ខេត្តក្រចេះ ៖ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបើកបរម៉ូតូដឹកឈើដែលហេតុការណ៍បានកើតឡើង កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២៣ នៅលើផ្លូវលំត្រង់ចំណុចភូមិ
ត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ។
ទាក់ទិនករណីខាងលើប្រភពព័ត៌មានអោយដឹង យុវជនដែលបើកម៉ូតូដឹកឈើជាច្រើនដុំនិងមានទម្ងន់ធ្ងន់ ខណៈកំពុងបើកបរ ស្រាប់តែបែកកង់ខាងក្រោយដួល បង្កអោយឈើសង្កត់ស្លា.ប់ភ្លាមៗនៅនឹងកន្លែង។នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវឌ្ឍនៈអោយដឹងថា យុវជនរងគ្រោះឈ្មោះ ឃៀង ភក្ដី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។
ជនរងគ្រោះបើកម៉ូតូដឹកឈើសុក្រំបួនជ្រុងធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ ម៉ូតូបែកកង់ខាងក្រោយរេចង្កូតធ្លាក់ផ្លូវបណ្ដាលឱ្យសង្គាត់អ្នកបើកបរម៉ូតូស្លា.ប់នៅហ្នឹងកន្លែងកើតហេតុតែម្ដង ។
ស្ថិតក្នុងហេតុការណ៍ដ៏រន្ធត់ ក៏មានការសំណូមពរពីសមត្ថកិច្ចថា លោកពុំលើកទឹកចិត្តអោយប្រជាពលរដ្ឋប្រព្រឹត្តបទល្មើសផ្ទុយពីការហាមឃាត់នៃច្បាប់ឡើយដឹងថា រឿងក្រពះជារឿងមួយដែលត្រូវប្រឹងប្រែង តែក៏គួរគិតពីសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ ដូចករណីខាងលើនេះជាគំរូដែលប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន ។
ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវឌ្ឍន:បានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រគល់សា.ក.ស.ពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ