ពិតជាមានចិត្តសាហា.វមែន យុវជនមួយក្រុមហ៊ានលើកដៃកា.ប់មនុស្ស ដែលមិនដឹងរឿងរហូតដល់ដា.ច់.កស្លា.ប់នៅក្នុងថ្លុកឈា.ម ពេលកំពុងបើកម៉ូតូនៅលើទ្រូងផ្លូវ តែឯង។ករណីបែបនេះមិនគួរបណ្តោយអោយកើតមានក្នុងសង្គមខ្មែរយើងឡើយ។ រឿងរ៉ាវដ៏សាហា.វ និងរន្ធត់នេះ ត្រូវបានគេដឹងថា បានកើតមានឡើងនៅតាមផ្លូវជាតិលេខ២ នៅក្នុងភូមិសាស្ត្រ…
ពិតជាមានចិត្តសាហា.វមែន យុវជនមួយក្រុមហ៊ានលើកដៃកា.ប់មនុស្ស ដែលមិនដឹងរឿងរហូតដល់ដា.ច់.កស្លា.ប់នៅក្នុងថ្លុកឈា.ម ពេលកំពុងបើកម៉ូតូនៅលើទ្រូងផ្លូវ តែឯង។ករណីបែបនេះមិនគួរបណ្តោយអោយកើតមានក្នុងសង្គមខ្មែរយើងឡើយ។
រឿងរ៉ាវដ៏សាហា.វ និងរន្ធត់នេះ ត្រូវបានគេដឹងថា បានកើតមានឡើងនៅតាមផ្លូវជាតិលេខ២ នៅក្នុងភូមិសាស្ត្រ ភូមិឈើទាលភ្លោះ ឃុំ៨មុំ ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ថ្មីៗកន្លងទៅនេះ ដោយជនរងគ្រោះ គឺជាសិស្សសាលាម្នាក់មានអាយុត្រឹម១៧ឆ្នាំ ដែលគ្នាមិនបានដឹងរឿងអ្វីទាំងអស់ ហើយត្រូវបានគេដឹងថា ក៏មិនពាក់ព័ន្ធនឹងជម្លោះជាមួយនឹងក្រុមក្មេងទំនើងជាឃា.ត.ករនោះឡើយ។
បន្ទាប់ពីហេតុការណ៍នេះបានកើតឡើងសមត្ថកិច្ចខេត្តតាកែវបាន ចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញារហូតដល់ថ្ងៃទី០៥ ខែកុម្ភៈបានឃាត់ខ្លួនជនសង្ស័យមួយនាក់ អាយុ១៦ឆ្នាំ មុខរបរជាសិល្បៈករ រស់នៅភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំង ក្រោយធ្វើការសាកសួរទើបកម្លាំងសមត្ថកិច្ចបន្តចុះឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀត ដោយពួកគេមានអាយុពី១៦ទៅ១៧ឆ្នាំ ពួកគេសុទ្ធតែជាសិស្សាសាលាដោយនៅក្នុងនោះមានម្នាក់ត្រូវបានអះអាងថា ជាជនដៃដល់ផងដែរ។
នេះ គឺជាករណីមួយដោយឡែក កាលពីខែចុង ឆ្នាំ២០២២ កន្លងទៅបុរសម្នាក់ក៏ត្រូវបានគេប្រទះឃើញដេកស្លា.ប់ដោយដា.ច់.ករផងដែរ ក្នុងកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅ ជិតច្រកចូលផ្សារទំនើបជីប ម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ប៉ុន្តែកាលពីពេលថ្មីៗនេះ សមត្ថកិច្ចបានវែកមុខជនសង្ស័យបានម្នាក់ ដោយជនសង្ស័យបានអះអាងថា ករណីនេះខ្លួនបានប្រពឹត្តដោយសារតែករណីប្រច័ណ្ឌនឹងប្រពន្ធ ។
ហើយកាលពីខែឧសភា ឆ្នាំ២០២២ ដដែល ស្ត្រីម្នាក់ស្នាក់នៅបន្ទប់ជួលលេខ៧ ជាន់ទី១ ផ្ទះលេខ១៥ ផ្លូវលេខ៥៣០ ភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ត្រូវស្វាមីប្រើកាំបិតអា.រ.កដា.ច់ចេញពីខ្លួនដ៏គួរអោយរន្ធ.ត់ ដោយសារតែភ្លើងប្រច័ណ្ឌ។
ករណីសម្លា.ប់មនុស្សដ៏សាហា.វ និងរន្ធត់ដោយកា.ប់ឬអា.រដា.ច់.កទាំងបី ករណីខាងលើ គឺមិនមែនជាករណីទី១ដល់ទី៣ នោះទេ ដែលកើតមាននៅកម្ពុជាទេ។តាមពិតវាកើតមាន ជាច្រើនករណីទៀត ប៉ុន្តែករណីដ៏សាហា.វបំផុតគឺករណីទី១ ដែលយើងខ្ញុំបានរៀបរាប់ខាងលើ។
គ្រប់ករណីហិ.ង្សាឈានដល់អស់ជីវិត គឺរមែងមានហេតុ និងផលជាពិសេស គឺរឿងប្រច័ណ្ឌអំពើហិ.ង្សាស្រវឹងទំនាស់ពាក្យសំដីគុំគូនគ្នាដណ្តើមស្រីទំនាស់ផលប្រយោជន៍ ប៉ុន្តែករណីទីមួយសាហា.វណាស់ដោយជនរងគ្រោះមិនដឹងរឿងអីសោះ គ្រាន់តែគ្នាស៊យជិះម៉ូតូ ជួបក្រុមជនទំនើងប៉ុណ្ណឹងគ្នាអស់ជីវិតដ៏រន្ធត់បែបនេះ។
ជុំវិញករណីទី១ នេះបន្ទាប់ពីសមត្ថកិច្ចបានបំបែកសំណុំរឿងហើយនោះ សូមកុំធ្វើរឿងនេះដោយលុំៗ ពោល គឺគួរតែសិក្សានិងស៊ើបអង្កេតឲ្យស៊ីជម្រៅបន្ថែមទៀត ដើម្បីរកឲ្យឃើញហេតុផលពិតប្រាកដ ជាពិសេសអ្វីដែលបណ្តាល ឬញាំងគំនិតឲ្យពួកគេធ្វើបែបនេះ ខណៈដែលពួកគេមានអាយុត្រឹមតែពី១៦ទៅ ១៧ឆ្នាំ ប៉ុណ្ណោះនោះ។ក្រៅពីសមត្ថកិច្ចសម្រាប់ជំនាញផ្សេងៗដែលពាក់ព័ន្ធក៏គួរតែកុំអោបដៃបន្តឈរមើលរូបភាពនៃអំពើហិ.ង្សាដ៏សាហា.វបែបនេះកើតមានឡើងនៅកម្ពុជាបន្តទៀត។
តើសង្គមជាតិយើងនឹងទៅជាយ៉ាងណា មនសុ្សសាហា.វ និង ហ៊ានសម្លា.ប់មនុស្សដោយមិនញញើតដៃបែបនេះ ដោយសារតែទំនាស់បន្តិចបន្តួចនោះ?សង្គមយើងគួរតែយកចិត្តទុកដាក់ឲ្យបានច្រើន លើការលើកកម្ពស់ការអប់រំចរិយាធម៌ សីលធម៌ និងសង្គមធម៌ឡើងវិញ។ទាំងអស់គ្នា តាំងពីអាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាលារៀន អាជ្ញាធរ និងស្ថាប័ននានាគួរតែយកចិត្តទុកដាក់ខ្ពស់លើការអប់រំ និងអោយតម្លៃនៅលើចរិតលក្ខណៈ និងសេចក្តីថ្លៃថ្នូរ ក៏ដូចជាគុណធម៌សង្គម។
សូមរិះគិត និងស្រាវជ្រាវ រុករក ឫសគល់នៃបញ្ហា ដើម្បីចាត់វិធានការណ៍ បើមិនដូច្នេះទេមិនដឹងថា សង្គមយើង ទៅថ្ងៃមុខទៅជាយ៉ាងណា បើយើងចេះតែបណ្តែតបណ្តោយ ឲ្យមានបាតុភាពបែបនេះ កើតមានជាបន្តបន្ទាប់៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ