ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ WAGNER ថា​២​ឆ្នាំ​ ទើប​រុ​ស្ស៊ី​យក​បាន​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ទាំងមូល

1 ឆ្នាំ មុន

ប្រទេស​ស៊ី​​រី ៖ តើ​ជម្លោះ​អ៊ុយ​ក្រែ​ន​អាច​បន្តអូស​បន្លាយពេល​យូរ​តទៅ​ទៀត​ឬ ? ប្រមុខ​កង

ប្រទេស​ស៊ី​​រី ៖ តើ​ជម្លោះ​អ៊ុយ​ក្រែ​ន​អាច​បន្តអូស​បន្លាយពេល​យូរ​តទៅ​ទៀត​ឬ ? ប្រមុខ​កង
ទាហាន​ស៊ី​ឈ្នួល​រុ​ស្ស៊ី​ WAGNER លោក​អេ​វហ្គេ​នី​ព្រី​ហ្គោ​ហ្ស៊ី​ន ថ្លែង​ក្នុង​បទ​សម្ភាសន៍​មួយ​ថា ការ​ដណ្ដើម​កាន់កាប់​ទាំងស្រុង​តំបន់​ដូ​ណេ​ត​ស្ក៍​និង​លូ​ហ្គា​ន​ស្ក៍ ជា​ដែនដី​២​នៅ​ភាគ​ខាងកើត​អ៊ុយក្រែ​ន​​អាច​ប្រើ​ពេល​២​ឆ្នាំ ។ នេះ​ជា​ការ​លើក​ឡើង​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ។

ក្នុង​បទ​សម្ភាសន៍​មួយ​ថត​ជា​វី​ដេ​អូ​លោក​អេ​វហ្គេ​នី​ព្រី​ហ្គោ​ហ្ស៊ី​ន ថ្លែង​ថា តាម​ខ្ញុំ​យល់​ការ​វាយ
ដណ្ដើម​យក​តំបន់​ទាំង​២​នោះ​ទាំងមូល មិនមែន​ធ្វើដោយ​មិន​ជួប​ការ​លំបាក​ឡើយ ។ លោក​ថា​គេ​ត្រូវ
ការ​ប្រើ​ពេល​យ៉ាង​ហោច​ណាស់​ក៏​១​ឆ្នាំ​កន្លះ អាចដល់​២​ឆ្នាំ​ឬ​លើស​ពី​នេះ​ទៀត ។ លោក​បន្ត​ថាបើ
ឈាន​ទៅ​វាយ​ដណ្ដើម​យក​ទីក្រុង​ឌី​នី​ប្រូ​ភាគកណ្ដាល​អ៊ុយ​ក្រែ​ន​ទៀត នោះ​គេ​នឹង​ត្រូវ​ប្រើ​ពេល
ដល់​៣​ឆ្នាំ ។

លោក​បន្ត​ថា​រុ​ស្ស៊ី​ត្រូវ​វាយ​ដណ្ដើម​យក​ឲ្យ​បាន​ក្រុង​បាក់​មូ​ដ​ទាំងមូល ។ ពេល​នេះ​វា​ជា​ការ​ប្រញាប់ប្រញាល់​ពេក​ដែល​និយាយ​ថា ទីក្រុង​នោះ​ជិត​វាយ​យក​បាន​ហើយ ។ លោក​លើក​ជា​ពិសេស​ពី​កងទ័ព​អ៊ុយ​ក្រែ​ន​នៅ​ទីនោះ​ថា​ពិតជា​ទទួល​ការ​ហ្វឹកហ្វឺន​ដ៏​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ