ខេត្តព្រះសីហនុ ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀ.ន ចុះធ្វើការបង្ក្រាបការជួញដូរគ្រឿងញៀ.ន ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រៃនប់ បានចំនួន៤ករណីផ្សេងគ្នាជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជន សង្ស័យចំនួន៦នាក់ កាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ជនសង្ស័យទាំង៦នាក់ខាងលើរួមមាន ៖ ទី១- ឈ្មោះ រុំ ធារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ទី២- ឈ្មោះ ជុំ ចំរើន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី៣- ឈ្មោះ លី ម៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបន្ទាយប្រិយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី៤- ឈ្មោះ ផន ឡយ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី៥- ឈ្មោះ លៀង គឹងអ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី៦- ឈ្មោះ ស៊ឹម វៃ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិសំរុង ឃុំសំរុង ខេត្តព្រះសីហនុ (អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១២៣១ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តព្រះសីហនុ )។

ចំណែកវត្ថុតាងដែលដកហូតបានរួមមាន ៖ ម្សៅក្រាម.សថ្លាសង្ស័យសារធាតុញៀ.នចំនួន២៦កញ្ចប់, ថ្នាំគ្រា.ប់ពណ៌ក្រហម សង្ស័យសារធាតុញៀ.នចំនួន០៧គ្រា.ប់, ប្រភេទម្សៅក្នុងកញ្ចប់ពណ៌ខៀវ សង្ស័យសារធាតុញៀ.នចំនួន១០កញ្ចប់, -ទូរស័ព្ទដៃចំនួន០៧គ្រឿង និងម៉ូតូ០១គ្រឿងផងដែរ។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង០៦នាក់ខាងលើនេះ ត្រូវបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ហើយ៕
ចែករំលែកព័តមាននេះ