ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សុ​ភី និង សា​រឿ​ន ចាន់ ចាប់ដៃ​គ្នា​ឡើង​ប្រកួត​ជាមួយ​ថៃ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ​ទី​៦ សីហា ចុង​ស​ប្ដា​ហ៍​នេះ កម្មវិធី​ប្រកួត​ប្រដាល់​នៅ​លើសង្វៀន​ទូរទស្សន៍​ភី​អិន​អិន ប្រជុំ​ដោយ​កីឡាករជើង​ខ្លាំង​ជា​ច្រើន​គូ​ក្នុង​នោះ​ក៏​មានការ​ប្រកួតលក្ខណៈ​

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ​ទី​៦ សីហា ចុង​ស​ប្ដា​ហ៍​នេះ កម្មវិធី​ប្រកួត​ប្រដាល់​នៅ​លើសង្វៀន​ទូរទស្សន៍​ភី​អិន​អិន ប្រជុំ​ដោយ​កីឡាករជើង​ខ្លាំង​ជា​ច្រើន​គូ​ក្នុង​នោះ​ក៏​មានការ​ប្រកួតលក្ខណៈ​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា​និងកីឡាករ​ថៃ​ផង​ដែរ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល ថា​តើ​កីឡាករ​កម្ពុជា​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​ឬ​យ៉ាងណា​ក្នុង​ពេល​កីឡា​ថៃ​ត្រូវ​គេ​ដឹងថា មាន​សមត្ថភាព​ខ្លាំង​មិនធម្មតា​បែប​ហ្នឹង​នោះ​។

គូ​អន្តរជាតិ​ទី​១ កីឡាករ ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឡ លេ​ក ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ទោះបី​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ភី​អិន​អិន​ពី​មុន​មក​មែន ប៉ុន្តែ​បើ​តាម​ការ​អះអាង​ពី​អ្នក​រៀបចំ​ការ​ប្រកួត​ថា គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​មួយ​រូប​នៅ​ក្នុង​ប្រទេស​ថៃ ។ ចំណែក ឡុ​ង សុ​ភី ពី​មុនជា​អ្នក​ប្រដាល់​ល្បីល្បាញ​ខាង​ប្រើ​ស្នៀត​កែង​និង​ជង្គង់​នោះ មួយ​រយៈ​មកនេះ​ហាក់បីដូចជា​ធ្លាក់​កូដ​យ៉ាង​ខ្លាំង​ដោយ​ប្រកួត​ចាញ់​ច្រើន​ជាង​ឈ្នះ ។ ដូច្នេះ​សម្រាប់​ការ​លើក​នេះ បើសិនជា​កីឡាករ​ថៃ​ម្នាក់​នេះ​ខ្លាំង​ដូច​គេ​និយាយ​មែន​នោះ ឡុ​ង សុ​ភី​ពិតជា​យ៉ាប់​ហើយ ។

គូ​អន្តរជាតិ​ទី​២ កីឡាករ សា​រឿ​ន ចាន់ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ កោះ ផេ​ត ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ កោះ ផេ​ត តាមតែ​គេ​ដឹង​ទើបតែ​ឈាន​ជើង​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​លើក​ទី​១​ប៉ុណ្ណោះ ដូច្នេះ​ចំពោះ​ប្រវត្តិ​ប្រកួត​របស់​គេ​ខ្លាំង​ឬ​ខ្សោយ​នោះ​អត់​មាន​អ្នក​ណា​ដឹង​នោះ​ទេ ។

រីឯ​សា​រឿ​ន ចាន់ ក៏​ជា​អ្នក​ប្រដាល់​ដែល​ធ្លាប់​មានឈ្មោះ​ល្បី​មួយ​រូប​ដែរ ប៉ុន្តែ​ដោយសារ​តែ​បាត់​មុខ​យូរ​ពីលើ​សង្វៀន ទើប​មិនដឹង​ថា ថ្វីដៃ​ប្រកួត​របស់​គេ​នៅ​ល្អ​ដូច​មុន​ទៀត​ឬ​អត់ ។ ចាំ​មើល​សា​រឿ​ន ចាន់ អាច​ទៅ​រួច​ជាមួយ​កីឡាករ​ថៃ​ម្នាក់​នេះ​បាន​ដល់​កម្រិត​ណា ។

គូ​អន្តរជាតិ​ទី​៣​ជា​គូ​បើក​ឆាក​រវាង​កីឡាករ ផៃ សីហា មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ យ៉​ត កតញ្ញូ ក្នុងប្រភេទ​ទម្ងន់​៣៣​គីឡូក្រាម ។ ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​កីឡាករ ម៉​ន វ​ណ្ណី មក​ពី​ក្លិប​កងទ័ពជើងគោក​ព្រែក​ឯង ប្រកួត​ជាមួយ កីឡាករ ធន់ មក​រា មក​ពី​សមាគម​កីឡាប្រដាល់ក្រសួង​ការពារ​ជាតិ ៕