ​ណ៏​ប្រណាំង​រថយន្ត​Off Road​ខ្នាត​អន្តរ ជាតិ ក្រោម​ប្រធានបទ ការ​ប្រណាំង​រថយន្ត​សន្តិភាព​ខេត្តមណ្ឌលគិរី​២០២៣ ដែល​មាន​ប្រទេស​
ជា​ច្រើន​ចូលរួម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ណ៏​ជាតិ និង​អន្តរជាតិ​ឲ្យ​បាន​ស្គាល់​ពី​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរីឲ្យ​មាន​ភាព​ល្បីល្បាញ​។

​សម្រាប់​ការ​ប្រណាំង​រថយន្ត​Off Road​ខ្នាត​អន្តរជាតិ​នេះ មាន​ក្រុម​កីឡាករ ប្រភេទ​រថយន្ត​Off Road ប្រភេទ​រថយន្ត​Rally និង​ប្រភេទ​ម៉ូតូ​ក្រោះ ប្រមាណ​ជិត​១០០គ្រឿង មក​ពី​ប្រទេស​បារាំង កូរ៉េ ថៃ ឡាវ រួម​និង​កម្ពុជា ចូលរួម​ប្រកួត ហើយ​ព្រឹ​ត្ត​ការ​នេះ​ក៏​ស្រូប​បាន​ភ្ញៀវ​ទេសចរ​ណ៏​ជាតិ អន្តរជាតិ​ចូលរួម​ទស្សនា​ប្រមាណ​១៥០០០​នាក់​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ