រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសន្តិសុខម្នាក់ប្រទះឃើញដេកស្លា.ប់គួរឲ្យសោកសង្រេងនៅក្នុងថ្លុ.ក.ឈា.មនៅកន្លែងលាងរថយន្តទុកចោលមួយកន្លែង ដោយមានស្នាមរបួស.កស្ទើរ.ដា.ច់.ក្បាល.ចេ.ញ.ពី.ដ.ងខ្លួ.នទៅហើយ និងត្រូវបានសង្ស័យថា អាចជាអំពើឃា.ត.ក.ម្មបង្កឡើងជនមិនស្គាល់មុខកា.ប់.ស.ម្លា.ប់ មិនតែប៉ុណ្ណោះនៅក្បែរសា.ក.ស.ពបុរសនោះ ក៏ឃើញមានដាវសាមូរ៉ៃ១ដើមផងដែរ ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅកន្លែងលាងរថយន្តទុកចោលមួយកន្លែង ស្ថិតនៅក្នុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។បុរសរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ និងសមាសភាពជាអ្វី ព្រមទាំងមានទីលំនៅនៅឯណា និងមានសាច់ញាតិដែរ អត់ដឹងនៅឡើយនោះទេ គាត់មានសម្បុរ សណ្តែកបាយ ហើយបើតាមការប៉ាន់ស្មានមានអាយុប្រមាណជាង៣០ឆ្នាំ ស្លៀកខោខ្លីព៍ណខ្មៅ និងពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ ហើយនៅក្បែខ្លួនស.ពមានដាវសាមូរ៉ៃ១ដើមផងដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ពុំមាននរណាម្នាក់បានដឹងថា បុរសខាងលើត្រូវបានគេកា.ប់.ស.ម្លា.ប់តាំងពីពេលណាមកទេ ប៉ុន្តែសា.ក.ស.ពនៅមិនទាន់ធំក្លិនស្អុយនៅឡើយ ហើយឈាមក៏នៅស្រស់ៗនៅឡើយដែរ ។ នៅមុនពេលមានការភ្ញាក់ផ្អើលកើតឡើងមានសន្តិសុខម្នាក់យាមនៅបុរីក្បែរនោះបានប្រទះឃើញ ហើយក៏បានរាយការណ៍ជូននគរបាលខណ្ឌដង្កោឲ្យចុះទៅពិនិត្យភ្លាមៗដែរ។

ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា បន្ទាប់មកនគរបាលបានចុះទៅកាន់ទីនោះ ហើយបានយកខ្សែទៅចងហ៊ុមព័ទ្ធការពារភស្តុងតាងនៅជុំវិញបរិវេណទីតាំងកើតហេតុ រួចបរាយការណ៍បន្តជូនកម្លាំងនគរបាលការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យតុលាការឲ្យចុះទៅពិនិត្យកោសល្យវិច័យ ។

សមត្ថកិច្ចខាងលើ បានប្រាប់ថា ជនរងគ្រោះស្លា.ប់ដោយអំពើឃា.ត.ក.ម្ម.កា.ប់.ស.ម្លា.ប់ហើយសាកសពត្រូវបាននាំយកទៅតម្កល់ទុកនៅឈាបនដ្ឋានវត្តឫស្សីសាញ់ ។ ពេលនេះ កម្លាំងនគរបាលខាងលើកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះដើម្បីទាក់ទងទៅក្រុមគ្រួសារនាំយកទៅធ្វើបុណ្យ ព្រមទាំងស្វែងរកចាប់ខ្លួនឃាតករ៕



ចែករំលែកព័តមាននេះ