ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​វា.យយក​បាន​មូលដ្ឋាន​មួយ​ជិត​ក្រុង​បាក់​មូ​ដ

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រមុខ​កង​ទាហាន​ស៊ីឈ្នួល​រុ​ស្ស៊ី​ក្រុម WAGNER អះអាង​កាលពី​ថ្ងៃ​ទី១២ កុម្ភៈ​ថា

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រមុខ​កង​ទាហាន​ស៊ីឈ្នួល​រុ​ស្ស៊ី​ក្រុម WAGNER អះអាង​កាលពី​ថ្ងៃ​ទី១២ កុម្ភៈ​ថា កងកម្លាំង​របស់​លោក​បាន​វាយ​ដណ្ដើម​យក​បាន​មូលដ្ឋាន​អ៊ុយ​ក្រែ​ន KRASNA HORA ស្ថិត​នៅ​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ខាងជើង​ក្រុង​បាក់​មូ​ដ ជាទី​ក្រុង​គន្លឹះ​មួយ​ដែល​ក្រុង​មូ​ស្គូ​ស្វែង​ដណ្ដើម​យក ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ ។

លោក​អេ​វ​ហ្គេ​នី​ព្រី​ហ្គោ​ហ្ស៊ី​ន ​ប្រមុខ​ក្រុម​WAGNER ថ្លែង​ថា ពេល​នេះ​កងឯកភាព​វា.យលុក​របស់​ក្រុម​លោក​ដណ្ដើម​យក​បាន​មូលដ្ឋានKRASNA HORA ហើយ ។ ទីភ្នាក់ងារ​ព័ត៌មានAFP ពុំ​អាច​ផ្ទៀងផ្ទាត់​សេចក្ដី​ប្រកាស​នេះ​ដោយ​ប្រភព​ឯករាជ្យ​ឡើយ ។ ចាប់តាំងពី​ជាង​៦​ខែ​មកហើយ ក្រុម WAGNER និង​កងទ័ព​រៀបរយ​រុ​ស្ស៊ី​ប៉ុនប៉ង​វា.យ​ដណ្ដើម​យក​ក្រុង​បាក់​មូ​ដ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ជាទី​ក្រុងមាន​សារសំខាន់​ខាង​យុទ្ធសាស្ត្រ​មួយ ។ កងទ័ព​អ៊ុយ​ក្រែ​ន​បាន​ក្រាញ់ននៀល​តស៊ូ​ការពារ​ទីក្រុង​នេះ ។

រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​កងទ័ព​រុ​ស្ស៊ី​បាន​ឡោម​ព័ទ្ធ​ក្រុង​បាក់​មូ​ដ ហើយ​អាច​កាត់​ផ្ដាច់​ផ្លូវ​ផ្គត់ផ្គង់​ជា​ច្រើន មក​កាន់​ទីក្រុង​នោះ​សម្រាប់​កងទ័ព​អ៊ុយ​ក្រែ​ន ។ កាលពី​ថ្ងៃ​ទី​១១​មក​រា ក្រុម WAGNER ប្រកាស​ពី​ការ​វា.យ​យកបាន​ក្រុង​សូ​ឡឺ​ដា ជាទី​ក្រុង​សំខាន់​បំផុត​មួយ​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មូលដ្ឋាន KRASNA HORA ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ