ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​កថា ​បាល់​ឡុ​ង​ហោះ​ចិន​ពិតជា​បំពាក់​ឧបករណ៍​ចារកម្ម

1 ឆ្នាំ មុន

អា​មេ​រិ​ក​-​ចិន ៖ សហរដ្ឋអាមេរិក​បាន​បា.ញ់​ទម្លាក់​បាល់​ឡុ​ង​ហោះ​មួយ​របស់​ចិន កាលពី​ថ្ងៃ​ទី​៤​ កុម្ភៈ

អា​មេ​រិ​ក​-​ចិន ៖ សហរដ្ឋអាមេរិក​បាន​បាញ់​ទម្លាក់​បាល់​ឡុ​ង​ហោះ​មួយ​របស់​ចិន កាលពី​ថ្ងៃ​ទី​៤​ កុម្ភៈ ក្រោយ​ពី​បាល់​ឡុ​ង​នោះ​ហោះហើរ​ក្នុង​ដែនអាកាស​ខ្លួន ចាប់​តាំង ពី​ថ្ងៃ​ទី​៣​កុម្ភៈ​មក​។ បែប​នេះ​នាំ​ឲ្យ​ចិន​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង និង​បណ្ដាល​ឲ្យ​ទំនាក់ទំនង​រវាង​ចិន​និង​អា​មេ​រិ​ក​កាន់តែ​តានតឹង​ថែម​ទៀត​។ ចំពោះ​រឿង​នេះ​កាលពី​ថ្ងៃ​ទី​៩​កុម្ភៈ បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​និយាយ​ថា រូបភាព​ទាំងឡាយ​ចាប់​បាន​ដោយ​បណ្ដា​យន្តហោះ​យោធា​អា​មេ​រិ​ក​បង្ហាញ​ថា បាល់​ឡុ​ង​នេះ ពិតជា​បំពាក់​ឧបករណ៍​ចារកម្ម ហើយ​ពុំ​មាន​បំពាក់​ឧបករណ៍​ឧតុនិយម​ឡើយ​។  គួររំលឹកថា ទីបំផុត​! អា​មេ​រិ​ក​បា​.​ញ់​ទម្លាក់​បាល់​ឡុ​ង​ហោះ​ចិន​មួយ​ពីលើ​សមុទ្រ (​វី​ដេ​អូ​)

អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួងការបរទេស​អា​មេ​រិ​ក ដែល​មិន​បញ្ចេ ញ​ឈ្មោះ​ថ្លែង​ថា រូបភាព​នានា​ថត​បាន​ដោយ​បណ្ដា​យន្តហោះ​សើ​ុ​ប​ការណ៍​អា​មេ​រិ​ក​U2 គូសបញ្ជាក់​ថា សម្ភារ​របស់​បាល់​ឡុ​ង​នោះ​ច្បាស់​ណាស់​គឹ​សម្រាប់​សង្កេត​ក្នុង​ទិស​ដៅ​ចារកម្ម ហើយ​មិនមែន​ឧបករណ៍​ឧតុនិយម​ឡើយ​។​ក្នុង​សេចក្ដី​ប្រកាស​មួយ​លោក​បន្ត​ថា បាល់​ឡុ​ង​នោះ​មាន​អង់​តែ​ន​ជា​ច្រើន ដែល​អាច​ប្រមែប្រមូល​ទិន្នន័យ​និង​កំណត់​ទីតាំង​គមនាគមន៍​។ បាល់​ឡុ​ង​នេះ​នៅ​មាន​បំពាក់​ប៉ាណូ​ព្រះអាទិត្យ​ដែល​អាច​ផ្ដល់​ថាមពល ដល់​បណ្ដា​ឧបករណ៍​សើ​ុ​ប​ការណ៍់​។

អា​មេ​រិ​ក​ចាប់ផ្ដើម​ត្រួតពិនិត្យ​បំណែក​បាល់​ឡុ​ង​ដែល​ស្រង់​បាន​ពី​សមុទ្រ ហើយ​បណ្ដា​អ្នក​ទទួលខុសត្រូវ​នៃ​ក្រសួងការបរទេស​អា​មេ​រិ​ក​អះអាង​ថា បាល់​ឡុ​ង​នេះ​បំពាក់​ឧបករណ៍ ផលិត​ដោយ​សហគ្រាស​ចិន​មួយ​ដែល​គេ​ស្គាល់​ថា​ស្និទ្ធ​កងទ័ព​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ