ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភេទដំណាំវល្លិ៍«វ៉ាន់នីឡា»នឹងទទួលចំណូលច្រើន ខណៈទីផ្សារបានកំពុងត្រូវការ

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រភេទ​ដំណាំ​វ​ល្លិ៍​ដែល​គេ​ហៅ​ថា​«​វ៉ា​ន់​នី​ឡា​»​ដែល​ភាគច្រើន​គេ​យក​ទៅ​ប្រើប្រាស់​ដាក់​ក្នុង​ភេសជ្ជៈ និង​គ្រឿងសម្អាង​ការ​បាន​បង្ហាញ​វត្ត​មាននៅ​ទឹកដី​ខេត្តសៀមរាប ហើយ​សង្ឃឹម​នឹង​ទទួល​ជោគជ័យ​ដែល​ប្រភេទ​ដំណាំ​នេះ​អាច​នឹង​ទទួល​បាន​ចំណូល​ច្រើន​នៅ​ពេល​ប្រមូល​ផល ខណៈ​ទីផ្សារ​បាន​កំពុង​ត្រូវការ​។ នេះ​បើ​តាម​ការ​ការ​បញ្ជាក់​របស់​អ្នកជំនាញ​។ ខណៈ​កំពុង​ចង្អុលបង្ហាញ​ពី​ការ​លូតលាស់​ដើម​វ៉ា​ន់​នី​ឡា​លោក ច​ន្ធី សុ​មេ​ត្រា…

ខេត្តសៀមរាប ៖ ប្រភេទ​ដំណាំ​វ​ល្លិ៍​ដែល​គេ​ហៅ​ថា​«​វ៉ា​ន់​នី​ឡា​»​ដែល​ភាគច្រើន​គេ​យក​ទៅ​ប្រើប្រាស់​ដាក់​ក្នុង​ភេសជ្ជៈ និង​គ្រឿងសម្អាង​ការ​បាន​បង្ហាញ​វត្ត​មាននៅ​ទឹកដី​ខេត្តសៀមរាប ហើយ​សង្ឃឹម​នឹង​ទទួល​ជោគជ័យ​ដែល​ប្រភេទ​ដំណាំ​នេះ​អាច​នឹង​ទទួល​បាន​ចំណូល​ច្រើន​នៅ​ពេល​ប្រមូល​ផល ខណៈ​ទីផ្សារ​បាន​កំពុង​ត្រូវការ​។ នេះ​បើ​តាម​ការ​ការ​បញ្ជាក់​របស់​អ្នកជំនាញ​។

Picture

ខណៈ​កំពុង​ចង្អុលបង្ហាញ​ពី​ការ​លូតលាស់​ដើម​វ៉ា​ន់​នី​ឡា​លោក ច​ន្ធី សុ​មេ​ត្រា ប្រធាន​ការិយាល័យ​ជីវៈ​សុវត្ថិភាព​នៃ​ក្រសួងបរិស្ថាន​បាន បញ្ជាក់​ឲ្យ​ដឹង​ថា ដំណាំ​វ៉ា​ន់​នី​ឡា​ដែល​យក​មក​ដាំ​នៅ​ក្នុង​មជ្ឈមណ្ឌល​កេស​កូ​ល​សុខ​អាន ភ្នំ​គូលែន​មាន​បី​ប្រភេទ ហើយ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​ភេសជ្ជៈ​កា​រ៉េ​ម គ្រឿងសម្អាង​ការ និង​សូកូឡា​វ៉ា​ន់​នី​ឡា​ជាដើម​។

លោក​បញ្ជាក់​ថា ៖«​សម្រាប់​វ៉ា​ន់​នី​ឡា​នៅ​មជ្ឈមណ្ឌល​កេសរ​កូ​ល​សុខ​អាន​នេះ​យើង​បាន​ដាំ​សាកល្បង បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​អនុញ្ញាត​។ យើង​ដាក់​នៅ​ទី​នេះ​មាន​បី​ប្រភេទ គឺ​ប្រភេទ​តៃ​គី ប្រភេទ​ម៉ា​ដា​ហ្កា​ស្យា និង​ប្រភេទ​ប៉ុន​កូ​ណា​»​។

Picture

បើ​តាម​ការ​អះអាង​របស់​លោក ច​ន្ធី សុ​មេ​ត្រា​ថា ដំណាំង​វ៉ា​ន់​នី​ឡា​ទាំង​បី​ប្រភេទ​ដែល​ដាំ​នេះ​នឹង​ផ្តល់​ទិន្នផល​ខ្ពស់ និង​អាច​ទាញ​យក​ប្រភព​ចំណូល​ពី​វា​បាន​ច្រើន​។លោក​ក៏​បាន​គូសបញ្ជាក់​ទៀត​ថា ៖«​បើ​តាម​ការ​គណនា​ពី​អ្នកជំនាញ​ផ្នែក​ដាំ​ដុះ និង​ទទួល​ជោគជ័យ​អះអាង​ថា ទំហំ​ដី​ដែល​កំពុង​ដាំ​មាន​ជាង​១៥​ដើម​នេះ គឺ​មួយ​ឆ្នាំ​យើង​អាច​ទាញ​យក​ចំណូល​បាន​ប្រហែល​ជាង​៥០០០​ពាន់​ដុល្លារ ខណៈ​តែ​២​ផ្លែ​លក់​ក្នុង​តម្លៃ​ប្រមាណ​១០​ដុល្លារ​ឯ​ណ្ណោះ​»​។

លោក សុ​មេ​ត្រា បាន​អះអាង​ថា ការ​ដាំ​ដំណាំ​វ៉ា​ន់​នី​ឡា​នៅ​មជ្ឈមណ្ឌល​កេសរ​កូ​ល​សុខ​អាន​ភ្នំ​កូ​លែ​ន គឺ​អាច​ទទួល​បាន​ជោគជ័យ​ហើយដោយ​សារ​នៅ​តំបន់​នេះ​មាន​អាកាសធាតុ និង​ភូមិសាស្ត្រ​ល្អ អំណោយផល​ដែល​អាច​ពង្រាយ​ពូជ​បន្ថែម​បាន​។វ៉ា​ន់​នី​ឡា​ជា​ប្រភេទ​ដំណាំ​វ​ល្លិ៍ ដែល​គេ​កាត់​យក​មក​ដាំ រួច​ហើយ​ដាក់​ទ្រើង ដាក់​ជី ដោយ​រៀបចំ​ប្រព័ន្ធ​ទឹក​តាម​បច្ចេកទេស​ក្បូន​ខ្នាត​ត្រឹមត្រូវ​។

Picture

លោក​សុ​មេ​ត្រា​សង្កត់ធ្ងន់​ថា​៖«​នៅ​ថ្ងៃ​អនាគត​យើង​ដាំ​ពង្រាយ​ទីតាំង​នៅ​កន្លែង​ផ្សេង​ទៀត ដើម្បី​បង្កើន​ចំណូល​សម្រាប់​មជ្ឈមណ្ឌល​បន្ថែម​ផង​ដែរ​។​យើង​ដាំ ដើម្បី​យក​ចំណូល ដើម្បី​ទ្រទ្រង់​មជ្ឈមណ្ឌល និង​ចែក​ជូន​ប្រជាពលរដ្ឋ​ចង់​ដាំ​ដែរ​វា​»​។ «​ទោះបីជា​មាន​ភាព​មិន​ងាយស្រួល​ក្នុង​ដាំ​ក្តី ដំណាំ​វ៉ា​ន់​នី​ឡា​នេះ​ត្រូវ​បាន​អ្នកជំនាញ​អះអាង​ថា​បន្ទាប់​ពី​ដាំ​បាន​ជាង​១​ឆ្នាំ​មក​ហើយ វ៉ា​ន់​នី​ឡា​ដែល​មាន​ភាព​ល​ដុះ​ល្អ​អាច​នឹង​ទទួលផល នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ​»​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក សុ​មេ​ត្រា​។

លោក​លើក​ឡើង​ទៀត​ថា ៖​វ៉ា​ន់​នី​ឡា​នេះ​មាន​ភាព​សាំ​ញាំ​ស្មុគស្មាញ​បន្តិច ទាមទារ​ឲ្យ​មាន​ជំនាញ​ច្បាស់លាស់ គឺ​បើ​យើង​ដាំ​ល្អ​ហើយ គឺ​យើង​ទម្លាក់​ដើមទង​វា​ចុះ​ក្រោម និង​បង្អត់ទឹក​មួយ​រយៈ​ទើប​វា​ខិតខំ​ងើប និង​ចេញ​ផ្កា​ផ្លែ​ដើម្បី​ទ្រទ្រង់​វា​។​លក្ខណៈ​បច្ចេកទេស គឺ​យើង ដាក់​សំណាញ់​ខាង​លើក ដើម្បី​ឲ្យ​វា​តោង​ចេញ​ផ្លែផ្កា​។

Picture

លោក សុ​មេ​ត្រា​បាន​បន្ថែម​ថា ដំណាំ​វ៉ា​ន់ នី​ឡា​នៅ​លើ​ទីផ្សារ​ក្នុង​មួយ​គីឡូក្រាម​ចាប់ពី​៥០០​ដុល្លារ​ទៅ​៧០០​ដុល្លារ តាម​ប្រភេទ​វា​។ ដំណាំ​វ៉ា​ន់​នី​ឡា​មានការ​ដាំ​ដុះ​សាំ​ញាំ​ចាប់ពី​ដំបូង​ឡើង​រហូត​ដល់​ផ្កា​ផ្លែ ក្នុង​នោះ​គ្រាន់តែ​ផ្កា​វា​ក៏​ផ្កា​ពេល​ព្រឹក ហើយ​ត្រូវការ​ជំនួយ​ក្នុង​ការ​ដាក់​កេសរ​កូ​ល ភ្ជាប់​គ្នា​រហូត​ដល់​ចេញ​ផ្លែ​ត្រូវ​មានការ​ថែទាំ រហូត​ដល់​ពេល​បេះ​ប្រមូល ផល គឺ​ត្រូវ​យក​ទៅ​ធ្វើការ​ស​ម្ងួ​ត​តាម​លក្ខ​ខណៈ​បច្ចេកទេស​។

លោក សុ​មេ​ត្រា អះអាង​ទៀត​ថា នៅ​កន្លែង​ដែល​គេ​ដាំ​ដំណាំ​វ៉ា​ន់​នី​ឡា ទទួល​ជោគជ័យ គឺ​ដើម​វា​បាន​ចេញ​ផ្កា​ច្រើន ហើយ​ផ្លែ​របស់​កាន់​ច្រើន​ផង​ដែរ​។ លោក​លើក​ឡើង​ថា តាម​សភាពការណ៍​នៃ​ការ​លូតលាស់​របស់​វ៉ា​ន់​នី​ឡា​នៅ​ម​ជ្ឃ​មណ្ឌល​កេរ​ស​កូ​ល​សុខ​អាន​ភ្នំ​គូលែន​នេះ បើ តាម​អ្នកជំនាញ​ថា តាម​ការ​លូតលាស់​នោះ​ដំណាំ​នេះ​នឹង​ទទួល​ជោគ​នៅ​ពេល​ខាង​មុខ​។

ក្នុង​ឱកាស​នោះ​ដែរ លោក ច​ន្ធី សុ​មេ​ត្រា​ឲ្យ​ដឹង​ថា តាម​អ្នកជំនាញ​មក​សិក្សា​វ៉ា​ន់​នី​ឡា​នៅ​លើ​ទីផ្សារ​តម្រូវការ​ច្រើន ហើយ​បើ​ប្រៀបធៀប​វ៉ា​ន់​នី​ឡា​ដែល​ដាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​វ៉ា​ន់​នី​ឡា​នៅ​ក្រៅប្រទេស គឺ​មិន​ខុស​គ្នា​នោះ​ដែរ ដោយសារ​ពូជ​ដែល​យក​មក​ដាំ​គឺ មិន​ខុស​គ្នា​នោះ​ទេ​៕