ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ទាំង​២ ៖ ​ខាងជើង​រៀបចំ​កងទ័ព​ជា​ថ្មី​ ខាងត្បូង​ធ្វើ​សមយុទ្ធ​ប្រឆាំង​ដ្រូ​ន

1 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA បាន​ចេញផ្សាយ​នា​ថ្ងៃទី​១៣

ប្រទេស​កូរ៉េ​ទាំង​២ ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA បាន​ចេញផ្សាយ​នា​ថ្ងៃទី​១៣ កុម្ភៈ របាយការណ៍​មួយ​ដែល​ថា របប​កូរ៉េខាងជើង​បាន​រៀបចំ​ថ្មី​ឡើង​វិញ បណ្ដា​កងឯកភាពយោធា​របស់​ខ្លួន​ប្រឈម​មុខ​នឹង​សភាពការណ៍​ភូមិសាស្ត្រ​នយោបាយ​ថ្មី​និង​បាន​ផ្លាស់​ប្ដូរ​សញ្ញា​យោធា ។

តាម​របាយការណ៍​នោះ​ថា កង​យោធា​គ្រប់ប្រភេទ​ត្រូវ​ពង្រីក​និង​រៀបចំ​ជា​ថ្មី​ឡើង​វិញ ខណៈបេសក​កម្ម​ប្រតិបត្តិការ​សំខាន់​ថ្មី​ត្រូវ​ប្រគល់​ឲ្យ យោង​តាម​ការ​វិវត្តន៍​នៃ​សភាពការណ៍​ភូមិសាស្ត្រ​នយោបាយ និង​បណ្ដា​បេសកកម្ម​យុទ្ធសាស្ត្រ​ និងតាក់​ទិ​ក របស់​បណ្ដា​កងឯកភាព​យោធា​ដែល​ត្រូវមានការ​កែប្រែ​ថ្មី ។ ការ​លើក​ឡើង​ទាំងនេះ​កើតមាន ប៉ុន្មាន​ថ្ងៃក្រោយ​ព្យុហយាត្រា​យោធា​ដ៏​ធំនា​ឱកាស​ខួប​លើក​ទី​៧៥​នៃ​ការ​បង្កើត​កងទ័ពប្រជាជន​កូរ៉េ ។ ក្នុង​ព្យុហយាត្រា​នេះ​គេ​ឃើញ​លើទង់​យោធា​មាន​រូបភាព​មី​ស៊ីល​បាលី​ស្ទិ​ក​រំលង​ទ្វីប HWANGSONG-17 និង​កាលបរិច្ឆេទ​បង្កើត​កងឯកភាព​ខែវិច្ឆិកា​២០២២ ។ លើស​ពិ​នេះ​ទៀតក្នុង​ព្យុហយាត្រា​យោធា​នោះ​ក៏​បង្ហាញ​វត្តមាន​ដ៏កម្រ​នៃ​កងកម្លាំង​ពិសេស ។

ចំណែកឯ​កូរ៉េ​ខាងត្បូង​វិញ​ស្វែងរក​ពង្រឹង​កិច្ចការពារ ក្រោយ​ការ​រំលោ.ភ​ចូល​យ៉ាង​ជ្រៅ​ដែនអាកាស​ខ្លួន​របស់​បណ្ដា​ដ្រូ​ន​កូរ៉េ​ខាងជើង ។ កូរ៉េខាងត្បូង​និង​សហរដ្ឋ​ង​អា​មេ​រិ​កបាន​ធ្វើ​រួម​គ្នា​កាលពី​ស​ប្ដា​ហ៍​មុន​សម​យុ​ទ្ធ​ប្រឆាំង​ដ្រូ​ន នៅ​មូលដ្ឋាន​អាកាសចរណ៍​គុន​សាន​ស្ថិត​នៅ​ចម្ងាយ​២៧៥គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​សេ​អ៊ូ​ល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ