ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឡាវ​រ៉ូ​វ ​ការពារ​ប្រតិបត្តិការ​របស់​ក្រុម WAGNER នៅ​អាហ្វ្រិក

1 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​-​អាហ្វ្រិក ៖ បន្ទាប់​ពី​ទៅ​កាន់ប្រទេស​ម៉ា​លី និង​ម៉ូ​រី​តានី រដ្ឋមន្ត្រី​ការ​បរទេសរុ​ស្ស៊ីលោក​ស័​រ​

ប្រទេស​រុ​ស្ស៊ី​-​អាហ្វ្រិក ៖ បន្ទាប់​ពី​ទៅ​កាន់ប្រទេស​ម៉ា​លី និង​ម៉ូ​រី​តានី រដ្ឋមន្ត្រី​ការ​បរទេសរុ​ស្ស៊ីលោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ បាន​ទៅ​កាន់​ប្រទេស​ស៊ូ​ដង់ ដោយនៅ​ទីនោះលោក​សរ​សើរ​​ដល់​ប្រតិ​បត្តិការ​របស់​កង​ទាហានស៊ី​ឈ្នួល​រុ​ស្ស៊ី​​ក្រុម WAGNER នៅ​ក្នុង​បណ្ដា​ប្រទេស​អាហ្វ្រិក ។

លោក​ក៏​និយាយ​ផង​ដែរ​ពី​ការ​គាំទ្រ​ដល់​ការអំពាវនាវ​ឲ្យ​លុប​ចោល​បណ្ដា​ទណ្ឌកម្ម​របស់ អ​.​ស​.​ប មក​លើ​ប្រទេស​ស៊ូ​ដង់ ដែល​នាំ​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​និង​នយោបាយ ។ ពេល​មក​កាន់​ស៊ូ​ដង់​ប្រមុខ​ការទូត​រុ​ស្ស៊ី​បានការ​ពារ​ប្រតិបត្តិការរបស់​ក្រុម​ទាហាន​ស៊ី​ឈ្នួល​រុ​ស្ស៊ី​ WAGNER នៅអាហ្វ្រិក ដែល​លោក​ថា​រួមចំណែក​ធ្វើ​ឲ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​សភាពការណ៍​ក្នុង​តំបន់ ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ភេរវកម្ម ។

លោក​ឡាវ​រ៉ូ​វ​ថ្លែង​ថា ក្រុម​ទាហាន​ឯកជននោះ​ដាក់​ពង្រាយ​តាម​សំណើ​ដោយ​ផ្ទាល់​របស់បណ្ដា​រដ្ឋា​ភិ​បាល​អាហ្វ្រិក ។ លោក​លើក​ជាឧទាហរណ៍​ប្រទេស​អាហ្វ្រិក​កណ្ដាល ដែល​ចាត់ទុកជា​មន្ទីរពិសោធន៍​មួយ​សម្រាប់​ក្រុម WAGNER នៅ​ទ្វីបអាហ្វ្រិក មុន​ពេល​ក្រុមហ៊ុន​យោធា​នោះ​ត្រូវ​បាន​ប្រទេស​អាហ្វ្រិក​ដទៃ​ៗ​ទៀតចាប់អារម្មណ៍ ដូច​ជា​ម៉ា​លី និង​បួ​គី​ណា​ហ្វា​សូ ជាដើម ។

បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៤​ក្រុមហ៊ុនយោធា WAGNER ដែល​ទាហាន​របស់​គេ​ស្វាហាប់​ក្លាហាន តែ​ត្រូវ​សហរដ្ឋអាមេរិក​ចាត់បញ្ចូល​ក្នុង​អង្គការ​ភេរវកម្ម​អន្តរជាតិ ។ បច្ចុប្បន្ន​ជា​តួអង្គ​សំខាន់​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន យុទ្ធ​ជនក្រុម​ទាហាន​ស៊ី​ឈ្នួល​នោះ ក៏​លេចមុខ​ផង​ដែរ​នៅស៊ី​រី​និង​លី​ប៊ី ។ អា​មេ​រិ​ក​ដែល​ចាប់តាំងពី​ច្រើន​ឆ្នាំមក​ហើយ ខិតខំ​ទប់​ឥទ្ធិពល​រុ​ស្ស៊ី​​នៅ​ទ្វីបអាហ្វ្រិកនោះ បាន​ចោទប្រកាន់​ក្រុម WAGNER ថា រំលោ.ភបំពា.ន​សិទ្ធិ​មនុស្ស ហើយ​ប្លន់​យក​ធនធានធម្មជាតិ ដូច​ជា​មាស​ជាដើម​នៅ​ទ្វីប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ