រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថាកម្ពុជាបានររងឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនដែលជាហេតុនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងកម្រិតខ្សោយ។

ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាមានពី២១-២៣ អង្សាសេ និងសីតុណ្ហភាពអតិបរមាមាន៣២-៣៤ អងង្សាសេ។ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។
បន្ទាប់មកបរិមាណភ្លៀង និងថមថយមកក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ។ ចំណែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាមានពី២០-២២អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ អង្សាសេអាចមានភ្លៀងតិចតួចលាយឡំ និងខ្យល់បក់ក្នុងល្បឿនមធ្យម។

ចំណែកនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាមានពី២០-២២ ១អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣០-៣២ អង្សាសេ។ ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។ បន្ទាប់មកបរិមាណភ្លៀង និងថមថយមកក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ