ខេត្តបន្ទាយមានជ័យ ៖ បុរសជាអ្នកបើកគោយន្តម្នាក់រងរបួសធ្ងន់ ក្រោយមកបានស្លា.ប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ ខណៈពេលជនរងគ្រោះបានគ្រោះថ្នាក់ដោយចៃដន្យមួយ ដោយត្រូវដៃគោយន្តក្រវ៉ាត់ បណ្តាលឱ្យបោ.កខ្ទប់ជាមួយនឹងបង្គោលក្រាក់ ដែលបានកើតឡើងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៨នាទីព្រឹក នៅចំណុចខាងកើតភូមិជ្រៃ ស្ថិតក្នុងឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
![Picture]()
នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ រ៉ុញ កឿ អាយុ២០ឆ្នាំ ភេទប្រុស រស់នៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ហើយមុនពេលកើតហេតុ ជនរងគ្រោះបានស៊ីឈ្នូលបើកគោយន្តកន្ត្រៃទៅកា.ប់ដើមរុក្ខានៅក្នុងចម្ការរបស់ឈ្មោះ សង្ហា ដែលមានទីតាំងស្ថិតនៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ។ ខណៈពេលថយគោយន្តឡើងភ្លឺស្រែពុំរួច ជនរងគ្រោះក៏ដំឡើងរ៉ាគោយន្ត ពេលនោះស្រាប់តែដៃគោយន្តបានក្រវ៉ាត់ត្រូវជនរងគ្រោះ បណ្តាលឲ្យអ្នកបើកគោយន្តកន្ត្រៃបោ.កទៅខ្ទប់ជាមួយនឹងបង្គោលក្រាក់ ធ្វើឱ្យបាក់ឆ្អឹងជំនីខាងស្តាំរងរបួសធ្ងន់ ហើយត្រូវបងប្អូនដឹកយកមកសង្រោះនៅមណ្ឌលសុខភាពឃុំចង្ហា។
![Picture]()
នគរបាលបានបញ្ជាក់ថា ដោយសារតែជនរងគ្រោះមានអាការៈធ្ងន់ធ្ងរពេក ជនរងគ្រោះក៏ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុននៅមង្គលបូរី ប៉ុន្តែជាអកុសល លុះដល់វេលាម៉ោង១រសៀលថ្ងៃដដែល ជនរងគ្រោះក៏បានស្លា.ប់បាត់បង់ជីវិតតែម្តង៕
ចែករំលែកព័តមាននេះ