ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! មិន​ត្រឹម​ក្លែងបន្លំ​ឯកសណ្ឋាន ថែម​ទាំង​បើក​មណ្ឌល​បន្សាប​គ្រឿង​ញៀ​.​ន​គ្មាន​ច្បាប់​ទៀត

2 ឆ្នាំ មុន
  • តាកែវ

កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ ធ្វើការ​ឃាត់ខ្លួន​បុរស​ចំនួន​៦​នាក់ ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ​ឯកសណ្ឋាន​​សមត្ថកិច្ច ដែល​បាន​ប្រព្រឹត្ត​នៅ

ខេត្តតាកែវ ៖ លោក​ឧត្តមសេនីយ៍ត្រី សេង មហា មេ​បញ្ជាករ​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ប្រាប់​កោះសន្តិភាព​យើង​ឱ្យ​បានដឹង​ថា បន្ទាប់​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ ធ្វើការ​ឃាត់ខ្លួន​បុរស​ចំនួន​៦​នាក់ កាលពី​ថ្ងៃ​ទី​០៩ ខែកុម្ភៈ កន្លង​ទៅ​ថ្មី​ៗ​នេះ ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ​ឯកសណ្ឋាន​​សមត្ថកិច្ច ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​លាយ​បូរ ស្រុក​តាំ​កក់ ខេត្តតាកែវ និង​កម្លាំង​ជំនាញ​ស្រាវជ្រាវ​បន្ថែម​នៅ​ក្នុង​ទីតាំង ដោយ​បាន​រក​ឃើញ​ថា បង្ខាំង​មនុស្ស​ខុសច្បាប់ ក្លែងបន្លំ​ឯកសណ្ឋាន​សមត្ថកិច្ច និង​បើក​មណ្ឌល​បន្សាប​គ្រឿង​ញៀ​.​ន ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

លោក​ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​បន្ត​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​ផ្ទាល់​ពី​សំណាក់​លោក ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត រយៈពេល​៤​ថ្ងៃ កម្លាំង​អាវុធហត្ថ​ចុះ​ស្រាវជ្រាវ​ដល់ទី​តាំង​មណ្ឌល​បន្សាប​គ្រឿង​ញៀ​.​ន​ស្ថិត​ក្នុងភូមិ​-​ឃុំ​ខាងលើ នោះ​បាន​រក​ឃើញ​ថា មណ្ឌល​បន្សាប​គ្រឿង​ញៀ​.​ន​នេះ គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និង​មាន​មនុស្ស​ស្នាក់​នៅ​ក្នុង​មណ្ឌល​រហូត​ដល់​១០៧​នាក់​។

ដោយឡែក​តាម​ការ​បញ្ជាក់​ផ្ទាល់​ពី​លោក ស៊ឹ​ម ជុំ​សុខ​ហេង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បានឱ្យ​ដឹង​ថា អយ្យការ​បាន​សម្រេច​ចោទប្រកាន់​ឈ្មោះ យក់ សុ​ជាតិ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​គ្រូបង្ហាត់​នៅ​ក្នុង​សមាគម​ជួយ​ជន​រង​គ្រោះ​ដោយសារ​គ្រឿង​ញៀ​.​ន រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ឈ្មោះ ញឹក យី​ឡាយ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​ប្រធាន​សមាគម​ជួយ​ជន​រង​គ្រោះ​ដោយសារ​គ្រឿង​ញៀ​.​ន រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ចំនួន​៣​ករណី រួម​មាន ៖

១- រក​ឃើញ​មណ្ឌល​បន្សាប​គ្រឿង​ញៀ​.​ន​ខុសច្បាប់​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ២- រក​ឃើញ​ជន​រង​គ្រោះ​ដែល​បង្ខាំង​ដោយ​ខុសច្បាប់ ចំនួន​១០៧​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​។ ៣- រក​ឃើញ​ថា អ្នកធ្វើការ​ក្នុង​មណ្ឌល សុទ្ធតែ​ឯកសណ្ឋាន​កងរាជអាវុធហត្ថ កង​នគ​បាល​ជាតិ កង​យោធពលខេមរភូមិន្ទ និង​កង​អង្គរក្ស​។

គួ​រំលឹក​ផង​ដែរ​ថា ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ និង​សម្របសម្រួល​នីតិវិធី​ពី​លោក ស៊ឹ​ម ជុំ​សុខ​ហេង ព្រះរាជ​រង​អាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ នៅ​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​អាវុធហត្ថ​ខេត្តតាកែវ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ភូមិ​ពានមាស ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ ពី​បទ​ក្លែង​ឯកសណ្ឋាន​កងរាជអាវុធហត្ថ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​មានឈ្មោះ យក់ សុ​ជាតិ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​គ្រូបង្ហាត់​នៅ​ក្នុង​សមាគម​ជួយ​ជន​រង​គ្រោះ​ដោយសារ​គ្រឿង​ញៀ​.​ន រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

លុះ​នៅ​វេលា​ម៉ោង​១៥​និង​០០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ចុះ​នៅ​ចំណុច​សមាគម​ជួយ​ជន​រង​គ្រោះ​ដោយសារ​គ្រឿង​ញៀ​.​ន ស្ថិត​នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន​៤​នាក់​បន្ថែម​ទៀត ពី​បទ​ក្លែង​ឯកសណ្ឋាន​។

ជនសង្ស័យ​ទាំង​៦​នាក់​នោះ​រួម​មាន ៖ ទី​១-​ឈ្មោះ យក់ សុ​ជាតិ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរប​ជា​គ្រូបង្វឹក​, ទី​២- ឈ្មោះ ប៉ា ឧត្តម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​សន្តិសុខ រស់នៅ​ភូមិ​ត្រាំ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​, ទី​៣- ឈ្មោះ អឿ​ន អាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​សន្តិសុខ រស់នៅ​ភូមិ​ថ្ម​សរ ឃុំ​លំពង់ ស្រុក​បាទី​, ទី​៤- ឈ្មោះ ទេព ឡៃ​សេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​សន្តិសុខ រស់នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម​, ទី​៥- ឈ្មោះ ទេព មុនី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​សន្តិសុខ រស់នៅ​ភូមិ​តា​ម៉ូ​វ ឃុំ​ជើង​គួ​ន ស្រុក​សំរោង និង​ទី​៦- ឈ្មោះ ញឹក យី​ឡាយ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​ប្រធាន​សមាគម​ជួយ​ជន​រង​គ្រោះ​ដោយសារ​គ្រឿង​ញៀ​.​ន រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ។

លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេ​បញ្ជាករ​រង​កងរាជអាវុធហត្ថ​ខេត្ត បានអោយ​ដឹងផង​ដែរ​ថា ចំពោះ​វត្ថុ​តាង​ចាប់​យក​រួម​មាន ៖ ១- ឯកសណ្ឋាន​កងរាជអាវុធហត្ថ​ខោ​ចំនួន​១២​ខោ អាវយឺត​ចំនួន​០៧​អាវ មួក​៩ ស្បែកជើង​.​ក​វែង​ចំនួន​០៧​គូ​។ ២- ឯកសណ្ឋាន​យោធា ខោ​ចំនួន​០៣​ខោ អាវយឺត​ចំនួន​០១​។ ៣- ឯកសណ្ឋាន​នគរបាល អាវ​ចំនួន​០៤ ខោ​ចំនួន​០២ ។ ៤- ឯកសណ្ឋាន​អង្គរក្ស អាវយឺត​ចំនួន​០៤ និង​មួក​ចំនួន​០៤​។ ៥- រថយន្ត​ចំនួន​០២​គ្រឿង (​ម៉ាក​LEXUS 470 ពណ៌​កាំ​ម៉ៃ ពាក់​ស្លាក​លេខ ភ្នំពេញ​២AL-4513 និង​ម៉ាក LEXUS 400h ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ​០២ ២-៨៩៨៥)​។ ហើយ​បច្ចុប្បន្ន​នេះ មន្ត្រី​ជំនាញ​កំពុង​អនុវត្ត​តាម​នីតិវិធី​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ