ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣គ្រឿងពន្លះគ្នាលើផ្លូវជាតិលេខ​​​៤ ស្លា.ប់​ម្នាក់ របួសម្នាក់​

1 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ​មនុស្ស​ម្នាក់​បាន​ស្លា.ប់​នៅ​នឹង​កន្លែងកើតហេតុ​​ និង​ម្នាក់​ទៀត​បាន​រង​​របួស​ក្នុង​

​ខេត្តព្រះសីហនុ ៖ ​មនុស្ស​ម្នាក់​បាន​ស្លា.ប់​នៅ​នឹង​កន្លែងកើតហេតុ​​ និង​ម្នាក់​ទៀត​បាន​រង​​របួស​ក្នុង​ខេត្ត​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​១​គ្រឿង​បុ.កជាមួយ​​ម៉ូតូ​២​គ្រឿងក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ។

​​ហេតុការណ៍​​ខាងលើ​​នេះ​បាន​កើត​​ឡើង​កាលពី​វេលាម៉ោង​​​៧​និង​​​២០នាទី​​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​២០២៣ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២០៥-២០៦ ស្ថិត​នៅ​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​ភាគី​ខាង​​រថយន្ដ១​គ្រឿង​ម៉ាករ៉េវ៉ូ (REVO) ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AY-2856 បើកបរ​ដោយ​ឈ្មោះ លឹ​ម សុខ​ជា ភេទ​ប្រុស អាយុ​37​ឆ្នាំ មុខរបរ​អង្គរក្ស មានស្រុក​កំណើត​ភូមិ​ឈ្វី​ខាង​ជើ​​ង ឃុំ​អណ្តូង​ខ្មែរ ស្រុក​កំពត ខេត្តកំពត ។ ចំណែកខាងភាគី​ទាំង​២គ្រឿង ក្នុងនោះ​​ម៉ូតូ ១​គ្រឿង​ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 1G-9432 បើកបរ​ដោយ​ឈ្មោះ ជិន វណ្ណ​នី​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (រងរបួសមធ្យម) និង​ម៉ូតូ១​គ្រឿង​ទៀត​ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ បាត់ដំបង 1S-5808 បើកបរដោយ​ឈ្មោះ ស៊ន សេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រៃ​រំ​ពក ស្រុក​គិរី​វង្ស ខេត្តតាកែវ (​ស្លា.ប់​នៅ​នឹង​កន្លែង​កើតហេតុ​) ។

​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​មុនពេលកើតហេតុ ​រថយន្ដ១​គ្រឿង​ម៉ាក​រ៉េវ់ូ (REVO) ​បានធ្វើដំណើរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ លុះ​មក​ដល់​ចំណុច​ខាងលើ រថយន្ដ​បាន​វ៉ា​ជែង ខណៈ​ពេល​នោះ មាន​ម៉ូតូ១​គ្រឿង​ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 1G-9432 ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា បាន​បុ.ក​ចំ​ពីមុខ រួច​បន្ដ​ទៅ​បុ.កម៉ូតូ១​គ្រឿង​ទៀត​ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ បាត់ដំបង 1S-5808 ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា បើកបរ​បាន​បុ.ក​ចំ​ពីមុខ​តែ​ម្ដង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ម្នាក់ស្លា.ប់ និង​អ្នកបើកបរម៉ូតូម្នាក់ទៀត​បាន​រង​របួស ។

បច្ចុប្បន្ន សាកស.ព​ជនរងគ្រោះ​ម្នាក់​កំពុង​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិឱ្យមក​ទទួល​​យក​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុ​តាង​(​រថយន្ដ​និង​ម៉ូតូ​)​បាន​យក​មក​រក្សា​ទុក្ខ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ជាប​ណ្ដាះ​អាសន្ន​។ ដោយឡែក​អ្នក​បើករ​រថយន្ដ​ឃាត់ខ្លួន​យក​មក​សួរនាំ និង​បន្ដ​និ​តិ​វិធី​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ