ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​យប់​នេះ Real ឬ Manu ដែល​ជា​អធិរាជ​គ្រង​ដំណែង UEFA Super Cup​?

6 ឆ្នាំ មុន

ការ​ប៉ះ​គ្នា​រវាង​ម្ចាស់​ជើង​ឯង UEFA Champions League និង​ម្ចាស់​ជើងឯក UEFA Europa

ការ​ប៉ះ​គ្នា​រវាង​ម្ចាស់​ជើង​ឯង UEFA Champions League និង​ម្ចាស់​ជើងឯក UEFA Europa ក្នុង​ការ​ដណ្តើម​ពានរង្វាន់​ជា​ម្ចាស់​ជើង​ឯង UEFA Super Cup នឹង​ចាប់ផ្តើម​ប្រកួត​នៅ​វេលា​ម៉ោង​១​និង​៤៥​នាទី​រំលង​អធ្រាត្រ​យប់​នេះ​ហើយ​រវាង​អធិរាជ​ស Real Madrid និង​ក្រុម​បិសាច​ក្រហម Manchester United ។

ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​យូ​ហ្វា​ស៊ុប​ពើរ​ខាប់ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប (​យូ​ហ្វា​) ដែល​ជា​ការ​ប្រកួត​រវាង​ម្ចាស់​ជើងឯក​យូ​ហ្វា​ឆេ​ម​ពាន​លី​គ (Real Madrid) និង​ម្ចាស់​ជើងឯក​យូ​រ៉ូ​ប៉ា​លី​គ (Man Utd) រដូវ​កាល 2016-2017 ។ នេះ​គឺជា​ការ​បង្ហាញខ្លួន​លើក​ទី 6 របស់​ក្លិប Real Madrid ខណៈ​ការ​ប្រកួត​នា​ពេល​កន្លង​មក ក្លិប​ស្តេច​ស បាន​គ្រង​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ស៊ុប​ពើរ​ខាប់​នេះ​ចំនួន 3 លើក​គឺ​ឆ្នាំ (2002, 2014, 2016) និង​ជើងឯក​រង 2 លើក​គឺ​ឆ្នាំ (1998-2000) ។

គួរ​បញ្ជាក់​ថា​កាលពី​ឆ្នាំ 2016 ក្លិប​ស្ដេច​ស Real Madrid បាន​យកឈ្នះ​ក្លិប Sevilla 3-2 ក្នុង​ម៉ោង​បន្ថែម 15 នាទី 2 ដង ។ ចំណែក​ក្លិប​បិសាច​ក្រហម Man Utd មានឱកាស​បាន​គ្រង​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​នេះ​ម្តង​ផង​ដែរ កាលពី​ឆ្នាំ 1991 ក្នុង​ចំណោម​ការ​បង្ហាញខ្លួន 3 លើក ខណៈ​នៅ​ឆ្នាំ 1999 និង 2008 ក្លិប​បិសាច​ក្រហម​មក​ពី​អង់គ្លេស​មួយ​នេះ បាន​ត្រឹមតែ​ជា​ជើងឯក​រង​ប៉ុណ្ណោះ ៕