ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​ត្រឡប់​មក​វិញ​ជាមួយ​ជោគជ័យ​ត្រចះត្រចង់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ប្រតិភូ​កីឡា​វ៉ូ​វី​ណា​មកម្ពុជា​បាន​វិល​ត្រឡប់​មក​ដល់​មាតុប្រទេស​វិញ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ សីហា បន្ទាប់​ពី​បាន​ទៅ​ចូលរួម​ប្រកួត​អស់​រយៈពេល​៣​ថ្ងៃ​នៅ​ក្នុង​ព្រឹត្តិការណ៍

រាជធានី​ភ្នំពេញ ៖ ក្រុម​ប្រតិភូ​កីឡា​វ៉ូ​វី​ណា​មកម្ពុជា​បាន​វិល​ត្រឡប់​មក​ដល់​មាតុប្រទេស​វិញ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ សីហា បន្ទាប់​ពី​បាន​ទៅ​ចូលរួម​ប្រកួត​អស់​រយៈពេល​៣​ថ្ងៃ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ពិភពលោក​(5th World Vovinam Championship2017)​នៅ​ទីក្រុង​New Delhi ប្រទេស​ឥណ្ឌា ដោយ​បាន​នាំ​មក​ជាមួយ​នូវ​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​រហូត​ដល់​ទៅ​២២​គ្រឿង​ជូន​ជាតិ ។ រាជរដ្ឋាភិបាល​បាន​ផ្ដល់​កិត្តិយស​រៀបចំ​ពិធី​ដង្ហែ​ក្បួន​ម៉ូតូ​ស​១២​គ្រឿង​ជូន​ដំណើរ​ប្រតិភូ​កីឡា​កម្ពុជា​ចាប់ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​មក​ដល់​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។

នៅ​ក្នុង​ឱកាស​នោះ​ក៏​មានការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​មាន​ដូច​ជា​លោក ស៊ា​ន បូ រ៉ាត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក វ៉ា​ត់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​លោក​ឧកញ៉ា រ័​ត្ន សុ​ខន ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​ពិភពលោក ។

លោក​ឧកញ៉ា រ័​ត្ន សុ​ខន បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​មជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​៥​នេះ​មាន​ប្រទេស​ចំនួន​៤៥​ចូលរួម ។ ជា​លទ្ធផល​ប្រទេស​វៀតណាម​ជាប់​ចំណាត់ថ្នាក់​លេខ​១ ប្រទេស​អាល់​ហ្សេ​រី​ជាប់​លេខ​២ ចំណែក​ប្រទេស​កម្ពុជា​ជាប់​លេខ​៣ ដោយ​ដណ្ដើម​បាន​មេដាយ​សរុប​២២​គ្រឿង​(​មាស​៤ ប្រាក់​៩ និង​សំរឹទ្ធ​៩)​។

លោក​ឧកញ៉ា​បញ្ជាក់​ថា ជោគជ័យ​ដ៏​ត្រចះ​ត្រចង់​នេះ​គឺ​បាន​មក​ដោយសារ​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​លោក​តែងតែ​គិតគូរ​យ៉ាង​ខ្លាំង​ក្នុង​ការ​ជំរុញ​វិស័យ​កីឡា​ឱ្យ​មានការ​រីក​ចម្រើន ។

លោក វ៉ា​ត់ ចំរើន បាន​មាន​ប្រសាសន៍​ថា ការ​ឱ្យ​មាន​ក្បួន​ដង្ហែ​ម៉ូតូ​ស​១២​គ្រឿង​នេះ គឺ​ធ្វើ​ឡើង​តាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​លោក​ធ្លាប់​បាន​លើក​ឡើង​ថា ឱ្យ​តែ​កីឡាករ​កម្ពុជា​យើង​ប្រកួត​ឈ្នះ​មេដាយ​កម្រិត​ពិភពលោក​ត្រូវ​តែ​ធ្វើ​ពិធី​ដង្ហែ​ក្បួន​ឱ្យ​សម​ទៅ​នឹង​អ្វី​ដែល​បាន​ធ្វើ​ដើម្បី​ជាតិ ។ ចំពោះ​ប្រាក់​រង្វាន់​វិញ​នោះ​តាម​អនុក្រឹត្យ គឺ​មេដាយមាស​១២០​លាន​រៀល មេដាយ​ប្រាក់​៨០​លាន​រៀល និង​មេដាយ​សំរឹទ្ធិ​៦៤​លាន​រៀល ។ ជាមួយ​គ្នា​នេះ​សម្ដេច​តេ​ជោ​តែងតែ​បន្ថែម​ប្រាក់​ផ្ទាល់ខ្លួន​ជា​ច្រើន​ទៀត​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ផង​ដែរ ៕