ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ព្រមទៅ Paris SG ហើយ ក្នុង​តម្លៃ​ខ្លួន​បំបែក​ឯតទគ្គ​កម្ម

6 ឆ្នាំ មុន

Neymar ព្រមទៅ​លេង​ឱ្យ​ក្លិប Paris SG ក្នុង​តម្លៃ​ខ្លួន​បំបែក​ឯតទគ្គ​កម្ម ១៩៨ លាន​ផោន

Neymar ព្រមទៅ​លេង​ឱ្យ​ក្លិប Paris SG ក្នុង​តម្លៃ​ខ្លួន​បំបែក​ឯតទគ្គ​កម្ម ១៩៨ លាន​ផោន ។ យោង​តាម BBC  ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១ សីហា ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លិប Barcelona បាន​ទៅ​លា​មិត្ត​រួម​ក្រុម​របស់​គេ​នៅ​កន្លែង​ហ្វឹកហាត់​និយាយ​ថា ខ្ញុំ​ចង់​ចេញពី​ក្លិប​អេ​ស្ប៉ា​ញ​មុន​ពេល​បើករថយន្ត​ស្ព័​រ Audi ចេញពី​ទីនោះ ។ ទន្ទឹម​គ្នា​នេះ​ដែរ​គ្រូបង្វឹក​ថ្មី​របស់ Barcelona លោក Ernesto Valverde ក៏​អនុញ្ញាតិ​ឱ្យ Neymar ទៅ​ដើម្បី​បំពេញ​បំណង​របស់​គេ ។ 

ប្រភព​ពី Daily Mail ថា ភ្លាម​ៗ​នេះ​ការ​ចរចារ​រវាង​កីឡាករ​វ័យ​២៥​ឆ្នាំ Neymar និង​ក្លិប Paris SG នៅ​តែ​បន្ត​ដើម្បី​បញ្ចប់​នីតិវិធី​មួយ​ចំនួន​ពាក់ព័ន្ធ​តម្លៃ​ខ្លួន​រួម​ទាំង​រឿងរ៉ាវ​មួយ​ចំនួន​ទៀត ។ ដោយឡែក​កីឡាករ​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ដែល​មាន​គាំទ្រ​៧​ម៉ឺន​នាក់​លើ​បណ្តាញ​កម្សាន្ត​សរសេរ​ថា ទី​ក្រុងប៉ារីស​អស្ចារ្យ​ណាស់​ពោល​គឺ​មាន​ប៉ម Eiffel Tower ស្រាក្រហម​ល្បី​ៗ ម្ហូប និង​កីឡាបាល់ទាត់ ។ 

Neymar ត្រូវ​គេ​រំពឹង​ថា​នឹង​ចុះ​កុងត្រា​៦​ឆ្នាំ និង​មាន​ប្រាក់​ឈ្នួល ៥០០.០០០ ផោន​ក្នុង​១​ស​ប្តា​ហ៍​នៅ Paris SG ។ Neymar រក​គ្រាប់​បាល់​ឱ្យ Barcelona ចំនួន ១០៥ គ្រាប់​ជួយ​ឱ្យ​ឈ្នះ​ពាន​ជើងឯក​អេ​ស្ប៉ា​ញ​២​លើក Copa de Rey ៥​លើក និង​ពាន​អឺរ៉ុប Champions League ១​លើក ៕