ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹ​ប Bacelona បាន​ដក Neymar ចេញពី​…

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona បាន​ដក​រូប​របស់ Neymar

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona បាន​ដក​រូប​របស់ Neymar ចេញពី​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​របស់​ក្លឹ​ប​នៅ​កីឡដ្ឋាន Camp Nou បន្ទាប់​ពី​កីឡាករ​ឆ្នើម​រូប​នេះ​ដាក់​ពាក្យសុំ​ចេញពី​ក្លឹ​ប​ដើម្បី​ទៅ​កាន់​ក្លឹ​ប​អ្នកមាន​បារាំង PSG ។ 

កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​រំ​ពឺ​ង​ថា នឹង​ទៅ​កាន់​ក្លឹ​ប​ថ្មី​នៅ​ចុង​ស​ប្តា​ហ៍​នេះ​បន្ទាប់​ពី​មានការ​ជជែក​វិភាគ​ពី​ការ​សម្រេចចិត្ត​របស់​ខ្លួន​ពី​សំណាក់​អ្នកគាំទ្រ ។ ការ​ចាកចេញ​របស់ Neymar លើក​នេះ​ធ្វើ​ឲ្យ​ផ្អើល​អស់​ក្នុង​ពិភព​បាល់ទាត់ ដោយពេល​ថ្មី​ៗ​នេះ​មាន​សុទ្ធតែ​ព័ត៌មាន​និយាយ​ពី​ការ​ចាកចេញ​នេះ ។ 

គួរ​រំលឹក​ផង​ដែរ​ថា PSG បាន​តោង Neymar ឲ្យ​ទៅ​ក្លឹ​ប​របស់​ខ្លួន​ដោយ​ហ៊ាន​ជះ​លុយ​ជិត ៣០០​លាន​ដុល្លារ​ទិញ​ផ្តាច់​កុងត្រា​ពី​ក្លឹ​ប Barcelona ។ នៅ​ថ្ងៃ​សុក្រ​នេះ Neymar នឹង​ទៅ​ទី​ក្រុងប៉ារីស ដើម្បី​ចុះ​កុងត្រា​៥​ឆ្នាំ​ជាមួយ PSG ហើយ​រំពឹង​ថា នឹង​រក​ប្រាក់​បាន​ប្រហែល​៣៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​រដូវ​កាល ៕