ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​មិន​គួរ​ឱ្យ​ជឿ​នៃ​ការ​គេង8​ម៉ោង​ក្នុង​១​ថ្ងៃ

6 ឆ្នាំ មុន

តើ​អ្នកដឹង​ថា​មាន​ថ្នាំ​អស្ចារ្យ​មួយ​ដែល​អាច​ផ្លាស់​ប្តូរ​អ្នក​ទេ ? វា​ជា​ថ្នាំ​ដ៏​សាមញ្ញ​បំផុត និង​មាន​ទម្រង់​ចំណាយ​ដ៏​មាន​ប្រសិទ្ធភាព ហើយ​វា​គ្មាន​អ្វី​ផ្សេង​ក្រៅពី​ការ​គេង​នោះ​ទេ ។
ការ​គេង​គឺ​មាន​

តើ​អ្នកដឹង​ថា​មាន​ថ្នាំ​អស្ចារ្យ​មួយ​ដែល​អាច​ផ្លាស់​ប្តូរ​អ្នក​ទេ ? វា​ជា​ថ្នាំ​ដ៏​សាមញ្ញ​បំផុត និង​មាន​ទម្រង់​ចំណាយ​ដ៏​មាន​ប្រសិទ្ធភាព ហើយ​វា​គ្មាន​អ្វី​ផ្សេង​ក្រៅពី​ការ​គេង​នោះ​ទេ ។
ការ​គេង​គឺ​មាន​សារសំខាន់​សម្រាប់​សុខភាព​ទូទៅ និង​សុខុមាលភាព ។ នៅ​ពេល​ដែល​មនុស្ស​គេង​តិច​ជាង​៦​ទៅ​៧​ម៉ោង​ជា​រៀងរាល់ថ្ងៃ ពួក​គេ​ងាយ​នឹង​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​មួយ​ចំនួន ។ ការ​គេង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន ។ ការ​គេង​គ្រប់គ្រាន់​គឺជា​ផ្នែក​មួយ​សំខាន់​នៃ​របៀប​រស់នៅ​ដែល​មាន​សុខភាព​ល្អ និង​មាន​អត្ថប្រយោជន៍​ចំពោះ​បេះដូង ទម្ងន់ ផ្លូវចិត្ត និង​រឿង​ច្រើន​ទៀត ។

នៅ​ក្នុង​អត្ថបទ​នេះ​រៀបរាប់​អត្ថប្រយោជន៍​សំខាន់​ៗ​នៃ​ការ​គេង​៨ ម៉ោង​រៀង​រាល់​យប់ ។

១-​បង្ការ​ជំងឺ​ប្រកាំង​មួយ​ចំហៀង​ក្បាល និង​ជំងឺ​ឈឺក្បាល​ផ្សេង​ទៀត
អ្នក​ដែល​មិន​បាន​គេង​ឲ្យ​បាន​រយៈពេល ៧ ទៅ​៨​ម៉ោង​ទំនងជា​អាច​មាន​បញ្ហា​ឈឺ​ប្រកាំង​មួយ​ចំហៀង​ក្បាល ។ ការ​គេង​មិន​គ្រប់គ្រាន់​មានការ​ទាក់ទង​ជាមួយនឹង​ជំងឺ​ឈឺ​ប្រកាំង​មួយ​ចំហៀង​ក្បាល និង​ប្រភេទ​ផ្សេង​ទៀត​នៃ​ការ​ឈឺក្បាល ។

២-​ជំងឺ​ងាប់​លិង្គ
ការ​គេង​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ និង​បង្កើន​ឱកាស​នៃ​ការ​ងាប់​លិង្គ​បាន ។ ការ​គេង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ស្ដារ​ឡើង​វិញ និង​បង្កើន​កម្រិត​អ៊័​រ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ដែល​អាច​បង្កើន​ចំណង់​ផ្លូវភេទ ។ វា​គឺជា​អត្ថប្រយោជន៍​សុខភាព​ចម្បង​មួយ​នៃ​ការ​គេង​បាន​៨​ម៉ោង ។

៣-​បង្កើន​សាច់ដុំ​បាន​យ៉ាង​ងាយស្រួល
ប្រសិនបើ​អ្នក​មិន​បាន​គេង អ្នក​មិន​អាច​មាន​សាច់ដុំ​នោះ​ទេ ។ ការ​គេង​គឺជា​ពេលវេលា​ដែល​រាង​កាយ​របស់​អ្នក​ព្យាបាល​ស្នាម​ខូចខាត​ដែល​កើតឡើង​ដល់​កោសិកា និង​ជាលិកា​របស់​អ្នក​នៅ​ពេល​អ្នក​ភ្ញាក់ ។ ក្នុងអំឡុងពេល​គេង រាង​កាយ​ក៏​បញ្ចេញ​អ៊័​រ​ម៉ូ​ន​លូតលាស់ ។ ការ​គេង​មិន​គ្រប់គ្រាន់​មានការ​ទាក់ទង​ជាមួយនឹង​ការ​ស្វិត​សាច់ដុំ ។

៤-​បញ្ហា​បេះដូង​តិច​ជាង​មុន
ការ​ទទួលទានដំណេក​៥​ម៉ោង ឬ​តិច​ជាង​នេះ​ក្នុង​រយៈពេល​មួយ​យប់​មានការ​ទាក់ទង​ជាមួយនឹង​ការ​កើនឡើង​ហានិភ័យ​នៃ​ការ​គាំងបេះដូង​៤៥% ។ ការ​មិន​គេង​នឹង​បង្កើន​កម្រិត​សម្ពាធ​ឈាម ហេតុ​ដូចនេះ​វា​ត្រូវ​បាន​គេ​ណែនាំ​យ៉ាង​តឹងរ៉ឹង​សម្រាប់​មនុស្ស​ពេញវ័យ​ឲ្យ​គេង​យ៉ាង​ហោច​ណាស់​៨​ម៉ោង​ជា​រៀងរាល់ថ្ងៃ ។

៥-​ការពារ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម
អ្នក​ដែល​គេង​បាន​តែ​៦​ម៉ោង ឬ​តិច​ជាង​នេះ​ប្រឈម​មុខ​១,៧​ដង​ក្នុង​កា​រវិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម និង​អ្នក​ដែល​គេង​បាន​តែ​រយៈពេល​៥​ម៉ោង ឬ​តិច​ជាង​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ប្រឈម​មុខ​២,៥​ដង​ក្នុង​កា​រវិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម ។ នេះ​បើ​តាម​ការ​សិក្សា​បាន​បង្ហាញ ។ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ អាច​នាំ​ឱ្យ​មាន​បញ្ហា​សុខភាព​ដូច​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ការ​កាត់​អវយវៈ ងងឹតភ្នែក និង​ខូចខាត​សរីរាង្គ ៕