ក្រុម ស.ស.យ.ក ខេត្តកណ្ដាលក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Soccer Leagueរដូវកាលទី៦
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទីបំផុតក្រុមបាល់ទាត់ស.ស.យ.ក. ខេត្តកណ្ដាល បានក្លាយជាម្ចាស់ជើងឯកពានរ
រាជធានីភ្នំពេញ ៖ ទីបំផុតក្រុមបាល់ទាត់ស.ស.យ.ក. ខេត្តកណ្ដាល បានក្លាយជាម្ចាស់ជើងឯកពានរ
រាជធានីភ្នំពេញ ៖ ទីបំផុតក្រុមបាល់ទាត់ស.ស.យ.ក. ខេត្តកណ្ដាល បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់Soccer Leagueរដូវកាលទី៦ក្រោយពីបានយកឈ្នះលើក្រុមហនុមានអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិនៅវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ២-០ នៅលើទីលានស្មាត RSN កាលពីថ្ងៃទី១១ កុម្ភៈ ខណៈជើងឯកផ្នែកនារីបានទៅលើក្រុមសុភីណាអេហ្វស៊ី។
សម្រាប់ការប្រកួតជើងឯកពានរង្វាន់Soccer Leagueរដូវកាលទី៦នេះបានប្រព្រឹត្តទៅអស់រយៈពេលជាច្រើនសប្ដាហ៍ ដោយក្រុមនីមួយៗខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញដើម្បីបានក្លាយជាម្ចាស់ជើងឯក ។ ប៉ុន្តែទីបំផុតម្ចាស់ជើងឯករដូវកាលទី៦បានទៅលើក្រុមខេត្តកណ្ដាល។
តាមការឲ្យដឹងពីគណៈកម្មការរៀបចំការប្រកួត ក្រុមដែលដណ្ដើមបានតំណែងជាម្ចាស់ជើងឯកទទួលបានពាន១ ប្រាក់រង្វាន់ចំនួន២៥លានរៀល ជើងឯករងទទួលបានប្រាក់រង្វាន់១០លានរៀល និងចំណាត់ថ្នាក់លេខ៣ទទួលបាន៥លានរៀល។
គួរម្លឹកផងដែរថា ការប្រកួតបាល់ទាត់ជើងឯកពានរង្វាន់Soceer Leagueរដូវកាលទី៦ឆ្នាំ២០២៣ មាន៧៤ក្រុមចូលរួម ក្នុងនោះផ្នែកបុរសមាន៦៤ក្រុម និងផ្នែកនារីមាន១០ក្រុម ដោយប្រើប្រាស់ទីលានប្រកួតចំនួន៩ ។ ចំណែកទីលានសម្រាប់ប្រើប្រាស់ក្នុងវគ្គផ្ដាច់ព្រ័ត្រគឺស្មាត RSN ក្នុងខណ្ឌសែនសុខ ៕
ចែករំលែកព័តមាននេះ