ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុងឆ្នាំ​២០២២​ បង្កង​ធម្មជាតិខេត្តតាកែវ​​មាន​​ការ​កើនឡើង​​ដល់​ទៅ​​៦៦​តោន

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ មជ្ឈដ្ឋាន​នានា​តែងដឹងថា ​នៅ​ខេត្តតាកែវជា​ខេត្ត​មួយ​ដែល​​ទៅ​ដោយ​បង្កង​បឹង​ធម្ម​ជាតិ ​ដែល​បានក​កើតឡើង​នៅ​ក្នុង​បឹង​នៅ​ពេល​ទឹក​ឡើង​មក​ម្តង​ៗ ។ ទន្ទឹម​នឹង​ការ​សំបូរ​ទៅ​ដោយ​​បង្កង​បឹង​ធម្មជាតិ​នោះ ក៏​មានការ​រត់ពន្ធ​នាំ​ចូល​បង្កង​ចឹ​ញ្ចឹ​ម​ពី​ស្រុក​យួន​ចូល​មក​ដាក់​ទូកញ្ចក់​ដាក់​លក់​យ៉ាងច្រើន​ផង​ដែរ នៅ​កំពង់ទូក​លើ​ក្នុង​ក្រុង​ដូន​កែវ ​ដោយ​មាន​អ្នកលក់​មួយ​ចំនួន​ធំ…

ខេត្តតាកែវ ៖ មជ្ឈដ្ឋាន​នានា​តែងដឹងថា ​នៅ​ខេត្តតាកែវជា​ខេត្ត​មួយ​ដែល​​ទៅ​ដោយ​បង្កង​បឹង​ធម្ម​ជាតិ ​ដែល​បានក​កើតឡើង​នៅ​ក្នុង​បឹង​នៅ​ពេល​ទឹក​ឡើង​មក​ម្តង​ៗ ។ ទន្ទឹម​នឹង​ការ​សំបូរ​ទៅ​ដោយ​​បង្កង​បឹង​ធម្មជាតិ​នោះ ក៏​មានការ​រត់ពន្ធ​នាំ​ចូល​បង្កង​ចឹ​ញ្ចឹ​ម​ពី​ស្រុក​យួន​ចូល​មក​ដាក់​ទូកញ្ចក់​ដាក់​លក់​យ៉ាងច្រើន​ផង​ដែរ នៅ​កំពង់ទូក​លើ​ក្នុង​ក្រុង​ដូន​កែវ ​ដោយ​មាន​អ្នកលក់​មួយ​ចំនួន​ធំ បាន​​កុហក​​បោកប្រាស់​អ្នកទិញ​ថា​ ជា​បង្កង​បឹង​ធម្មជាតិ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។

លោក​សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​​អោយ​ដឹង​ថា ដោយ​សារ​ពុំ​មានទឹក​មិនសូវ​ឡើង​ខ្ពស់​ជា​ច្រើន​ឆ្នាំ​ជាប់​ៗ​គ្នា​មក​នោះ ​ក៏​​ធ្វើ​អោយ​បង្កង​បឹង​ធម្ម​ជាតិ​ក្នុង​ខេត្ត​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ​ទើបតែ​នៅ​ចុងឆ្នាំ​២០២២​នេះ បង្កង​ធម្មជាតិ​ខេត្តតាកែវ​មានការ​កើន​ឡើង​​​ដល់ទៅ​​៦៦​តោន បើ​ធៀប​និង​ឆ្នាំ​២០២១ មាន​តែ​៤១​តោន​ប៉ុណ្ណោះ ដែល​នេះ​ជា​ឱកាស​សម្រាប់​ភ្ញៀវ​ទេសចរ ​មកពី​គ្រប់​ទិស​ទី​​​កម្សាន្ត និង​សាក​រសជាតិ បង្កង​ធម្មជាតិ​ស្រស់​ៗ​នៅ​ខេត្ត​ចំណាស់​មួយ​នេះ​ ។

លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តតាកែវ​បាន​​ទៀត​ថា បង្កង​បឹង​ធម្មជាតិ​ខេត្ត​តា​កែវ​ចាប់ផ្តើម​មាន​ក្នុង​ខែ​៩ ដល់​ខែ​១​តែ​ប៉ុណ្ណោះ តែ​ភ្ញៀវ​នៅ​តែ​អាច​មក​ទទួលទៀន​បង្កង​ខេត្ត​តាកែវ​បាន​រាល់​ខែ ព្រោះ​នៅ​តាម​សហគមន៍​ខេត្តតាកែវ ប្រជា​ពល​រដ្ឋ​បាន​ចិញ្ចឹម​បង្កង​សម្រាប់​ផ្គត់​ផ្គង់​តម្រូវ​​ការ​ភ្ញៀវ​ក្រៅ​តែ​ពី​បង្កង​ធម្មជាតិ​ដែល​សំបូរ​​តែ​២ទៅ​៣​ខែ​នោះ ។

លោកនាយ​ខណ្ឌ​ជលផល​ខេត្ត​បាន​បញ្ជាក់​ថា បង្កង​បឹង​ធម្មជាតិ​គឺជា​ផលិតផល​និង​ជា​អត្ត​សញ្ញាណ​​​របស់​ខេត្តតាកែវ ដែល​ខេត្ត​មួយ​នេះ តែងតែ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចង់​មក​សាក​រសជាតិ​បង្កង​ទឹកសាប​ដ៏​ឆ្ងាញ់​ពិសា​នេះ ។​ ពិសេស បង្កង​ធម្មជាតិ​ខេត្តតាកែវ​មិនមែន​សុទ្ធតែ​អាច​រកបាន​រាល់ថ្ងៃ​ឡើយ គឺ​មាន​តែ​តាម​រដូវ​ប៉ុណ្ណោះ ហើយ​ភាគច្រើន​ប្រភព​បង្កង​បឹង​ធម្មជាតិ គឺ​យក​មក​ពី​ស្រុក​អង្គរបុរី ស្រុក​បុរី​ជលសារ និង​ស្រុក​កោះអណ្តែត​ ។

​​នៅ​ឆ្នាំ​២០២២​នេះ ចំពោះ​បង្កង​បឹង​ធម្មជាតិ​កាល​នៅសំបូរ​នោះ​លេខ​១ តំលៃ​១​គីឡូ​៤៣​ដុល្លារ ហើយ​លេខ​២​ តំលៃ​៣០​ដុល្លារ​ក្នុង​១​គីឡូ ។ តែ​មក​ដល់​ថ្ងៃនេះ បើ​មាន​បង្កង​បឹង​ដែល​បងប្អូន​តាម​ស្រុក​ខាងលើ​ កៀ​សម្រាស់​បាន​នោះ​គឺ​១​គីឡូ​តំលៃ​៤៥​ដុល្លារ ហើយ​លេខ​២១​គឺ​ឡូ​តំលៃ​៣៣​
ដុល្លារ ។

ដោយឡែក បង្កង​ចឹ​ញ្ចឹ​ម​ដែល​រត់​ចូល​មក​ពី​ស្រុក​យួន​មាន​ដាក់​លក់​នៅ​តាម​ទូរ​កញ្ចក់​នៅ​កំពុងទូក​លើ​រាល់​ថ្ងៃនេះ គឺ​លេខ​១ មួយ​គីឡូ​៣៥​ដុល្លារ និង​លេខ​២​តម្លៃ​២២​ដុល្លារ សូម​បងប្អូន​មុន​នឹង​ទិញ​យក​​ទៅ​ពិសារ​ សូម​ពិនិត្យ​មើល​អោយ​បាន​ច្បាស់លាស់​ទើប​ទិញ​យក​ទៅ​ទទួលទាន​មិន​ខុស​បំណង ព្រោះ​មាន​អ្នកលក់​មួយ​ចំនួន ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន បាន​កុហក​បោកប្រាស់​បង​ប្អូន​បង្កង​ចឹ​ញ្ចឹ​ម​នាំ​ចូល​មក​ពី​ស្រុក​យួន​ប្រាប់​ថា​ជា​បង្កង​បឹង​ធម្មជាតិ​របស់​ខេត្តតាកែវ​ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ