រុស្ស៊ីវា.យប្រហារខ្លាំងក្លាលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន
សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ីកាលពីថ្ងៃទី១០ កុម្ភៈ បានធ្វើការវា.យប្រហារយ៉ាងខ្លាំងក្លា ដោយមីស៊ីលច្រើន
សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ីកាលពីថ្ងៃទី១០ កុម្ភៈ បានធ្វើការវា.យប្រហារយ៉ាងខ្លាំងក្លា ដោយមីស៊ីលច្រើន
សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ីកាលពីថ្ងៃទី១០ កុម្ភៈ បានធ្វើការវា.យប្រហារយ៉ាងខ្លាំងក្លា ដោយមីស៊ីលច្រើនសិបគ្រាប់ លើបណ្ដាទីតាំងថាមពលអ៊ុយក្រែន។ ក្រុងគៀវអះអាងថា មីស៊ីល២គ្រាប់បានហោះឆ្លងកាត់ដែនអាកាសរូម៉ានីតែប្រទេសនោះបានបដិសេធ។
នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកDENYS CHMYGALរៀបរាប់លម្អិតថា អ៊ុយក្រែនបានបាត់បង់បណ្ដោះអាសន្ន៤៤% នៃសមត្ថ ភាពថាមពលនុយក្លេអ៊ែរ ៧៥%នៃសមត្ថភាពមជ្ឈមណ្ឌលអគ្គិសនីទែរមិក និង៣៣%នៃប្រភពថាមពលដទៃៗទៀត។ លោកបន្តថាទោះបីយ៉ាងណាពលរដ្ឋអ៊ុយក្រែនភាគច្រើន នៅមានថាមពលកម្ដៅ ទឹកនិងអគ្គិសនីពោលប្រភពសម្រាប់ទប់ទល់ធាតុអាកាសត្រជាក់រដូវរងា។
ក្រសួងការពារប្រទេសរូម៉ានីអះអាងថា ពុំមានមីស៊ីលមួយគ្រាប់ណា ហោះកាត់ដែនអាកាសប្រទេសនេះឡើយ ផ្ទុយពីការអះអាង របស់ប្រមុខកងទ័ពអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីនៅតែអះអាងថា មីស៊ីលជាច្រើនគ្រាប់បានហោះកាត់ដែនអាកាសមុលដាវីនិងរូម៉ានី ដោយលើកពីការផ្គើនចំពោះអូតង់ពីសំណាក់រុស្ស៊ី។
ម៉ុលដាវីស្ថិតនៅចន្លោះរូម៉ានីនិងអ៊ុយក្រែន កាលពីថ្ងៃទី៩កុម្ភៈបានបរិហារសកម្មភាពរបស់រុស្ស៊ីបង្កអស្ថេរភាពប្រឆាំងខ្លួនដោយកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ដើម្បីបរិហារពីការរំលោ.ភបំពា.នមិនអាចទទួលយកបានដែនអាកាសខ្លួន៕
ចែករំលែកព័តមាននេះ