ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយ! ឃា.តករ​២​នាក់​ប្ដី​ប្រពន្ធ សម្លា.ប់​បុរស​ម្នាក់ក្នុងកន្លែងលាងឡាន​ កាល​ជាង​១​ខែ​មុន​ នៅ​ខណ្ឌដង្កោ

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ជា​ឃា.តករ​២​នាក់​ប្ដី​ប្រពន្ធ ដែល​បាន​វា.យ​សម្លា.ប់បុរស​ម្នាក់​ បណ្ដាល​ឲ្យ​

​រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ជា​ឃា.តករ​២​នាក់​ប្ដី​ប្រពន្ធ ដែល​បាន​វា.យ​សម្លា.ប់បុរស​ម្នាក់​ បណ្ដាល​ឲ្យ​ស្លា.ប់នៅកន្លែងលាងឡាន​ កាល​ជាង​១​ខែ​មុន នៅ​ក្នុង​ខណ្ឌដង្កោ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ធ្វើការ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​១៣០ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ គួររំលឹកថា ប្រទះ​បុរស​ម្នាក់​ស្លា​.​ប់​នៅ​កន្លែង​លាង​ឡាន សង្ស័យ​ជា​អំពើ​ឃា​.​ត​.​ក​.​ម្ម

ប្រតិបត្តិការ​​បង្ក្រាប​ចាប់ខ្លួនជនសង្ស័យ​ទាំង​​២នាក់​ខាងលើ​នេះ​ ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​ដោយ​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ និង​លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន​នគ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ព្រមទាំង​បាន​សហការ​ជាមួយ​លោក វរសេនីយ៍ឯក អេ​ង សោភា ប្រធាន​ការិយាល័យ​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មូលដ្ឋាន​ខណ្ឌដង្កោ​ផង​ដែរ​។

ជនសង្ស័យ​ទាំង​២​នាក់​​ខាងលើ ក្នុងនោះម្នាក់​ឈ្មោះ ពេ​ជ្យ ជី​វ័​ន្ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ជាងសំណង់ ជា​ប្ដី និង​ម្នាក់ទៀត​ឈ្មោះ ដា យ៉ា ភេទស្រី អាយុ​៣០​ឆ្នាំ ជា​ប្រពន្ធ ។

មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​ឈ្មោះ ពេ​ជ្យ ជី​វ័​ន្ត បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​កា.ប់​ជន​រង​គ្រោះ​ជិត​ដា.ច់​ក្បាល​​ប្រាកដ​មែន ដោយសារ​តែ​ភ្លើង​ប្រច័ណ្ឌ ព្រោះ​ប្រពន្ធ​ខ្លួន​មានការ​ទំនាក់ទំនង​គ្នា​ជាមួយ​ជន​រង​គ្រោះ​ ហើយ​ខ្លួន​ក៏​បាន​រៀប​គ​ម្រា​ង​សម្លា.ប់​តែ​ម្ដង​។

គួរ​បញ្ជាក់​ថា​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២២​ កន្លង​ទៅ មាន​ករណី​ប្រទះ​ឃើញ​ស.ព​បុរស​ម្នាក់​ត្រូវគេកា.ប់​ជិត​ដា.ច់ក្បាល ដេក​ស្លា.ប់​ក្នុង​ថ្លុកឈា.ម​​នៅ​​កន្លែង​លាង​រថយន្ត​មួយ​កន្លែង ស្ថិត​នៅ​ជិត​ច្រកចូល​ផ្សារ​ទំនើប​ជីប​ម៉ុង ៥០​ម៉ែត្រ ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ថា ​ការ​ស្លា.ប់​របស់​​ជន​រង​គ្រោះជា​អំពើ​ឃា.តកម្ម​ ដោយសារ​​ជនសង្ស័យ​កា.ប់​ចំ​កំភួនជើង ខាងស្តាំ និង​ក្បាល​ពីលើ ហើយ​កា.ប់​ចំ​ក ​បណ្តាល​ឲ្យ​ដា.ច់ ។ ស.ព​ជន​រង​គ្រោះ​ខាង​លើ សមត្ថកិច្ច​បាន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ឬ​ស្សី​សាញ់ ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​សាច់ញាតិ មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ធ្វើ​ឃាត់ខ្លួន រួច​ប្រគល់​ជូន​ទៅ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ សួរនាំ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ