ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​នៅ​តួ​ក​គី​និង​ស៊ី​រី​ អ្នក​ស្លា.ប់​ឡើង​ដល់​លើស​២៨.០០០​នាក់

1 ឆ្នាំ មុន

ប្រទេស​តួ​ក​គី​-​ស៊ី​​រី ៖ តុល្យការ​នៃ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​កម្លាំង​៧,៨​រី​ស្ទ័​រ នៅ​តូ​ក​គី​និង​ស៊ី​រី​មក​ដល់​ថ្ងៃ​ទី​១២​

ប្រទេស​តួ​ក​គី​-​ស៊ី​​រី ៖ តុល្យការ​នៃ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​កម្លាំង​៧,៨​រី​ស្ទ័​រ នៅ​តូ​ក​គី​និង​ស៊ី​រី​មក​ដល់​ថ្ងៃ​ទី​១២​កុម្ភៈ ​គិត​ត្រឹម​ម៉ោង​៣​រសៀល​ម៉ោង​នៅ​កម្ពុជា ចំនួន​អ្នក​ស្លា.ប់​ឡើង​ដល់​២៨.១៩១​នាក់​ក្នុង​ប្រទេស​ទាំង​២ ដោយ​ប្រមុខ​ទីភ្នាក់ងារ​មនុស្សធម៌​ អ​.​ស​.​ប លោក​MARTIN GRIFFITHS​ថ្លែង​ថា ចំនួន​នោះ​អាច​កើនឡើង​ដល់​ទ្វេ​ដង​។ នៅ​តួ​ក​គី​ចំនួន​អ្នក​ស្លា.ប់​កើន​ដល់​២៤.៦១៧​នាក់​ និង​នៅ​ស៊ី​រី​អ្នក​ស្លា.ប់មាន​៣.៥៧៤​នាក់​។

លោក​MARTIN GRIFFITHS កាលពី​ថ្ងៃ​ទី​១១​កុម្ភៈ​បាន​ទៅ​កាន់​ទីក្រុង​KAHRAMANMARAS​តួ​ក​គី ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​កាលពី​ថ្ងៃ​ទី​៦​កុម្ភៈ​នោះ​។ នៅ​ក្នុង​ទីក្រុង​នេះ​លោក​ថ្លែង​ទៅ​កាន់​កាសែត​SKY NEWS​ថា ខ្ញុំ​យល់​ថា គេ​លំបាក​ក្នុង​ការ​វាយតម្លៃ​លើ​តុល្យការ​ឲ្យ​បាន​ច្បាស់ ព្រោះ​យើង​ត្រូវ​គាស់​កាយ​រក​ជន​រង​គ្រោះ​ក្រោម​គំនរ​បាក់បែក​ដ៏​ច្រើន​សម្បើម តែ​ខ្ញុំ​ប្រាកដ​ថា​ចំនួន​អ្នក​ស្លា.ប់​អាច​មាន​ទ្វេ​ដង​នៃ​ចំនួន​បច្ចុប្បន្ន​ឬ​លើស​ពី​នេះ​ទៀត​។

អ្នក​ជួយ​សង្គ្រោះ​ច្រើន​សិប​ពាន់​នាក់​កំពុង​បន្ត​កាយ​រុករក​ក្រោម​គំនរ​បាក់បែក ក្នុង​ធាតុអាកាស​ដ៏​ត្រជាក់​បន្ថែម​លើ​ចំនួន​មនុស្ស​រង​ការ​ប៉ះពាល់​ច្រើន​លាន​នាក់ ដែល​បាត់បង់​ទីជម្រក​និង​កំពុង​ជួប​ប្រទះ​ភាព​អត់ឃ្លាន​។ អ​.​ស​.​ប​ បាន​ព្រមាន​ថា​មនុស្ស​យ៉ាងតិច​៨៧០.០០០​នាក់ ត្រូវការ​អាហារ​ក្ដៅ​ៗ​នៅ​តួ​ក​គី​និង​ស៊ី​រី រួច​មនុស្ស​ដល់​ទៅ​៥,៣​លាន​នាក់ បច្ចុប្បន្ន​កំពុង​គ្មាន​ជម្រក​គ្រាន់តែ​នៅ​ស៊ី​រី​។

អង្គការ​សុខភាព​ពិភពលោក​WHO លើក​ឡើង​កាលពី​ថ្ងៃ​ទី​១១​កុម្ភៈ​ថា មនុស្ស​ជិត​២៦​លាន​នាក់ រង​ការ​ប៉ះពាល់​ដោយ​ការ​រញ្ជួយ​ដី​នេះ​។ អង្គការ​នោះ​អំពាវនាវ​រក​ជំនួយ​៤២,៨​លាន​ដុល្លារ សម្រាប់​ផ្គត់​ផ្ក​ង់​ដល់​សេចក្ដី​ត្រូវការ​បន្ទាន់​ខាង​សុខាភិបាល​។ ចំណែក​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​តួ​ក​គី​គូសបញ្ជាក់​ថា សមាជិក​បណ្ដា​អង្គការ​តួ​ក​គី​ដល់​ទៅ​ជាង​៣២.០០០​នាក់​ចូលរួម​ក្នុង​ការ​រុករក​បន្ថែម​លើ​អ្នក​ជួយ​សង្គ្រោះ​មក​ពី​ប្រទេស​ផ្សេង​ៗ ៨២៩៤​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ