ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ណា​ដា​បា.ញ់​ទម្លាក់​របស់​មិន​ស្គាល់​១​ ក្រោយ​អា​មេ​រិ​ក​បា.ញ់​ទម្លាក់​របស់​មួយទៀត

1 ឆ្នាំ មុន

អា​មេ​រិ​ក​-​កា​ណា​ដា ៖ យន្តហោះ​ប្រយុទ្ធ​អា​មេ​រិ​កមួយ​គ្រឿង កាលពី​រសៀល​ថ្ងៃ​ទី​១១ កុម្ភៈ បាន​បា.ញ់​

អា​មេ​រិ​ក​-​កា​ណា​ដា ៖ យន្តហោះ​ប្រយុទ្ធ​អា​មេ​រិ​កមួយ​គ្រឿង កាលពី​រសៀល​ថ្ងៃ​ទី​១១ កុម្ភៈ បាន​បា.ញ់​ទម្លាក់​របស់​មិន​ស្គាល់​អត្តសញ្ញាណ​មួយ ពីលើ​កា​ណា​ដា​តាម​បទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​ប្រទេស​នេះ​លោក​ជូ​ស្ទី​ន ​ទ្រូ​ដូ ។ នេះ​កំណត់​ពីឧប្បត្តិហេតុ​ថ្មី​មួយទៀត ក្នុង​ដែនអាកាស​អា​មេ​រិ​កខាងជើង ចាប់តាំងពី​អា​មេ​រិ​ក​បា.ញ់​ទម្លាក់​បាល់ឡុ​ង​មួយ​របស់​ចិន​ដែល​ខ្លួន​ថា​ជា​បាល់​ឡុ​ង​ចារកម្ម​កាលពី​ស​ប្ដា​ហ៍​មុន​មក ។

លោក​ជូ​ស្ទី​ន​ទ្រូ​ដូ​ ប្រកាស​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ ថា របស់​មិន​ស្គាល់​អត្តសញ្ញាណ​មួយត្រូវ​បាន​បា.ញ់​ទម្លាក់ ពេល​ហោះហើរ​ពីលើ​ភាគពាយ័ព្យ​ប្រទេស​មួយ​ថ្ងៃ​ បន្ទាប់​ពី​អា​មេ​រិ​ក​បា.ញ់ទម្លាក់​របស់​ហោះ​មួយ​ពីលើ​អា​ឡា​ស្កា ។ លោកថ្លែង​ថា​ខ្ញុំ​បញ្ជា​ឲ្យ​បា.ញ់​ទម្លាក់​របស់​មិន​ស្គាល់អត្តសញ្ញាណ​នោះ ដែល​ហោះ​លើ​ដែនអាកាស​កា​ណា​ដា ។ យន្តហោះ​ប្រយុទ្ធ​អា​មេ​រិ​ក និង​កា​ណា​ដា​ត្រូវ​បាន​បញ្ជូន​ទៅ ហើយ​បាញ់​មី​ស៊ី​ល​មួយគ្រាប់​ធុន AIM 9X ចេញពី​យន្តហោះ F-22 អា​មេរិ​កមួយ​គ្រឿង​ត្រូវ​ចំ​គោលដៅ​នោះ ។

អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​លោក PAT RY DER និយាយ​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក
ចូ បៃ​ដិ​ន បាន​អនុញ្ញាត​ឲ្យ​យន្តហោះ​ប្រ​យុ​ទ F-22 មួយ​គ្រឿង​ធ្វើការ​ជាមួយ​កា​ណា​ដា ហើយ​បា.ញ់​ទម្លាក់​របស់​នោះ ។

នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​ថ្លែង​ទៀត​ថា កងទ័ពលោក​ពេល​នេះ កំពុង​ប្រមូល​និង​ធ្វើ​វិភាគ​លើ​បណ្ដា​បំណែក​របស់​នេះ ។ វា​ហោះ​ក្នុង​កម្ពស់​ដល់១២.២០០​ម៉ែត្រ ហើយ​ត្រូវ​បាញ់​ធ្លាក់​ត្រង់​កន្លែងមួយ ចម្ងាយ​ប្រមាណ​ជា​១៦០​គីឡូម៉ែត្រ​ពីព្រំដែន​កា​ណា​ដា​ជាមួយ​អា​មេ​រិ​ក ។ នោះ​ជា​របស់មាន​រាង​មូល​តូច​ជាង​បាល់​ឡុ​ង​ដែល​បា.ញ់​ទម្លាក់ នៅ​រដ្ឋ​ការ៉ូ​លី​ន​ខាងជើង​កាលពី​ស​ប្ដា​ហ៍​មុន ។

របស់​ហោះ​ថ្មី​ដែល​អា​មេ​រិ​ក​បាញ់​ទម្លាក់​នៅ​អា​ឡាស្កា​គឹ​ស្រ​ដៀ​ង​គ្នា​នឹង​បាល់​ឡុ​ង​២​មុន ប្រទះ​ឃើញ
នៅ​អា​មេ​រិ​ក​ខាងជើង​និង​អា​មេ​រិ​ក​ខាងត្បូង ។ វាហាក់ដូចជា​បាល់​ឡុ​ង​មាន​ទំហំ​ប៉ុន​រថយន្ត​តូច
មួយ ដែល​តូច​ជាង​ឆ្ងាយ​ពី​បាល់​ឡុ​ង​ដែល​បា.ញ់ទម្លាក់​កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ ដែល​មាន​ទំហំ​ប៉ុន​រថ
យន្ត​បឺស​ច្រើន​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ