ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​ប្រដាល់​អន្តរជាតិនៅ​រេញ​ទូរទស្សន៍ My TV និង CNC

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហ៊ឹ​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​សរ រាជសីហ៍ មក​ពី​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន

រាជធានី​ភ្នំពេញ ៖ ហ៊ឹ​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​សរ រាជសីហ៍ មក​ពី​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍ MyTV ថ្ងៃ​សុក្រ​ទី​៤ សីហា ស្អែក​នេះ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើនកំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា ទាំង​២​រូប​នេះ​អាច​ផ្ដួល​គូប្រកួត​បាន​ដែរ​ឬ​យ៉ាង​ណា? ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​ហាក់​មាន​សមត្ថភាព​ខ្លាំង​មិនធម្មតា​បែប​ហ្នឹង​នោះ​។

ហ៊ឹ​ម សេរី ដែល​ធ្លាប់​ប្រកួត​៥១​ដង ឈ្នះ​៤៤​ដង ចាញ់​៥​ដង ស្មើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៩​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ នឹង​រ៉ា​ស៊ី ស៊ី​ត​ភ្នំ​ថង ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​៨០​ដង ឈ្នះ​៦០​ដង ចាញ់​១៧​ដង ស្មើ​៣​ដង​និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៣​ដង ។

សរ រាជសីហ៍ ដែល​ធ្លាប់​ប្រកួត​៧០​ដង ឈ្នះ​៥៣​ដង ចាញ់​១៦​ដង ស្មើ​១​ដង​និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១២​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ អូ​ប៉​ស ថវី​ស៊ី​ត ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​១១០​ដង ឈ្នះ​៨៥​ដង ចាញ់​២០​ដង ស្មើ​៥​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២០​ដង ។ រីឯ​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​កីឡាករ លី​នវិ​រៈ មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​ឫទ្ធិ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ ផ​ន ភឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​កីឡាករ ថន វាសនា មក​ពី​ក្លិប​នាគរាជ​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ សួង សុវណ្ណ​ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។

ដោយឡែក​នៅ​លើ​សង្វៀន​ទូរទស្សន៍​CNCថ្ងៃ​សៅរ៍​ទី​៥ សីហា វិញ ក៏​មានការ​ប្រកួត​ប្រដាល់​លក្ខណៈ​ម៉ា​រ៉ា​តុង​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​រវាង​កីឡាករ​កម្ពុជា​ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ ដែល​ធ្លាប់​ប្រកួត​៣៧​ដង ឈ្នះ​២៩​ដង ចាញ់​៨​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៤​ដង ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឆាង​សឹក ស​.​សុ​ផាត់​ត្រាយី​ម ដែល​ធ្លាប់​ប្រកួត​៨៥​ដង ឈ្នះ​៦៣​ដង ចាញ់​២០​ដង ស្មើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៥​ដង ។  ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ដែល​ធ្លាប់​ប្រកួត​៥៨​ដង ឈ្នះ​៣៩​ដង ចាញ់​១៧​ដង ស្មើ​១​ដង​និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៦​ដង ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ តម្រួត​ឡេ​កធី​ដេ​ត​ឡូ​ងើ​ន ដែល​ធ្លាប់​ប្រកួត​៨៤​ដង ឈ្នះ​៦៨​ដង ចាញ់​១៣​ដង ស្មើ​៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១១​ដង ។ គេ​នៅ​ចាំ​បាន​ថា កាលពី​ស​ប្ដា​ហ៍​មុន​ក្នុង​ពូ​ល​កម្ពុជា​សុទ្ធតែ​បាន​ចាញ់​នៅ​ក្នុង​វគ្គ​ប្រកួត​ជម្រុះ​ទាំងអស់ ដោយ​ឡែក​​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ថា កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​នេះ​អាច​ទៅ​រួច​ជាមួយ​កីឡាករ​ថៃ​ឬ​យ៉ាងណា​ទេ ដូច្នេះ​មាន​តែ​រង់ចាំ​តាមដាន​ទាំងអស់​គ្នា ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​កីឡាករ រិ​ន សា​រ័​ត្ន មក​ពី​ក្លិប​កងទ័ពជើងទឹក ប្រកួត​ជាមួយ​កីឡាករ រិ​ទ្ធ មុន្នី មក​ពី​ក្លិប​មកុដ​រាជសីហ៍ ៕